en     km
en     km

ពលករកម្ពុជាម្នាក់ៗផ្ញើប្រាក់មកស្រុកកំណើតជាមធ្យម១០០ដុល្លារក្នុងមួយខែ

Share

ភ្នំពេញ៖ពលករចំណាកស្រុកកម្ពុជាម្នាក់បានផ្ញើប្រាក់មកស្រុកកំណើតឬមកគ្រួសារជាមធ្យម១០០ដុល្លារ ដើម្បីជួយបង្កើន​​ជីវភាពគ្រួសារ។ ស្របពេលធនាគារពិភពលោកបង្ហាញរបាយការណ៍ថាពលករកម្ពុជាផ្ញើប្រាក់មកស្រុកកំណើតស្មើនឹង៣ភាគរយនៃផលិតផលសរុបក្នុងស្រុក។

ពលករខែ្មរនៅប្រទេសថៃបញ្ជុនមកប្រទេសកម្ពុជាវិញ។រូបភាព៖ Reuter

អ្នកសេដ្ឋកិច្ចនិងអ្នកជំនាញប៉ាន់ប្រមាណថាពលករចំណាកស្រុកខ្មែរនៅប្រទេសថៃម្នាក់ៗអាចផ្ញើប្រាក់​មកស្រុកកំណើតជាមធ្យម១០០ដុល្លារអាមេរិក។រីឯពលករចំណាក់ស្រុកនៅប្រទេសកូរ៉េខាងត្បូង អាចផ្ញើប្រាក់មកក្រុមគ្រួសារជាមធ្យម​​៥០០ដុល្លារក្នុងមួយខែ។

លោក ឌី ថេហូយ៉ា មន្រ្តីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស មានប្រសាស៍ថាពលករចំណាក់ស្រុកនៅប្រទេសថៃគឺជាប្រាក់ចំណូលដ៏ធំមួយជួយទាំងសេដ្ឋកិច្ចគ្រួសារនិង សេដ្ឋកិច្ចជាតិព្រោះពួកគេជួយផ្គត់ផ្គង់គ្រួសារបានយ៉ាងតិច១០០ដុល្លារក្នុងមួយខែ។

របាយការណ៍ក្នុងឆ្នំា២០១៦របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញថាពលករកម្ពុជាធ្វើការងារ​នៅក្រៅប្រទេស​​ផ្ញើ​​ប្រាក់មកក្រុមគ្រួសារជាង១,ពាន់លានដុល្លារក្នុងមួយឆ្នំាៗ។ ការធ្វើចំណាកស្រុកនេះ​​បានជួយឲ្យពលករកម្ពុជាទទួលបានមុខជំនាញវិជ្ជាជីវៈនៅពេលត្រឡប់មកស្រុកកំណើត ដើម្បីជួយអភិវឌ្ឍប្រទេសជាតិ។

លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច បានប៉ាន់ប្រមាណថាពលករចំណាកស្រុកកម្ពុជាទៅក្រៅ​​ប្រទេសជាមធ្យមបានផ្ញើបា្រក់មកប្រទេសកំណើតប្រមាណ៦០០លានដុល្លារក្នុមួយឆ្នំាៗ។លោក បញ្ជាក់ថាក្នុងនោះទឹកប្រាក់ប្រមាណ៥០០លានដុល្លារពីប្រទេសកូរ៉េខាងត្បូង និង១០០លានដុល្លារពីប្រទេសថៃនិងប្រទេស​ម៉ាឡេស៊ី។

របាយការណ៍ក្នុងឆ្នំា២០១៦របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញថាពលករខ្មែរទៅធ្វើការ ងារក្រៅប្រទេសមានជាង១,១៥លាននាក់។ពលករចំណាក់កម្ពុជាភាគច្រើនធ្វើការងារនៅក្នុងវិស័យ សំណង់ កសិកម្ម ឧស្សាហកម្មនិង បម្រើការងារតាមផ្ទះ។

បើយោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកមាន(World Bank)ក្រោមចំណង់ជើង​ថា«ការធ្វើចំណាកស្រុកដើម្បីស្វែងរកឱកាស» ចេញផ្សាយនៅថ្ងៃទី៩ ខែតុលានេះ បានបង្ហាញថាពលករចំណាកស្រុកកម្ពុជាបានផ្ញើប្រាក់មកស្រុកកំណើតតិចជាងបំផុតគេក្នុងចំណោមប្រទេសជាសមាជិកអាស៊ានគឺមានទឹកប្រាក់៣ភាគរយនៃផលិតផលសរុបក្នុងស្រុកពោលគឺប្រមាណ៦២ពាន់លានដុល្លារក្នុងឆ្នំា២០១៥។

ទឹកប្រាក់នេះស្មើនឹង ស្មើ១០ភាគរយនៃផលិតផលសរុបក្នុងស្រុកនៃប្រទេសហ្វីលីពីន ស្មើ៧ភាគរយនៃផលិតផលសរុបក្នុងស្រុកនៃ​​ប្រទេសវៀតណាម ស្មើ៥ភាគរយនៃផលិតផលសរុបក្នុងស្រុកនៃប្រទេស មីយ៉ាន់ម៉ា។

បើតាមលោក គី បណ្ឌិតសេដ្ឋកិច្ច សេរីវឌ្ឍន៍ ពន្យល់ថាពលករចំណាកស្រុកក្នុងតំបន់អាស៊ាផ្ញើប្រាក់មកស្រុកកំណើតរបស់ពួកគេប្រមាណ៦២ពាន់លានដុល្លារហើយស្មើនឹង៣ភាគរយនៃផលិតផលសរុបក្នុងស្រុក ស្មើនឹងទំហំទឹកប្រមាណ៦០០លានដុល្លារដែលពលករ ចំណាកស្រុកខែ្មរផ្ញើមកគ្រួសាររបស់ពួកគេ៕

Share

Image
Image
Image