en     km
en     km

ប្រទេសកាណាដាសម្រេចដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើមន្រ្ដីជាន់ខ្ពស់ប្រទេសវេណេហ្ស៊ួអេឡា

Share

រដ្ឋមន្រ្ដីការបរទេសប្រទេសកាណាដាដែលមានវត្តមាននៅមហាសន្និបាតអង្គការសហប្រជាជាតិបានថ្លែងថា ប្រទេសរបស់លោកសម្រេចដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើមន្រ្ដីជាន់ខ្ពស់ប្រទេសវេណេហ្ស៊ួអេឡាចំនួន ៤០រូប​ ដែលពួកគេទាំងនោះជាប់ពាក់ព័ន្ធនិងការបំបាត់សម្លេងគណបក្ស​ប្រឆាំងនៃប្រទេសនេះ ។

រដ្ឋមន្រ្ដីការបរទេសប្រទេសកាណាដា លោក Justin Trudeau  បានបញ្ជាក់ទៀតថា នេះជាវិធានាការដំបូង ហើយវិធានការបន្ទាប់ទៀត គឺការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច។

យ៉ាងណាក៏ដោយ ប្រមុខការទូតប្រទេសនេះបានអំពាវនាវឱ្យប្រធានាធិ​បតីម៉ាឌូរ៉ូ ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញតាមរយៈការបោះឆ្នោតជ្រើសរើសសមាជិកសភាថ្មី និងប្រធានាធិបតីឱ្យបានឆាប់បំផុត ហើយដោះលែងអ្នកទោសនយោបាយទាំងអស់។

ចាប់តាំងពីមានវិបតិ្ដនយោបាយនៅខែមេសាមក មនុស្សស្លាប់យ៉ាងតិចជិត ២៣០នាក់ ហើយក្រុមគណបក្សប្រឆាំងរាប់រយនាក់ត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានប្រធានគណបក្សប្រឆាំងមួយចំនួនផងដែរ។

 ប្រទេសយ៉ាងតិច ៤០ប្រទេស បានសម្រេចដាក់ទណ្ឌកម្មហិរញ្ញវត្ថុទៅលើប្រទេសវេណេហ្ស៊ួអេឡារួចហើយ ក្នុងនោះមានប្រទេសនៅទ្វីបអាមេរិកឡាទីន និងប្រទេសក្នុងប្លុកសហភាពអឺរ៉ុបក៏បានប្រកាសថា ខ្លួននឹងរៀបចំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសវេណេហ្ស៊ួអេឡាឆាប់ៗនេះដែរ៕

 

Share

Image
Image
Image