en     km
en     km

ដូណាល់ត្រាំបា្រប់អង្គការសហប្រជាតិថា អាមេរិកមិនទុកឱ្យកូរ៉េខាងជើងជាប្រទេសអាវុធនុយក្លេអ៊ែរដាច់ខាត

Share

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដោយអំពាវនាវ​គៀបសង្កត់កូរ៉េខាងជើង ឱ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។

លោកត្រាំបានបញ្ជាក់ទៀតថា សម្រាប់សហរដ្ឋអាមេរិកគឺមិនអោយកូរ៉េខាងជើងក្លាយជាប្រទេសអាវុធនុយក្លេអ៊ែរដាច់ខាត។ ស្របពេលនេះដែរ លោកបានព្រមានថា បើកូរ៉េខាងជើងបន្ដបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីម្ដងទៀត ហើយបាញ់មកលើសមុទ្រប៉ាស៊ីហហ្វិកនោះ គឺ អាមេរិកនឹងចាត់វិធានការឆ្លើយតបភ្លាម។

ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងបានហៅស្ថានភាពតាងតឹងរវាងអាមេរិក ​និងកូរ៉េខាងជើង ថា ជាល្បែងសង្រ្គាមដ៏គ្រោះថ្នាក់បំផុត ហើយក៏បានអំពាវនាវឱ្យពិភពលោកជួយទប់ស្កាត់កុំអោយមានសង្រ្គាមផ្ទុះឡើងលើឧបទ្វីបកូរ៉េ។

សូមជម្រាបថា កូរ៉េខាងជើងបានបាញ់សាកល្បងក្បាលនុយក្លេអ៊ែរចំនួន ៧លើកមកហើយ ចាប់តាំងពីឆ្នាំ ២០០៦មក។ ប៉ុន្ដែលោក គីម ជុងអ៊ុន ឡើងកាន់តំណែងជំនួសឱពុករបស់ខ្លួន ឆ្នាំ២០១១ ឃើញថា បុរសវ័យក្មេងរូបនេះបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងក្បាលគ្រាប់បែកអ៊ីដ្រូសែនច្រើនជាងឱពុករបស់ខ្លួន គីម ជុងអ៊ីល គឺ ៤គ្រាប់មកហើយ៕

Share

Image
Image
Image