en     km
en     km

សម្តេច​ហ៊ុន​សែន​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​អ្នក​ដែល​បាន​បង្ហោះ​ថាស​ម្តេច​ស្លាប់​ជួប​គ្រោះថ្នាក់​ផ្ទុះ​យន្តហោះ​(មានសំឡេង)

Share

ក្រុងភ្នំពេញ៖ សម្តេច ហ៊ុន សែន បានថ្លែងចេញបញ្ជាឲ្យតាមចាប់ខ្លួន អ្នកដែលបង្ហោះសារប្រមាថជីវិតសម្តេចថា ស្លាប់ដោយសារជួបគ្រោះថ្នាក់ផ្ទុះ យន្តហោះ កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ ដែលសម្តេច ថាវាជាការប្រមាថយ៉ាងធ្ងន់ធ្ងរ។

លោក សេរី វឌ្ឍនៈ រាយការណ៍ព័ត៌មាន៖

សម្ដេច ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។
សម្ដេច ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

សម្តេច ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នេះ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងពិធីនោះ សម្តេចបានលើកឡើងបានចេញបញ្ជាឲ្យតាមចាប់ខ្លួន អ្នកដែលបង្ហោះបំផ្លើសសម្តេច ថាមានគ្រោះថ្នាក់ឧបទ្ទវហេតុផ្ទុះយន្តហោះស្លាប់ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៧។

សម្តេច ហ៊ុន សែន ៖ « ចាប់ផ្តើមពីពាក្យសម្តីព្រហើន ប្រមាថគ្នា ដែលនិងនាំទៅរកក្តីក្តាំនៅតុលាការ ដូចជាថ្ងៃមុន លេង ហ្វេសបុកមកអញ្ជឹង ហៀយនែ ក្មួយអើយៗក្មួយរត់ឲ្យលឿនតិចទៅ ក្រែងលោគេទៅទាន់ នែដាក់ថា ខ្ញុំបានស្លាប់ហើយ ហើយបានបង្ហោះផ្ទុះ ហើយអស់លោកថា នឹងសិទ្ធិបញ្ចេញមតិ តើនៅប្រទេសអស់លោក អាហ្នឹងសិទ្ធបញ្ចេញមតិ អាហ្នឹងត្រូវតាមរកវា ហើយនាំទៅដល់ក្តីក្តាំ តុលាការ មកពីអី មកពីវាជាអ្នកធ្វើ អស់លោក កុំមើលស្រាល»។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបង្ហោះនេះថា ជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលសម្តេចមិនអាចទទួលយកបាននោះទេ។

ស្របពេលនេះដែរ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សុំមិនបញ្ជេញ និងបង្ហាញពីចំណាត់ការដល់ជនដៃដល់ ដែលបង្ហោះ។

សួមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ គណនេយ្យហ្វេសបុកមួយមានឈ្មោះថា «កម្មវិធីឡប់ៗ តែសប្បាយ»

បានបង្ហោះរូបភាពសម្តេចតេជោ និងរូបភាពផ្ទុះឆេះយន្តហោះ បានសរសេរថា ៖«សម្តេច ហ៊ុន សែន ស្លាប់ហើយបងប្អូន កាលពីម្សិលមិញ នៅវេលាម៉ោង ១១៖៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ក្នុងពេលធ្វើ ដំណើរទៅប្រទេសវៀតណាម ដោយសារផ្ទុះយន្តហោះពេលនេះ ស្លាប់ហើយចូលរួមសោកស្តាយផង»។

 

Share

Image
Image
Image