en     km
en     km

១៥ នាក់ស្លាប់ និងជាង ១០០ នាក់បាត់ខ្លួនក្នុងហេតុការបាក់ដីនៅប្រទេសចិន

Share

ក្រុងប៉េកាំង ៖ ក្រុមអ្នកជួយសង្គ្រោះបានទាញសាកសពមនុស្សចំនួន ១៥ នាក់ពីផ្ទាំងថ្មដែលបាក់ពីលើភ្នំកប់ភូមិមួយនៅ ភាគនិរតីប្រទេសចិនកាលពីរាត្រីថ្ងៃសៅរ៍ ទី២៤  មិថុនា ខណៈការស្វែងរកមនុស្សជាងជាង ១០០ នាក់ដែលបានបាត់ខ្លួន កំពុងបន្ត នៅរាត្រីនោះ។

សកម្មភាពរុករកអ្នកបាត់ខ្លួននៅចិន។រូបភាពCNA
សកម្មភាពរុករកអ្នកបាត់ខ្លួននៅចិន។រូបភាពCNA

មានអ្នករស់រានមានជីវិតបីនាក់ប៉ុណ្ណោះក្នុងហេតុការណ៍នេះ។ នោះគឺឪពុកនិងទារកអាយុមួយខែរបស់គេដែលត្រូវបានរក ឃើញ។ ចំណែកផ្ទះចំនួន ៦២ ខ្នងនៅភូមិ Xinmo បានបាត់នៅក្រោមភក់និងថ្មជាច្រើននៅក្នុងខេត្តស៊ីឈួន។

យោងតាមអាជ្ញាធរបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យបាក់ភ្នំមួយដួលរលំទៅលើភូមិមាត់ទន្លេនៅពេលព្រឹក ព្រលឹមនោះ។

លោក Qiao Dashi ដែលជាឪពុករបស់ទារកនោះបាននិយាយថា គាត់បានក្រោកពីដំណេកក្រោយម៉ោង ៥ ព្រឹកដើម្បីផ្លាស់ ប្តូរកន្ទុយកូនប្រុសរបស់គាត់។ នៅពេលនោះគាត់បានឮសម្លេងរំខានដ៏ខ្លាំងមកពីខាងក្រោយ»។

បរុសរូបនេះបានប្រាប់ទូរទស្សន៍រដ្ឋ CCTV ពីលើគ្រែមន្ទីរពេទ្យថា ថ្មដែលបាក់ចុះនោះមានទំហំធំណាស់ហើយបានបាក់ សង្កាត់លើបន្ទប់ទទួលភ្ញៀវរបស់គាត់។ ប្រពន្ធរបស់លោក និងលោក បានងើបឡើងអោបកូនតូចរត់ចេញមកក្រៅផ្ទះ។

យោងតាមទូរទស្សន៍រដ្ឋ CCTV បានឱ្យថា ប៉ូលិសនិងទាហានស៊ីវិលប្រហែល ២០០០ នាក់បានចូលរួមក្នុងប្រតិបត្តិការ សង្គ្រោះនេះ ហើយក្រុមសង្គ្រោះក៏បានប្រើសត្វឆ្កែដើម្បីស្វែងរកអ្នកបាត់ខ្លួនផងដែរ៕ប្រភព៖ CNA

Share

Image
Image
Image