en     km
en     km

មន្ត្រីជាន់​ខ្ពស់​រដ្ឋា​ភិបាល​ជំរុញ​ឲ្យ​មាន​ការលើក​កំពស់​ស្ត្រី

Share

ភ្នំពេញ៖នៅក្នុងសិក្ខសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពជន បង្គោលយេនឌ័ររយៈពេលបីថ្ងៃ នៅព្រឹកថ្ងៃអង្គារទី ៤ កក្កដា   ឆ្នំា២០១៧ នេះ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានស្នើឲ្យមានការពង្រឹងការលើកកំពស់និងការពារស្ត្រី។ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងដែរថាទទួលបានឱកាសតិចតួចក្នុងសង្គមនៅ      ឡើយ។

មន្ត្រីជាន់​ខ្ពស់​រដ្ឋា​ភិបាល​ជំរុញ​ឲ្យ​មាន​ការលើក​កំពស់​ស្ត្រី

ខណៈដែលក្រុមអង្គការសង្គមស៊ីវិលនៅតែមើលឃើញថាស្ត្រីនៅមានឱកាសទទួលបានការងារក្នុងការដឹកនាំបានតិចតួច ហើយស្ត្រីនៅតែទទួលរងសម្ពាធនៃការរំលោភបំពានតាមទម្រង់ផ្សេងៗ មន្ត្រីរដ្ឋាភិបាលបានទទូចនៅថ្ងៃនេះថាស្ត្រីគួរតែមានឱកាសច្រើនក្នុងការងារនិងគួរទទួលបានការការពារឲ្យបានច្រើនបន្ថែមទៀតពីអំពើហឹង្សានិងការរំលោភបំពាននានា។

លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែង ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព ជនបង្គោល យេនឌ័រនៅព្រឹកថ្ងៃទី៤ កក្កដា នេះដោយសង្កត់ធ្ងន់ឲ្យមានការពង្រឹងយេនឌ័រនៅតាមស្ថាបន័រដ្ឋនិងលើកកម្ពស់ស្រ្តីភាពជាអ្នកដឹកនំាបន្ថែមទៀត។

ក្រៅពីនោះលោករដ្ឋមន្ត្រីក៏បានលើកឡើងបន្ថែមថារដ្ឋបាលរបស់រដ្ឋគួរ      ពង្រឹងការការពារស្ត្រីទល់នឹងទម្រង់នៃការរំលោភបំពានផ្សេងៗ។

«ត្រូវខំប្រឹងប្រែងក្នុងការលើកកម្ពស់ ជីវភាព ស្ថានភាព ឋានៈតួនាទី របស់ស្រ្តី ព្រមទំាង ដាក់ចេញនូវវិធានការនានាទំាងនៅក្នុងស្ថាប័ននីតិ ប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការក្នុងគោល ដៅលុបបំបាត់រាល់ទម្រង់ នៃការរើស អើងប្រឆំាងនឹងនារីភេទ ធានានូវសិទ្ធិ សមភាព សមធម៌ រវាងនារី នឹងបុរស និងការការពារសិទ្ធិមនុស្សរបស់នារី នៅក្នុងវិស័យ ជីវភាព នយោបាយ និងសាធារណៈអប់រំសុខភាព សេដ្ឋកិច្ច និងសង្គមកិច្ច»។

លោកស្រីរស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) គាំទ្រការ លើកទ្បើងនេះ។ តែលោកស្រី រស់ សុភាព គូសបញ្ជក់ថា ទោះបីជារាជរដ្ឋាភិបាលតែងតែលើកទ្បើងពីការលើកកម្ពស់ជីវភាពស្ថាន ភាពឋានៈតួនាទីរបស់ស្រ្តី យ៉ាងណាក៏ដោយចុះតែស្ថានភាព ជាក់ ស្តែង ការផ្តល់ឱកាសដល់ស្រ្តីនៅតែមានកម្រិតនៅទ្បើយ។«ការយកចិត្តទុកដាក់វាមិនទាន់ដល់កម្រិតមួយដែលធ្វើឱ្យស្ថានភាពស្រ្តីហ្នឹងអាចរឹងមាំនៅក្នុងស្ថានភាពខ្លួនឯងហើយមកបន្ទោសស្រ្តីថាស្រ្តីត្រូវតែរឹងមំាខ្លួនឯងស្រ្តីគាត់អាចរឹងមាំទៅបានដរាបណាសង្គម ឬក៏អ្នកនៅជុំវិញ គាត់ផ្តល់ឱកាសឱ្យគាត់នឹងជួយលើកទឹកចិត្តគាត់» ។

យោងតាមរបាយការណ៍របស់ក្រសួងកិច្ចការនារីស្ត្រីកំពុងកាន់កាប់មុខ ដំណែងក្នុងរដ្ឋបាលសាធារណៈមានចំនួន៦៣០២នាក់។ពោលគឺស្ត្រីមាន ចំនួន២២ភាគរយនៃរាជការដែលមានមុខដំណែងសរុបចំនួន២៨ ០៤៥នាក់។

ដោយឡែកស្ត្រីស្ទើរតែពាក់កណ្តាលកំពុងតែសកម្មក្នុងវិស័យសេដ្ឋកិច្ច។ក្នុងនោះស្ត្រីក្នុងវិស័យឧស្សហកម្មមានចំនួន៤៧,៤ភាគរយ។ ហើយមានស្ត្រីចំនួន៤៥,៣ភាគរយកំពុងធ្វើការក្នុងវិស័យកសិកម្ម។

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី និងកុមារ យល់ស្របជាមួយការលើកឡើងរបស់លោករដ្ឋមន្ត្រីអ៊ិត សំហេង។ តែអ្នកស្រី សុគន្ធា មានប្រសាសន៍ថា ការចូលរួមក្នុងឆាកនយោបាយរបស់ស្រ្តីនៅមានកម្រិតនៅទ្បើយ មិនត្រឹមតែ ប៉ុណ្ណោះ ស្រ្តីនៅតែជាជនងាយរងគ្រោះពីការប្រើប្រាស់អំពើហិង្សាផងដែរ។

លោកស្រីសុគន្ធា សង្កត់ធ្ងន់ថា កាលពីឆ្នំា២០១៦អង្គការអាដហុកបានរកឃើញថាការរំលោភបំពានសេរីភាពស្រ្តីនៅមានបញ្ហា ប្រឈមជាច្រើន នៅទ្បើយ ដែលទាមទារឲ្យរាជរដ្ឋាភិបាល ក៏ដូចជាគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត។

«រាជរដ្ឋាភិបាលជាពិសេសក្រសួងពាក់ព័ន្ធផ្សេងៗទៀតដូចជាក្រសួងកិច្ចការនារីក្រសួងគ្រប់ទំាងអស់ត្រូវផ្សព្វផ្សាយនឹងលើកកម្ពស់សិទ្ធិស្រ្តីត្រូវលើកតម្កើងនិងផ្តល់នូវភាពនូវភាពស្មើគ្នាក៏ផ្តល់ជាឱកាសសម្រាប់ស្រ្តីដើម្បី ចូលរួមក្នុងឆាកនយោបាយក៏ដូចជាចូលរួមនៅក្នុងការងារសង្គមផ្សេងៗ ទៀត»។

យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅដើមខែ មិថុនានេះស្ត្រីដែលឡើងកាន់តួនាទីជាមេឃុំ និង ចៅសង្កាត់បានកើនបានចំនួន៣៣ រូបប៉ុន្តែចំនួនស្ត្រីនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ មានការធ្លាក់ ចុះចំនួន ៩៨នាក់។

យ៉ាងណាក៏ដោយក្រុមចៅសង្កាត់និងមេឃុំនិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រីមួយចំនួនដែលវិទ្យុស្ត្រីFM ១០២ បានជួបសម្ភាសន៍សុទ្ធតែបានអះ អាងថាពួកគាត់នឹងព្យាយាមលើកកំពស់និងការពារផលប្រយោជន៍ស្ត្រីនិងកុមារឲ្យបានច្រើនបំផុតតាមលទ្ធភាព៕

Share

Image
Image
Image