គេហទំព័របរទេសមួយចុះផ្សាយដោយ ស្រង់សម្ដីអតីតមេទ័ពជើងទឹករបស់អង់គ្លេស ដែលនិយាយថា ក្រុមអត្តឃាត ពិសេសនេះ កំពុងហ្វឹកហ្វឺន ហើយ ឆាប់ៗនេះ បញ្ចូនទៅ កូរ៉េ ដើម្បី វាយលុក គឺ«ការបញ្ចប់របបក្រុងព្យុងយ៉ាង »។

អតីតកងទ័ពនាវា Brandon Webb និយាយថា ក្រុមនេះរៀបចំផែនការ A,B និង Cដែល ផែនការ អត្តឃាតវាយលុក ទៅគោល ដៅភ្លាម គឺសំដៅលោកគីមជុងអ៊ុន និង កម្មាភិបាល ជាន់ខ្ពស់ របស់ បុរសផ្ដាច់ការវ័យក្មេងរូបនេះ។
តាមលោកBrandon Webb ក្រុមនេះបាន ហ្វឹករបៀបវាយរហ័សដករហ័សនេះ ១៣ឆ្នាំមកហើយ ដែលពួកគេ ជាផ្នែកមួយនៃ ក្រុមកំម៉ង់ដូអត្តឃាតពិសេស កងទ័ពអាមេរិក ។ លោកថា វាយរហ័សដករហ័ស គឺដូច ក្រុមកងអត្តឃាតនៃ ខ្សែភាពយន្ត ហូលីហ្វូដ។
កាលពីប៉ុន្មានខែមុននេះ ក្រុមអត្តឃាត CIA បានទៅដល់កូរ៉េខាងត្បូង រួចហើយ។
កូរ៉េ ខាងជើងនិងអាមេរិក គំរាមវាយប្រហារគ្នា ច្រើនខែមក ហើយ ដែលពេលនេះ អាមេរិក បានបញ្ចូននាវា ចម្បាំងធំៗចំនួន ៣គ្រឿងហើយ ខណៈបានដាក់ពង្រាយកាំជ្រួច Thaad នៅតាមព្រំដែន កូរ៉េខាងត្បូងរូចហើយដែរ៕ ប្រភពៈ Mirror.com