en     km
en     km

អាគារ​ Grenfell​ Tower​ នៅ​ក្រុង​ឡុ​ង​ដ៍​ឆេះ​យ៉ាង​សន្ធោសន្ធៅ​

Share

ទីក្រុងឡុងដ៍ ៖នៅព្រឹកថ្ងៃ ពុធនេះ អគ្គិភ័យមួយបានវាយលុកយ៉ាងខ្លាំងទៅលើអាគារកំពស់ ២៧ជាន់ នៅទីក្រុងឡុងដ៏ ដែល យ៉ាងហោចណាស់ មនុស្ស ៣០នាក់ រងបួស។

fire

អគ្គីភ័យបានឆាបឆេះ និងលេបត្របាក់នៅគ្រប់ជាន់ដែលចាប់តាំងពីជាន់ទី២ រហូតដល់ជាន់ទី២៧នៃអាគារ Grenfell Tower ដែលអាគារនោះមានមនុស្សជាច្រើនរយនាក់រស់នៅទីនោះ។

មន្ត្រីពន្លត់អគ្គីភ័យក្រុងឡុងលោក ដានខូតុនបានប្រាប់អ្នកយកព័ត៌មានថា៖«នៅក្នុងពេលនេះ ខ្ញុំពិតជាមានអារម្មណ៍ថាខូចចិត្តយ៉ាងខ្លាំង ព្រោះមានមនុស្សជាច្រើនដែលត្រូវបានរងគ្រោះ ខ្ញុំមិនអាចប្រាប់បានទេថា មានមនុស្សប៉ុន្មាននាក់ដែលរងគ្រោះ ដោយសារទំហំរងគ្រោះមានភាពធំធេងយ៉ាងខ្លាំង»។

សេវារថយន្តសង្គ្រោះបន្ទាន់បានធ្វើការសង្គ្រោះ ជនរងគ្រោះដែលក្នុងនោះ មាន ជនរងគ្រោះ ៥០ នាក់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយក៏បានបន្ថែម រថយន្តសង្គ្រោះបន្ទាន់ និងអ្នកជួយសង្គ្រោះ ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះកាន់តែកើនឡើង។

ប៉ូលីសបាននិយាយថាពួកគេបានទទួលរបាយការណ៍អំពីភ្លើងឆេះយ៉ាងខ្លាំងនៅប្លុកផ្ទះល្វែងនៅតំបន់ កេនស៊ីនតុន ភាគខាងជើងក្រុងក្រុងឡុងដ៍ ។ អគ្គីភ័យបានឆេះពេញមួយយប់ដោយមានក្រុមសង្គ្រោះបន្ទាន់នៅតែញាប់ជើងញាប់ដៃជាច្រើនម៉ោងមកហើយ ៕ CNA

 

Share

Image
Image
Image