en     km
en     km

ចិន​បន្ថែម​កងទ័ព​ការពារ​ព្រំដែន​ជាប់​កូរ៉េ​ខាងជើង​

Share

ប៉េកាំង៖ ចិនបានបញ្ជូនកងទ័ពរបស់ខ្លួនមួយកងពលទៀតទៅដាក់ពង្រាយនៅព្រំដែនជាប់នឹងកូរ៉េខាងជើង ចំពេលដែលទីក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួននឹងបាញ់សាកល្បងកាំជ្រូចអន្ដរទ្វីបជាថ្មីម្ដងទៀតនៅក្នុងពេលឆាប់ៗនេះ។
chhines
សារព័ត៌មាន អ៊ីស្ពស់ថែម បានផ្សាយថា កងទ័ពចិនទាំងនោះ គឺមកពីកងទ័ពអាកាសនៃកងពលធំទី១៥ ហើយត្រូវបានពង្រាយនៅខេត្ដ ជីលីង ជាប់ព្រំដែនកូរ៉េខាងជើង។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា នេះជាការបន្ថែមកងទ័ពមួយកងពលថែមទៀត ទៅដាក់ពង្រាយនៅព្រំដែនជាប់នឹងកូរ៉េខាងជើង បន្ទាប់ពីបាន ដាក់ពង្រាយមួយកងពលរួចហើយកាលពីប៉ុន្មានខែមុននេះ។

ទីក្រុងប៉េកាំង បានប្រកាសថា ការដាក់ពង្រាយកងទ័ពនេះ គឺដើម្បីទប់ទល់ការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង ករណីដែលសង្គ្រាម អាមេរិក កូរ៉េខាងជើងផ្ទុះឡើង៕

Share

Image
Image
Image