en     km
en     km

​វេ​ណេ​ហ្សូអេ​ឡា​ ៖ ​ក្រុមប្រឹក្សា​បោះ​ឆ្នោត​អះអាង​ថា​ ខ្លួន​មិន​បាន​បំប៉ោង​តួលេខ​សន្លឹក​ឆ្នោត​នោះ​ទេ​

Share

ក្រុមប្រឹក្សាបោះឆ្នោតនៃប្រទេសវេណេហ្សួអេឡាបដិសេធការចោទប្រកាន់មួយដែលថា លទ្ធផលបោះឆ្នោតសភាធម្មនុញ្ញថ្មីពោរពេញទៅដោយភាពចម្រូងចម្រាស់ នោះមានការបំប៉ោងតួលេខ។

មានការចោទថា ការបោះឆ្នោតនេះ គឺ យ៉ាងតិចបំប៉ោងតួលេខមួយលានសន្លឹកដែលនាំឱ្យអ្នកចេញទៅបោះឆ្នោតគិតជាភាគ រយ ៤១ភាគរយ។ ករណីនេះ ប្រធានក្រុមប្រឹក្សាការបោះឆ្នោតបានអះអាងថា គ្មានការបំប៉ោង តួលេខសន្លឹកឆ្នោតនោះទេ។

លោកប្រធានាធិបតី នីកូឡាស់ម៉ាដូរ៉ូ បាននិយាយថា រដ្ឋសភាធម្មនុញ្ញនេះនឹងចាប់ផ្ដើមធ្វើ់ការនៅថ្ងៃសុក្រសប្ដាហ៍នេះ។គណបក្សប្រឆាំងមើលឃើញថា រដ្ឋសភាថ្មីគឺជាគោលបំនងដើម្បីគ្រងអំណាចរបស់លោក ម៉ាដូរ៉ូ ដែលមិនព្រមបោះឆ្នោតនៅ ឆ្នាំក្រោយ។

ការបោះឆ្នោតសភាធម្មនុញ្ញ កាលពីថ្ងៃទី ៣០កក្កដា គណបក្សប្រឆាំងមិនចូលរួមបោះឆ្នោតនោះទេ។ តែយ៉ាងនេះក្ដីគណបក្សប្រឆាំងចោទក្រុមប្រឹក្សាបោះឆ្នោត ថា ជាឧបករណ៍របស់លោកប្រធានាធិបតីម៉ាដូរ៉ូ។ ការបោះឆ្នោតនោះ បង្កឱ្យមនុស្សស្លាប់ ជាង ១០នាក់ ដោយអ្នកគាំទ្របក្សប្រឆាំងធ្វើកូដកម្ម៕ BBC

Share

Image
Image
Image