en     km
en     km

មេដឹកនាំដែលកាន់អំណាចយូរជាងគេនៅលើពិភពលោក

Share

ប្រទេសនៅលើពិភពលោកដែលត្រូវបានអង្គការសហប្រជាជាតិរាប់ជារដ្ឋមានអធិបតេយ្យមានចំនួន ១៩៣ ប្រទេស។ ប៉ុន្តែក្នុងចំណោមនេះ មានប្រទេសខ្លះអនុវត្តរបបប្រជាធិបតេយ្យ និងខ្លះទៀតរបបកុំម្មុយនិស្ត ហើយខ្លះទៀតអនុវត្តរបបអតា្តធិបតេយ្យ (មេដឹកនាំជាអាទិទេព) ។

គេហទំព័រ Wikimedia បានធ្វើការប្រៀបធៀបដោយធ្វើជាបញ្ជីបច្ចុប្បភាពនូវបញ្ជីឈ្មោះមេដឹកនាំទាំងនោះ ដែលមានឋានៈជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ និងជានាយករដ្ឋមន្ត្រី។ តាមគេហទំព័រនេះគេអាចរាប់ពីមេដឹកនាំកាន់អំណាចជាង៤០ឆ្នាំ មកត្រឹម១០ ឆ្នាំ។ មេដឹកនាំដែលកាន់អំណាចដ៏យូរ ត្រូវបានដាក់រហស្សនាមថាជាមេដឹកនាំផ្ដាច់ការ ឬបុរសខ្លាំងរបស់ប្រទេសនោះ ។

រូបមេដឹកនាំដែលបានដឹកនាំប្រទេសយូរជាងគេនៅលើពិភពលោក
រូបមេដឹកនាំដែលបានដឹកនាំប្រទេសយូរជាងគេនៅលើពិភពលោក

ភាគច្រើនមេដឹកនាំកាន់អំណាចដ៏យូរនេះ ច្រើនតែយកកងទ័ពនៅចំណុះរបស់ខ្លួន។ ខាងក្រោមនេះ គឺជា តារាងបញ្ជីឈ្មោះរបស់មេដឹកនាំទាំងនោះ ដែលរាប់លេខរៀងពីលេខ១ ដល់លេខរៀងទី៣០ ។ មានន័យថា ពីមេដឹកនាំកាន់អំណាចយូរជាងគេមកតិចជាងគេ ៖

១/ លោក Paul Biya ជាប្រធានាធិបតីនៃប្រទេសកាម្រូន ។ លោកកាន់អំណាច៤១ និង៣៤៨ ថៃ្ង ។

២/ លោក Teodoro Obiang Nguema Mbasogo ជាប្រធានាធិបតីនៃប្រទេស Equatorial Guinea កាន់អំណាចបាន៣៧ ឆ្នាំ និង៣១៤ ថ្ងៃ ។

៣/ លោកJosé Eduardo dos Santos ជាប្រធានាធិបតីនៃប្រទេសអង់ហ្គូឡា កាន់អំណាច៣៧ ឆ្នាំ ២៧៦ថ្ងៃ។

៤/ លោក Robert Mugabe ជាប្រធានាធិបតីនៃប្រទេសហ្ស៊ីមបាវ៉េ កាន់អំណាចបាន៣៧ ឆ្នាំ និង៥៦ ថ្ងៃ។

៥/ លោក Ali Khamenei ជាមេដឹកនាំជាន់ខ្ពស់នៃប្រទេសអ៊ីរ៉ង់ កាន់អំណាចបាន៣៥ ឆ្នាំ និង ២៤៣ ថ្ងៃ។

៦/ លោក Nursultan Nazarbayev ជាប្រធានាធិបតីនៃប្រទេសកាហ្សាគីស្ថាន កាន់អំណាចបាន៣៣ ឆ្នាំ ៨៣ ថ្ងៃ។

៧/ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កាន់អំណាចបាន៣២ ឆ្នាំ ១៥០ថ្ងៃ ។

៨/ លោកYoweri Museveni ជាប្រធានាធិបតីនៃប្រទេសអ៊ូកាន់ដា កាន់អំណាចបាន៣១ ឆ្នាំ ១៣៨ ថ្ងៃ ។

៩/ លោក Omar al-Bashir ជាប្រធានាធិបតីនៃប្រទេសស៊ូដង់ កាន់អំណាចបាន២៧ ឆ្នាំ ៣៤៨ថ្ងៃ ។

១០/ លោក Idriss Déby ជាប្រធានាធិបតីនៃប្រទេសឆាត កាន់អំណាចបាន ២៦ ឆ្នាំ ១៩៣ថ្ងៃ ។

១១/ លោក Isaias Afwerki ជាប្រធានាធិបតីនៃប្រទេសអ៊ីរីតទ្រា កាន់អំណាចបាន២៦ ឆ្នាំ ៤៧ ថ្ងៃ។

១២/ លោក Emomali Rahmon ជាប្រធានាធិបតីនៃប្រទេសតាជីគីសស្ថាន កាន់អំណាចបាន២៤ ឆ្នាំ ២០៦ ថ្ងៃ ។

១៣/ លោក Paul Kagame ជាប្រធានាធិបតីនៃប្រទេសវ៉ានដា កាន់អំណាចបាន២២ ឆ្នាំ ៣២៩ ថ្ងៃ ។

១៥/ លោក Alexander Lukashenko ជាប្រធានាធិបតីនៃប្រទេសបេឡារ៉ុស កាន់អំណាចបាន២២ ឆ្នាំ ៣២៨ ថ្ងៃ ។

១៦/ លោក Denis Sassou Nguesso ជាប្រធានាធិបតីនៃសារធារណរដ្ឋកុងហ្គោ កាន់អំណាចបាន១៩  ឆ្នាំ ២៣១ ថ្ងៃ។

១៧/ លោក Kim Yong-nam ជាប្រធាននៃគណះប្រធាននៃសមាជប្រជាជនកំពូលនៃប្រទេសកូរ៉េខាងជើង កាន់អំណាចបាន១៨ ឆ្នាំ ២៨១ ថ្ងៃ។

១៨/ លោក Tuilaepa Aiono Sailele Malielegaoi ជានាយករដ្ឋមន្រ្តីនៃប្រទេសសាមូអា កាន់អំណាចបាន១៨ ឆ្នាំ និង ២០២ ថ្ងៃ ។

១៩/ លោក Abdelaziz Bouteflika ជាប្រធានាធិបតីនៃប្រទេសអាល់ហ្សេរី កាន់អំណាចបាន១៨ ឆ្នាំ ២០២ ថ្ងៃ ។

២០/ លោក Ismaïl Omar Guelleh ជាប្រធានាធិបតីនៃប្រទេសហ្សីបូទី កាន់អំណាចបាន១៨ ឆ្នាំនិង ៣៦ ថ្ងៃ។

២១/ លោក Vladimir Putin ជាប្រធានាធិបតីនៃប្រទេសរុស្សី កាន់អំណាចបាន១៧ ឆ្នាំ ៣០៨ ថ្ងៃ ។

២២/ លោក Bashar al-Assad ជាប្រធានាធិបតីនៃប្រទេសស៊ីរី កាន់អំណាចបាន១៦ ឆ្នាំ ៣៣១ ថ្ងៃ ។

២៣/ លោក Joseph Kabila ជាប្រធានាធិបតីនៃសារធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ កាន់អំណាចបាន ១៦ ឆ្នាំ ១៤៧ ថ្ងៃ ។

២៤/ លោក Ralph Gonsalves ជានាយករដ្ឋមន្រ្តីនៃប្រទេស Saint Vincent and the Grenadines កាន់អំណាចបាន១៦ ឆ្នាំ ៧៦ ថ្ងៃ ។

២៥/ លោក Recep Tayyip Erdoğan ជានាយករដ្ឋមន្រ្តីនៃប្រទេសតួកគី កាន់អំណាចបាន១៤ ឆ្នាំ ៩៤ ថ្ងៃ ។

២៦/ លោក Filip Vujanović ជាប្រធានាធិបតីនៃប្រទេសម៉ុងតេណេក្រូ កាន់អំណាចបាន១៤ ឆ្នាំ ២២ ថ្ងៃ ។

២៧/ លោក Ilham Aliyev ជាប្រធានាធិបតីនៃប្រទេសអាហ្សែបៃហ្សង់ កាន់អំណាចបាន១៣ ឆ្នាំ ៣១៣ ថ្ងៃ។

២៩/ លោក Artur Rasizade ជានាយករដ្ឋមន្រ្តីនៃប្រទេសអាហ្សែបៃហ្សង់ កាន់អំណាចបាន ១៣ ឆ្នាំ ៣១១ ថ្ងៃ ។

៣០/ លោក Abdelkader Taleb Omar ជានាយករដ្ឋមន្រ្តីនៃសារធារណរដ្ឋប្រជាធិបតេយ្យអារ៉ាប់ កាន់អំណាចបាន១៣ ឆ្នាំ ២២៧ ថ្ងៃ។

៣១/ លោក Shavkat Mirziyoyev ជាប្រធានាធិបតីនៃប្រទេសអ៊ុយបីហ្គីសស្ថាន កាន់អំណាចបាន១៣ ឆ្នាំ ១៨៤ ថ្ងៃ។

៣២/ លោក Roosevelt Skerrit ជា នាយករដ្ឋមន្រ្តីនៃប្រទេសដូមីការ កាន់អំណាចបាន១៣ ឆ្នាំ ១៥៦ ថ្ងៃ។

ជាការកត់សម្គាល់ មេដឹកនាំដែលកាន់អំណាចយូរជាងគេ ច្រើនតែនៅទ្វីបអាហ្វ្រិក។ ចំណែកឯប្រទេសកម្ពុជា ក៏មានក្នុងតារាងនេះដែរ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន កាន់អំណាចបាន ៣២ ឆ្នាំ ១៥០ ថ្ងៃ ៕

Share

Image
Image
Image