en     km
en     km

រដ្ឋមន្ដ្រី​អា​មេ​រិ​ក​ប្រាប់​សភា​ថា ​កងទ័ព​ត្រៀម​រួច​ហើយ​ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េ​ខាងជើង​

Share

អាមេរិក៖ រដ្ឋមន្ដ្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក James Mattis បានប្រាប់អ្នកតំណាងរាស្ដ្រ កាលពីថ្ងៃច័ន្ទ ទី១២ មិថុនា ថា កូរ៉េខាងជើងគឺជារដ្ឋគ្រោះថ្នាក់បំផុត ចំពោះពិភពលោកនិងសហរដ្ឋអាមេរិក ។

រូបលោក James Mattis រដ្ឋមន្រ្ដីក្រសួងការពារជាតិ សហរដ្ឋអាមេរិក ។ រូភាពពីhttp://rightweb.irc-online.org
រូបលោក James Mattis រដ្ឋមន្រ្ដីក្រសួងការពារជាតិ សហរដ្ឋអាមេរិក ។ រូភាពពីhttp://rightweb.irc-online.org

James Mattis

លោកបានបញ្ជាក់ទៀតថា លោកបានទទួលព័ត៌មានគ្រប់គ្រាន់ដែលកងទ័ពអាមេរិកបានត្រៀមលក្ខណៈរួចហើយ ដើម្បីឆ្លើយតបការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើងដែលលោកថា គឺជាមហាសង្គ្រាមដ៏វិនាសកម្មបំផុត។

លោករដ្ឋមន្ដ្រីក្រសួងការពារសហរដ្ឋអាមេរិករូបនេះ បាននិយាយទៀតថា ការត្រៀមថវិការត្រូវមានទុកជាមុន ។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ដ្រីបានទទួលស្គាល់ថា រយៈពេល ១០ឆ្នាំចុងក្រោយនេះ កូរ៉េខាងជើងបានបំពេញមហិច្ឆតាហាក់ដូចជាគ្រប់គ្រាន់ហើយ ដើម្បីធ្វើសង្គ្រាម។

លោក James Mattisនៅពេលដែល លោកអះអាងថា ក្រសួងការពារជាតិត្រូវការថវិការ ៥៧៤ពាន់លានដុល្លារ ហើយ៦៥ ពាន់លានដុល្លារទៀត សម្រាប់ករណីគ្រាមានអាសន្ន ឬសង្គ្រាម។សហរដ្ឋអាមេរិកបានប្រកាសថា ត្រៀមធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានគម្រាមវាយប្រហារអាមេរិកដោយអាវុធនុយក្លេអ៊ែរ។

មកដល់ពេលនេះ អាមេរិកបានបញ្ចូននាវាចម្បាំងធំៗ ចំនួន ៣គ្រឿង នឹងនាវាមុជទឹក ២គ្រឿងទៅដល់សមុទ្រឧបទ្វីបកូរ៉េហើយ៕ Digital journal

Share

Image
Image
Image