ស្ត្រីម្នាក់ជាអ្នកសារព័ត៌មាន bloggers ត្រូវបានផ្ដន្ទាទោស ១០ឆ្នាំ ដោយសារតែបានសរសេររឿងឃោសនាប្រឆាំងរដ្ឋអំណាចដែលនាំឱ្យអ្នកជំនាញកិច្ចសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថា ការកាត់ទោសគ្មានស្តង់ដាអន្តរជាតិ។ ស្ត្រីម្នាក់នេះ មានឈ្មោះ ង្វៀន ង៉ុកញូគិន (Nguyen Ngoc Nhu Quynh ) ត្រូវបានរកកំហុសឃើញនៅក្នុងការជំនុំជម្រៈក្ដី ដោយតុលាការខេត្តកាញហួរ កាលពីថ្ងៃទី ២៩ មិថុនា។
មេធាវីការពារក្ដីរបស់ស្ត្រីអ្នកសារព័ត៌មានរូបនេះ បានប្រាប់BBC ថា កូនក្ដីរបស់លោកមានពេល១៥ថ្ងៃដើម្បីប្ដឹងទៅសាលាឧទ្ធរណ៍។
ក្រុមសិទ្ធិមនុស្សបានហៅការផ្តន្ទាទោសស្ត្រីរូបនេះ ថា ជាអំពើអមនុស្សធម៌ធ្ងន់ធ្ងរ ។ក្រុមអ្នកជំនាញកិច្ចការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចាត់ទុកជាការគំរាមកំហែងសតិអារម្មណ៍អ្នកស្រឡាញ់សេរីភាពដោយធ្វើឱ្យអាក្រក់ថែមទៀតស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម។
វៀតណាមជារបបឯកបក្ស។ ប្រទេសកុំម្មុយនីស្ដនេះ មានច្បាប់ពិសេសមួយ គឺ ហាមការរិះគន់ការដឹកនាំរបស់រដ្ឋ។
ស្ត្រីរូបនេះ ត្រូវបានចាប់ឃុំខ្លួនតាំងពីឆ្នាំ២០១៦។ អ្នកសារព័ត៌មានស្ត្រី មានអាយុ៣៨ឆ្នាំ ។នាងបាន បង្កើត ព័ត៌មានBlog នៅឆ្នាំ២០០៦ ដោយ និយាយយ៉ាងច្រើនអំពី អយុត្តិធម៌សង្គម។
រាប់ទាំងលោកស្រីង្វៀន ង៉ុកញូគិន គឺ មនុស្សជាង ១០០នាក់ហើយត្រូវបានចាប់ខ្លួន ក្នុងនោះមាន អ្នកសារព័ត៌មាន មេធាវី និងអ្នកការពារសិទិ្ធមនុស្ស៕ BBC