en     km
en     km

បក្សនយោបាយ៖ចំនួនស្រ្តីជាចៅសង្កាត់អាណត្តិទី៤ មានការកើនទ្បើង

Share

ភ្នំពេញ៖ គណបក្សនយោបាយធំៗ២នៅកម្ពុជាបានបង្ហាញថាស្រ្តីដែលជាប់ឈ្មោះជា ចៅសង្កាត់ឬមេឃុំសម្រាប់អាណត្តិថ្មី ឆ្នំា២០១៧នេះ មានការកើនទ្បើងបើធៀបនឹង អាណត្តិមុន។ ការឱ្យដឹងដូចនេះបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់ ទើបបញ្ចប់នាពេលថ្មីៗនេះ។

ចំនួនបេក្ខជនស្រ្តីឈរឈ្មោះលេខរៀងទី១ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧ មកពីគណបក្សនយោបាយធំៗពីរ គឺ CPP និង CNRP (ប្រភពព័ត៌មានពីគ.ជ.ប និង ខុមហ្វ្រែល ) ។
ចំនួនបេក្ខជនស្រ្តីឈរឈ្មោះលេខរៀងទី១ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧ មកពីគណបក្សនយោបាយធំៗពីរ គឺ CPP និង CNRP (ប្រភពព័ត៌មានពីគ.ជ.ប និង ខុមហ្វ្រែល ) ។

 ទោះបីជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់ មិនទាន់ផ្សព្វផ្សាយ ជាផ្លូវការពី គ.ជ.ប យ៉ាងណាក៏ដោយចុះតែគណបក្សនយោបាយដែលដឹងខ្លួនថាបានជាប់ ឆ្នោតបានបង្ហាញ    តួរលេខនៃការទទូលបានសម្លេងគំាទ្រពីប្រជាពលរដ្ឋរៀងៗខ្លួន។ នៅក្នុងនោះបក្សនយោបាយធំៗចំនួន២នៅកម្ពុជាដែលទទួលបានសម្លេងគំាទ្រច្រើនជាង គេបានបង្ហាញថាក្នុងចំណោមបេក្ខជនដែលជាប់ជាមេឃុំ -ចៅសង្កាត់ ក៏មានវត្តមានស្រ្តីចូលរួមក្នុងឆាកនយោបាយនេះផងដែរ។

ប្រធាននាយកដ្ឋាននីតិកម្ម និងកិច្ចការបោះឆ្នោតនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុធារី បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្តីដឹងថា ក្រោយការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ -សង្កាត់ បានបិទបញ្ចប់ទៅ គណបក្សនេះ រកឃើញតួរលេខបណ្តោះអាសន្នថា ស្រ្តីដែលជាប់ធ្វើជាមេឃុំ- ចៅសង្កាត់ របស់គណបក្សសង្គ្រោះជាតិ មានចំនួន ៣៥ រូប     នៅទូទំាងប្រទេស ក្នុងចំណោមស្រ្តី១០៣រូបដែលបានឈរឈ្មោះជាមេឃុំ -ចៅសង្កាត់។

អ្នកស្រី ម៉េង សុធារី សង្កត់ធ្ងន់ថាវត្តមានស្រ្តីដែលចូលរួមក្នុងវិស័យនយោបាយមានការ កើនទ្បើងនេះដោយសារមានមូលហេតុសំខាន់ៗដូចជា៖ អ្នកស្រី ម៉េង សុធារី «ទី១ សមត្ថ ភាពរបស់ពួកគាត់ ទី២ ការទទួលបានឱកាសពីគ្រួសាររបស់ពួកគាត់ជាពិសេសស្វាមី របស់ពួកគាត់ដែលមានការជួយជ្រោមជ្រែងលើកទឹកចិត្តដល់ពួកគាត់ ទី៣ ដោយសារ កត្តាសង្គមដែលគាត់មើលឃើញថាក្នុងភូមិ ឃុំ សង្កាត់ គាត់មានភាពអយុត្តិធម៌ ការរំលោភដីធ្លី ការផ្តល់សេវាកម្មយឺតយ៉ាវ អំពើពុករលួយ ។ល។»

អ្នកស្រី ម៉េង សុធារី បន្តថាក្នុងចំណោមស្រ្តីទំាង៣៥រូបនោះមានស្រ្តី៥រូបស្ថិតនៅក្នុងរាជ ធានីភ្នំពេញ និង៣០រូបទៀតនៅតាមបណ្តាខេត្ត។ ស្រ្តី ៥ រូបដែលជាប់ជាចៅ-សង្កាត់ ក្នុង រាជធានីភ្នំពេញរួមមាននៅ សង្កាត់ឬស្សីកែវ សង្កាត់ស្វាយប៉ាក សង្កាត់ទឹកល្អក់ សង្កាត់ផ្សារដេប៉ូទី២ និងសង្កាត់ស្រះចក។

ដោយទ្បែកស្រ្តីដែលជាប់នៅតាមបណ្តាខេត្តចំនួន៣០រួមមាន ខេត្តកណ្តាល កំពង់ធំ សៀមរាប បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ កំពង់ស្ពឺ ក្រចេះ កំពង់ឆ្នំាង ព្រៃវែង និងខេត្តស្វាយរៀង។

អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត មានប្រសាសន៍ថាគណបក្សប្រ ជាជនកម្ពុជាមិនទាន់អាចកំណត់បានថាមានចំនួនស្រ្តីប៉ុន្មានរូបនឹងក្លាយជាមេឃុំ-ចៅ សង្កាត់ បាននៅទ្បើយនោះទេ។ តែលោកលើកទ្បើងថាត្រូវរង់ចំាលទ្ធផលប្រកាសផ្លូវការ របស់ គ.ជ.ប ជាមុនសិន។

ទោះបីជាយ៉ាងនេះក្តីលោកបានបង្ហើបឱ្យដឹងថាក្នុងចំណោមស្រ្តីប្រមាណ ២២,៤៧% របស់  គណបក្សប្រជាជនដែលឈរឈ្មោះចួលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ ឆ្នំា២០១៧នេះ យ៉ាងហោចណាស់មានស្រ្តីចំនួន ២០% នឹងធ្វើជាមេឃុំ -ចៅសង្កាត់ អាណត្តិថ្មីនេះ។

sok-eysan

លោកសុខ ឥសាន្ត បន្តថាការចូលរួមរបស់ស្រ្តីក្នុងវិស័យនយោបាយគឺជារឿងសំខាន់ផង  ដែរ។ លោក សុខ ឥសាន្ត «ខ្ញុំយល់ថាមានតួនាទីសំខាន់នៅក្នុងជីវភាពនយោបាយក៏ ដូចជាសេដ្ឋកិច្ចសង្គមពីព្រោះស្រ្តីមានចំនួន៥៦%នៃសង្គមជាតិទំាងមូលអញ្ចឹងទេបាន ជា យើងខិតខំដើម្បីជំរុញឱ្យនារីចូលទៅក្នុងនយោបាយ      សេដ្ឋកិច្ច វប្បធម៌    ផ្សេងៗ ហើយយើងលើកទឹកចិត្តឱ្យបណ្តុះបណ្តាលស្រ្តីឱ្យប្រកបដោយសមត្ថភាព និងសមត្ថភាពគ្រប់គ្រាន់»។

 បើតាម គ.ជ.ប បេក្ខជនជាស្រ្តីដែលឈរឈ្មោះចូលរួមប្រកួត ប្រជែងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ – សង្កាត់ ឆ្នំា២០១៧នេះ បេក្ខភាពជាស្រ្តីដែលឈរលំដាប់លេខរៀង លេខ ១ មកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ១៣១ នាក់ ស្មើនឹង ៧,៩៦ %។

តាមលទ្ធផលអង្កេតនៃការដាក់បេក្ខភាពស្រ្តីឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ របស់គណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ បានបង្ហាញថាក្នុងឆ្នំា២០១៧ បេក្ខភាពស្រ្តីឈរឈ្មោះជាបេក្ខជនបោះឆ្នោត មានចំនួនសរុប ២៥៧៨៨នាក់ ស្មើនឹង ២៧,២៦% នៃបេក្ខជនសរុប ៩៤៥៩៤ នាក់ គឺកើនចំនួន ១,៦២%  ធៀបនឹងឆ្នំា២០១២  ដែលមានចំនួនតែ ២៥, ៦៤% ប៉ុណ្ណោះ៕

 

 

 

 

Share

Image
Image
Image