en     km
en     km

សម្តេច​ ហ៊ុន ​សែន ​រិះគន់​លោក​ សម ​រង្សី​ ដែល​ចង់​ឈរ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​

Share

ភ្នំពេញ៖  សម្តេចហ៊ុន សែន បានរិះគន់ លោក សម រង្សី ដែល ចង់មកធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីទាំងខ្លួនពុំមានឋាន អ្វីជាមេដឹកនាំ គណបក្សសង្គ្រោះជាតិដោយ សម្ដេចចោទសួរថាតើលោក កឹម សុខា ជាប្រធានបក្ស ធ្វើអ្វីទៅវិញ។
ចំណែកអ្នកវិភាគយល់ថា លោក សម រង្សី អាចក្លាយជាបេក្ខជនប្រកួតប្រជែង បានលុះត្រាតែទោសទណ្ឌរបស់លោក ត្រូវបានលុបចោល។

នាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្តាំ)។
នាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្តាំ)។

ដោយប្រតិកម្មខ្លាំងៗ តបនឹងលោក សម រង្ស៊ី ដោយសារវាយប្រហារសម្ដេចថា ជាមេដឹកនាំកំសាកឃាឃាំងលោកមិនឱ្យ ចូល ស្រុកសម្តេច ហ៊ុន សែន បានរិះគន់អតីតមេបក្សប្រឆាំង រូបនេះថា ចង់វិលត្រឡប់ចូលមកកម្ពុជាវិញ ហើយឈរឈ្មោះ ជាបេក្ខជនដណ្តើមតំណែងនាយករដ្ឋមន្ត្រី។ សម្ដេចនាយករដ្ឋមន្ត្រី បានចោទសំណួរបែបចំអកថា តើលោក កឹម សុខា ជាប្រធានបក្សទៅណាវិញ ។

សម្តេចហ៊ុន សែន ៖ ហើយរឿងស្អី ប្រធានបក្សនៅឯណេ៎ៈ ខ្លួនលាលែងហើយ ចង់មកប្រជែងដណ្ដើមតំណែងនាយករដ្ឋ មន្ត្រីពីលោក ហ៊ុន សែន»។

សម្ដេច ហ៊ុន សែន ថ្លែង នៅក្នុងសន្និសីទអន្ដរជាតិស្ដីពីទេសចរណ៍ប្រកបដោយនិរន្ដរភាព និងទីក្រុបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ « ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ» នៅខេត្តសៀម ថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៧។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា

សម្តេចហ៊ុន សែន ក៏បានលើកឡើងថា មុននឹងមកប្រជែងជាមួយសម្តេច  ហ៊ុន សែន ត្រូវប្រជែងជាមួយគ្នាឯនោះសិនទៅ។
សម្តេច ហ៊ុន សែន បានលើកឡើងដូចនេះ នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត សាកលវិទ្យាល័យបញ្ញាសាស្ត្រ នៅ វិទ្យា ស្ថានជាតិ អប់រំ កាលពីព្រឹកថ្ងៃទី ១៥ មិថុនា នេះ។

យ៉ាងណាក៏ដោយ ទំនងមានតែលោក សម រង្ស៊ី ម្នាក់គត់ ដែលជាអ្នកនយោបាយ ខ្មែរ រងការផ្តន្ទាទោសច្រើនដងមកហើយ។ តែអ្នកនយោបាយ រូបនេះ តែងតែទទួលបានការលើកលែងទោសពី ព្រះមហាក្សត្រ ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នក ស្នើសុំ ការប្រទានការលើកលែងទោស។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សនិងជាសមាជិកបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោត លោក មឿន តុលា បាន ពន្យល់ ថា បើសិនជា លោក សម រង្សី ចង់ធ្វើជាបេក្ខជនឈរឈ្មោះប្រកួតប្រជែង លុះត្រាតែ លោករួចផុត ពីស្ថានភាពជាទណ្ឌិត។

លោក មឿន តុលា៖ ទីមួយត្រូវឃ្លា( ដាច់ស្រេច) នូវទោសទណ្ឌរបស់គាត់សិន ណាព្រោះនៅក្នុងច្បាប់ របស់យើងកាល ណាក្នុងនាម ឬន័យជាទណ្ឌិត គឺ គាត់បាត់សិទ្ធិ ក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត។ បើសិនជាមានការសម្របសម្រួល ផ្នែកនយោបាយណាមួយលើកលែងទោសឲ្យគាត់អីអញ្ជឹងទៅ គឺគាត់មានសិទ្ធិក្នុងការឈរឈ្មោះក្នុងការបោះឆ្នោត បាន ហើយ»។

តែបែបនេះក្ដី លោក សម រង្ស៊ី ធ្លាប់អះអាងថា លោកនិងសម្ដេច ហ៊ុន សែន មានរឿងនឹងគ្នា ច្រើនណាស់ តែពេលខ្លះក៏មាន ការត្រូវរូវគ្នាវិញដែរ។ យ៉ាងនេះក្ដីករណីលោកសមរង្ស៊ីនៅពេល នេះ ប្រហែលជាពិបាកចូលមកប្រទេសវិញជាងពេលមុនៗ ព្រោះ ដំណោះស្រាយ ដើម្បីអតីតមេបក្សប្រឆាំងនេះ វិលចូលវិញបានដោយគ្មានការចាប់ចង គឺអាស្រ័យលើ សម្ដេច នាយករដ្ឋមន្ត្រី។ តែអ្នកវិភាគខ្លះធ្លាប់និយាយថា សហគមន៍អន្តរជាតិក៏អាចដោះស្រាយវិបត្តិនយោបាយ របស់លោកសមរង្ស៊ី បានដែរ៕

Share

Image
Image
Image