en     km
en     km

មនុស្ស​ ១២​នាក់​ ប៉ុណ្ណោះ ​បាន​ជាន់​ដី​ឋាន​ព្រះ​ច័​ន្ទដំបូង​គេ​គឺជា​ជនជាតិ​អា​មេ​រិ​ក​

Share

មានមនុស្សតែ ១២នាក់ ប៉ុណ្ណោះ ដែលបានជាន់ដីឋានព្រះច័ន្ទ គឺជាជនជាតិអាមេរិក។ អ្នកទាំងនោះ គឺជាអ្នកវិទ្យាសាស្ត្រផ្នែកយានអវកាស។ គេហទំព័រមួយ គឺ Mental Floss.com បាន បានចងក្រងឈ្មោះមនុស្ស អស្ចារ្យដែលដំបូងគេជាអ្នកបានជាន់ និងដើរជាច្រើនម៉ោងលើដីឋានព្រះច័ន្ទ គឺ គេបានកត់ត្រាទុក ដូចនេះ។

moon

1/ Neil Armstrong

ជាមនុស្សដំបូងគេ ដែលបានដើរជាន់ដីឋានព្រះច័ន្ទ នៅឆ្នាំ១៩៦៩។ លោក ជា មេបញ្ជាការកងអវកាសអាមេរិក Apollo 11 ។ ក្រោយពីត្រឡប់មកដល់ដែនដីមនុស្សវិញ លោក Neil Armstrongតែមួយគត់ ដែលធ្វើឱ្យអាមេរិក មានមោទភាពនិងកិត្តិយសល្បីល្បាញពេញពិពភលោក។ បុរសនេះ ហើយ មើលទៅដែលយកទង់ជាតិអាមេរិក ដោតលើដីឋានព្រះច័ន្ទ។ មុនលោក ជាមេបញ្ជាការ កងយានអវកាសអាមេរិក លោក គឺជាទាហ៊ានជើងចាស់អាមេរិកក្នុងសង្គ្រាមកូរ៉េ១៩៥០-៥៣។ លោកបានទទួលមរណភាព នៅថ្ងៃទី ២៥ សីហា ឆ្នាំ២០១២ ក្នុងអាយុ ៨២ឆ្នាំ។

2/ Edwin “Buzz” Aldrin

តាមការស្រវជ្រាវ មួយរបស់គេហទំព័រMental Floss.com លោក Buzz Aldrin ។ លោកបានដើរជាន់ដីឋានព្រះច័ន្ទ គឺប្រហែលជា២០នាទី ក្រោយ លោក Neil Armstrongបានទៅដល់។លោក ជាអ្នកបើកយន្តហោះ ចម្បាំង នៃសង្គ្រាម កូរ៉េ ហើយ ក្រោយមកលោក បានក្លាយជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ អង្គការណាសា ។លោក ជាមនុស្សទី២ ជាន់ដីឋានព្រះច័ន្ទ។
បច្ចុប្បន្នលោកមានអាយុ៨៥ឆ្នាំ។

moon-03

3/ Charles “Pete” Conrad

លោកPete Conrad ជាមេបញ្ចាការ យានអវកាសអាមេរិក Apollo 12 ។នៅពេលលោកបើកយានអវកាស ឡើងឋានព្រះច័ន្ទ ម្ដងនោះ ហៀបនឹងគ្រោះថ្នាក់ដោយ រងរន្ទះ និងព្យុះវាយប្រហារ ។ យ៉ាងណា លោកជាមនុស្សទី៣បានជាន់ដីឋានព្រះច័ន្ទនៅឆ្នាំ១៩៦៩។ លោក ទទួលមរណភាពឆ្នាំ ១៩៩៩ នៅអាយុ ៦៩ឆ្នាំ។

4/Alan L. Bean

លោក Alan Bean គឺជាមនុស្សទី៤ដែលបានដើរជាន់ដីឋានព្រះច័ន្ទ នៅឆ្នាំ ១៩៦៩។លោកបានចំណាយពេល ៥៩ថ្ងៃនៅក្នុងលំហនៃឋានព្រះច័ន្ទ។លោក ជាមេបញ្ជាយានអវកាស Skylab ទី២ ។ ក្រៅពីឡើងឋានព្រះច័ន្ទ លោក Alan Bean ក៏បានទៅកាន់ភពផ្សេងៗទៀត។ បច្ចុប្បន្ន លោកមានអាយុ ៨៣ឆ្នាំ។

5/ Alan Shepard

លោក Alan Shepard ជាក្រុមអ្នកបើក យានអវកាស Apollo14។លោកជាមនុស្សទី៥ ដែលបានដើរជាន់ដីឋានព្រះច័ន្ទ ។ លោកបានចំណាយពេលជាង៩ម៉ោង នៅលើ លំហអាកាសនៃឋានព្រះច័ន្ទ ខណៈបញ្ជាម៉ាស៊ីនថត ផ្ទៃឋានព្រះច័ន្ទ។អ្នកអវកាសអាមេរិករូបនេះ ទទួលមរណភាពនៅឆ្នាំ ១៩៩៨ ក្នុងអាយុ ៧៤ឆ្នាំ ។

6/ Edgar D. Mitchell

លោក Edgar Mitchell ជាអ្នកបើកយានអវកាស នៅឆ្នាំ ១៩៦៦ ។ លោកជា ក្រុមApollo 14។ជាមនុស្សទី៦ បានជានដី ឋានព្រះច័ន្ទ។បច្ចុប្បន្នលោកមានអាយុ ៨៤ឆ្នាំ។

7/ David Randolph Scott(ដាវិដ រ៉ានដុល)

លោក David Randolph Scott ជាក្រុមយានអវកាស Apollo 15។ លោកបានឡើងដល់ឋានព្រះច័ន្ទ និងដើរជាន់ដីឋាននេះ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៧១។ លោកបាន ចំណាយពេល ១៨ម៉ោង ដើម្បីថតយក ផ្ទៃឋានព្រះច័ន្ទ។ លោក៏ជាមនុស្ស ដំបូងគេរកឃើញថា ភ្នំលើឋានព្រះច័ន្ទ និងបាននាំរថយន្ត តូចមួយគឺ Lunar Roving បើកបរលើ ឋានមួយនេះ។ បច្ចុប្បន្នលោក David Scott មានអាយុ ៨២ឆ្នាំ។

moon-o2

8/James B. Irwin

លោក James Irwin ជាអ្នកបើកយន្តហោះចម្បាំង មុនលោក ចូលជាសមាជិក យានអវកាស ណាសា ។ លោកមិនត្រឹមមក ដីវិញដោយដៃទទេនោះទេ គឺលោកបានប្រមូលដុំថ្ម បានមួយចំនួន ពីឋានព្រះច័ន្ទផងដែរ។ ប៉ុន្មានឆ្នាំក្រោយពីលោក ត្រឡប់មមកដី វិញ លោកក៏មានជំងឺ បេះដូង។ លោកJames Irwin ទទួលមរណភាព ដោយជំងឺគាំងបេះដូងនៅឆ្នាំ ១៩៩១ នៅពេលលោកមានអាយុ ៦១ឆ្នាំ។

9/ John Watts Young

លោក John Watts Young បានក្លាយជាបុគ្គលិក យានអវកាសនៅឆ្នាំ ១៩៦២ហើយដល់ ឆ្នាំ ១៩៦៥ លោកបានក្លាយជាអ្នកបើកយានអវកាស របស់ ក្រុមណាសាApollo 16 ។ លោកជាមនុស្សទី៩ បានដើរជាន់ដីឋានព្រះច័ន្ទ។លោកបានចូលនិវត្តន៍ នៅឆ្នាំ២០០៤ បន្ទាប់បាន បម្រើការងារ នៅក្រុមហ៊ុនណាសា បាន ៤២ឆ្នាំ។ បច្ចុប្បន្នលោកមានអាយុ ៨៤ឆ្នាំ។

10/ Charles M. Duke Jr.

លោក Charles Duke គឺជាក្រុមសមាជិក Apollo 16។ លោកបានជាន់ដី ឋានព្រះច័ន្ទ នៅឆ្នាំ១៩៧២ ។ លោកបានចាកចេញពីការងារនៅក្រុមហ៊ុនណាសា នៅឆ្នាំ១៩៧៥ ដោយសារលោកទៅទទួលតំណែងជាមេបញ្ជាការកងទ័ពជើងអាកាស។ បន្ទាប់មកលោកក៏បានកាន់តំណែងមួយទៀតគឺរដ្ឋមន្ត្រីពន្ធនាគារ។ លោកមានអាយុ ៧៩ឆ្នាំ។

11/ Harrison “Jack” Schmitt

លោក Harrison Schmitt ជាសមាជិកនៃក្រុម Apollo 16។ លោកបានដើរប្រមូលរបស់ជាដុំបាន២៥០របស់ឋានព្រះច័ន្ទ ត្រឡប់មកដីវិញ។លោកបានចាកចេញពីសមាជិកអង្គការណាសា នៅឆ្នាំ១៩៧៥ ដើម្បីទទួលយកឋានៈជាសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ។ លោកមានអាយុ៧៩ឆ្នាំ។

12/ Eugene A. Cernan

លោក Eugene Cernan ជាមេក្រុម នៃយានអវកាស Apollo 17។ អ្នកអវកាសនេះ ហើយបាន ជាន់ដី ឋានព្រះច័ន្ទ នៅឆ្នាំ១៩៧២ គឺបានទៅដល់ក្រោយបន្តិច លោកHarrison Schmitt។ លោកជាអ្នកបើកយន្តហោះបាន៥ពាន់ម៉ោង។ តាមការស្រាវជ្រាវអ្នក បើកយានអវកាសទាំង ១២រូបនេះ គឺជាពលរដ្ឋអាមេរិកដែលបានទ្បើងដល់ឋានព្រះច័ន្ទ និងដើរជាន់ឋាននេះដំបូងគេ។

moon-o2

យ៉ាងណាក៏ដោយអ្នកបើកយានអវកាសដែលទៅដល់ឋានព្រះច័ន្ទមុនគេគឺក្រុមអ្នកវិទ្យាសាស្ត្រសហភាពសូវៀត (រុស្ស៊ី) នៅឆ្នាំ១៩៥៩។ ប៉ុន្តែ ក្រុមនេះ មិនបានចុះចតឬក៏ដើរជាន់ដីឋានព្រះច័ន្ទនោះទេ។ តាមគេហទំព័រ Mental Floss.com យានអវកាសបានទ្បើងដល់ឋានព្រះច័ន្ទចំនួន៣៥ដងហើយគិតមកដល់ពេលនេះ។ ចម្ងាយពីផែនដីទៅឋានព្រះច័ន្ទមានប្រវែង ៣សែន៨ម៉ឺន៤ពាន់៤រយគីទ្បូម៉ែត្រ៕

Share

Image
Image
Image