loader

នាយករដ្ឋមន្ត្រីឥណ្ឌាថ្កោលទោសអ្នកសម្លាប់គោ

នាយករដ្ឋមន្ត្រីឥណ្ឌា ណារិន ត្រាមូឌី និយាយថា ការសម្លាប់គោដោយហេតុផលមិនសមរម្យនឹងមិនអាចទទួលយកបានឡើយ។លោកនិយាយដូចនេះ បន្ទាប់ពីមានការផ្ទុះកាតវ៉ារបស់អ្នកកាន់សាសនាហិនឌូ ប្រឆាំងនឹងក្រុមម៉ូស្លីមដែលបានសម្លាប់គោធ្វើស្បៀង ដោយធ្វើឱ្យប៉ះទង្គិចប្រពៃណី និងសាសនារបស់ដូនតា។ ដោយសាររឿងនេះ បណ្ដាលឱ្យមនុស្សម្នាក់កាន់សាសនាម៉ូស្លីមត្រូវបានសម្លាប់ ។

narin-tramude-ok

រូបភាពមួយដែលធ្វើឱ្យផ្ទុះកំហឹងរបស់អ្នកកាន់សាសនាហិនឌូ គឺដោយសារពួកគេបានឃើញគេដឹkគោតាមរថយន្ត ទៅសម្លាប់យកសាច់ដែលករណីនេះ កើតនៅរដ្ឋ Jharkhand។

នាយករដ្ឋមន្ត្រីណារិនត្រាមូឌី និងគណបក្ស Bharatiya Janata ដែលបានឈ្នះឆ្នោត នៅឆ្នាំ២០១៤ ដោយសារតែគណបក្សនេះមានគោលនយោបាយមួយគឺប្រឆាំងការសម្លាប់គោធ្វើជាស្បៀងដែលប៉ះពាល់ធ្ងន់ធ្ងរដល់សាសនាហិនឌូ។ សាសនាហិនឌូ គោរពគោដោយចាត់ទុកជានិមិត្តរូបផ្ដល់សេចក្ដីសុខដល់មនុស្ស។ ដោយសារហេតុនេះ លោកនាយករដ្ឋមន្ត្រីណារិនត្រាមូឌី  បានស្នើសុំឱ្យសភាអនុម័តក្លាយជាច្បាប់របស់រដ្ឋមកដល់ពេលនេះ។

យ៉ាងណាក៏ដោយឥណ្ឌាដែលមានប្រជាជនជាង ១៣០០លាននាក់នេះ មានអំបូរសាសនាជាច្រើន តែសាសនាហិនឌូ និង ម៉ូស្លីមនិងសាសនាព្រះពុទ្ធមានការប្រតិបត្តិច្រើនជាងគេ៕BBC

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x