en     km
en     km

មនុស្ស​​ ១៤៩​នាក់​ស្លាប់​ដោយ​គ្រោះរ​ញ្ជូ​យ​ដី​នៅ​ ម៉ិ​ក​ស៊ិ​ក​

Share

ម៉ិ​ក​ស៊ិ​ក​ ៖​ យ៉ាង​ហោច​មនុស្ស​​ ១៤៩​នាក់​ បាន​ស្លាប់​ខណៈ​មាន​គ្រោះ​រញ្ជួយ​ដី​មួយ​ កម្លាំង​ ៧.១​ រិច​ទ័​រ​ នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​អង្គារ​ ទី​១៩​ កញ្ញា​ ម្សិលមិញ​។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ the​ guardian​ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០​ ខែកញ្ញា​នេះ​។​

​គ្រោះ​រញ្ជួយ​ដី​នេះ​ បាន​ធ្វើ​ឲ្យ​អាគារ​ជា​ច្រើន​នៅ​ក្នុង​រដ្ឋធានី​ជាច្រើនរបស់ប្រទេស ម៉ិ​ក​ស៊ិ​ក​ ដួល​រលំ​ និងរងការ​ខូចខាត​យ៉ាងដំណំ​។​ តាម​ក្រុម​អ្នក​ជួយ​សង្គ្រោះ​អះអាង​ថា​ ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​ច្រើន​ថែម​ទៀត​ ខណៈ​មនុស្ស​ជា​ច្រើន​រយ​នាក់​កំពុង​ជាប់​គាំង​ក្នុង​អាគារ​ប្រមាណ​ ៤៩​ខ្នង ​ដែលរ​លំនៅ​តាម​រដ្ឋធានី​ធំៗ និងតំបន់មាត់សមុទ្រ។​ តាម​សេចក្ដីរាយការណ៍​លោក​ Luis​ Felipe​ Puente​ ប្រធាន​ភ្នាក់ងារ​ការពារ​ស៊ី​វិល​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ បាន​និយាយ​ថា​ មនុស្ស​ ៥៥​នាក់​ បាន​ស្លាប់​នៅ​ទីក្រុង​ Morelos​។​ ៤៩​នាក់​នៅ​ទីក្រុង​ម៉ិ​ក​ស៊ិ​កូ​ ៣២​នាក់​នៅ​រដ្ឋ​ Puebla​ ១០​នាក់​នៅ​រដ្ឋធានី​ម៉ិ​ក​ស៊ិ​ក​ និង​មនុស្ស​ ៣​នាក់​ទៀត​ស្លាប់​នៅ​តំបន់ឆ្នេរ​សមុទ្រ​ នៃ​រដ្ឋធានី​ Guerrero​។​

​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ ធ្លាប់​មាន​គ្រោះ​រញ្ជួយ​ដី​ម្ដង​ កាលពី​ ៣២​ឆ្នាំ​មុន​ (១៩៨៥)​ ដែល​កាលនោះ​មនុស្ស​ជាង​ ១​ម៉ឺន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ដូច​គ្នា​នេះ​។​ ប្រភពពី ៖ the​ guardian​

Share

Image
Image
Image