en     km
en     km

តុលាការ​ប្រទេស​ កេ​ន​យ៉ា​ បាន​សម្រេច​ទាត់​ចោល​លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី​

Share

​ណៃ​រ៉ូ​ប៊ី​ ៖​ នៅ​ទីបំផុត​តុលាការ​កំពូល​ នៃ​ប្រទេស​កេ​ន​យ៉ា​ បាន​សម្រេច​ទុកជា​មោឃ​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តំណែង​ប្រធានាធិបតី​ បន្ទាប់​ពី​រក​ឃើញ​ថា​ ការ​បោះ​ឆ្នោត​នោះ​គឺ​ពោ​ពេញ​ទៅ​ដោយ​ការ​បន្លំ​សន្លឹក​ឆ្នោត​ និង​តួលេខ​អ្នកបោះឆ្នោត​។​

លោកប្រធានាធិបតី កេនយ៉ាតា នៃប្រទេសកេនយ៉ា

តុលាការ​កំពូល​ បាន​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ កេ​យ៉ា​ ដែល​គណៈកម្មការ​រៀបចំ​បោះ​ឆ្នោត​ ប្រកាស​ថា​ ប្រធានាធិបតី​ អូ​រ៉ូ​កែន​យ៉ា​តា​ បន្ដ​ឈ្នះ​តំណែង​ប្រធានាធិបតី​ទៀត​នោះ​ គឺជា​ការ​ ដែល​បំប៉ោង​តួលេខ​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ​។​ ក្រុម​ឯករាជ្យ​បាន​រក​ឃើញ​ថា​ សន្លឹក​ឆ្នោត​យ៉ាងតិច​ ១​លាន​ ៤​សែន​សន្លឹក​ ជា​តួលេខ​ដែល​បំប៉ោង​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​។​

​ភ្លាមៗ​បន្ទាប់​ពី​តុលាការ​កំពូល​ ប្រកាស​ចាត់​ទុក​លទ្ធផល​បោះ​ឆ្នោត​ជា​មោឃ​ អ្នកគាំទ្រ​គណបក្សប្រឆាំង​រាប់​ម៉ឺន​នាក់​បាន​ដើរ​តាម​ដងផ្លូវ​នានា​ ដោយ​ពួក​គេ​រាំច្រៀង​ ហើយ​ប្រកាស​ថា​ ជ័យជម្នះ​បាន​ទៅ​លើ​ប្រជាជន​ ដែល​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​។​

​ការ​រក​ឃើញ​តុលាការ​កំពូល​ពី​ការ​បន្លំ​តួលេខ​សន្លឹក​ឆ្នោត​នេះ​ គឺ​បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ដាក់​ពាក្យបណ្ដឹង​។​ តុលាការ​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ លទ្ធផល​បោះ​ឆ្នោត​ដែល​ពោរពេញ​ទៅ​ដោយ​រឿងអាស្រូវ​នេះ​ មិន​អាច​ធ្វើ​ឲ្យ​អ្នក​ចាញ់​ទទួលយក​បាន​ទេ​ ។​ ហើយ​ត្រូវ​រៀបចំ​ឲ្យ​មានការ​បោះ​ឆ្នោត​ជា​ថ្មី​ឡើង​វិញ​នៅ​រយៈពេល​ ៦០​ថ្ងៃ​ទៀត​ ដោយ​រាប់​ពី​ថ្ងៃ​ទី​០១​កញ្ញា​ តទៅ​។​

​មេដឹកនាំ​នៃ​បក្ស​ប្រឆាំង​ ប្រទេស​កេ​ន​យ៉ា​ លោក​ រ៉ៃ​ឡា​អូ​ឌី​ង​ហ្គា​ បាន​ហៅ​សាលដីការ​របស់​តុលាការ​កំពូល​ថា​ ជា​ការ​ផ្ដើម​ឲ្យ​មាន​ទំព័រ​ប្រវត្ដិសាស្ដ្រ​មួយ​សម្រាប់​ប្រជាជន​ កេ​យ៉ា​ និង​សម្រាប់​ទ្វីប​ហ្វ្រី​ក​ទាំងមូល​ ដែល​ហ៊ាន​ធ្វើ​សេចក្ដីសម្រេច​លុប​ចោល​ លទ្ធផល​បោះ​ឆ្នោត​មួយ​ពោ​ពេញ​ដោយ​ភាព​មិន​ប្រ​ក្រកី​ ។​ លោក​ អូ​ឌី​ង​ហ្គា​ ក៏​បាន​ទាមទារ​ឲ្យ​គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៃ​ប្រទេស​របស់​លោក​ ចុះ​ចេញពី​តំណែង​ផង​ដែរ​ ហើយ​ត្រូវ​រៀបចំ​សមាសភាព​ថ្មី​ឡើង​វិញ​៕​ ប្រភព​ពី​ ៖​ BBC

Share

Image
Image
Image