en     km
en     km

នាយក​រដ្ឋមន្ត្រី​វៀតណាម​ចូល​គាល់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​

Share

វៀតណាម ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ជុងផុក ដែលធ្វើទស្សនកិច្ចនៅជប៉ុន បានចូលគាល់ព្រះចៅអធិរាជជប៉ុន Akihito និងព្រះរាជនី Michiko នៅទីក្រុងតូក្យូ កាលពីថ្ងៃទី ៦ មិថុនា ម្សិលមិញនេះ ។

ជំនួបរវាងនាយករដ្ឋមន្រ្ដីវៀតណាម និង ព្រះចៅអធិរាជជប៉ុន ។ រូបភាព ពី Ttxvn .com
ជំនួបរវាងនាយករដ្ឋមន្រ្ដីវៀតណាម និង ព្រះចៅអធិរាជជប៉ុន ។ រូបភាព ពី Ttxvn .com

តាមទីភ្នាក់សារព័ត៌មាន VNA លោកនាយករដ្ឋមន្ត្រីវៀតណាម និងភរិយាធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាអនាគតអាស៊ីអន្តរជាតិលើកទី ២៣ ដែលនាយករដ្ឋមន្រ្ដីជប៉ុនជាអ្នករៀបចំ។

លោកនាយករដ្ឋមន្ត្រីវៀតណាមចាត់ទុកទស្សនកិច្ចរបស់លោកថា មានសារសំខាន់ជាខ្លាំង ។ លោកបានប្រាប់ព្រះចៅអធិរាជ ជប៉ុន ថា ចំនងទំនាក់ទំនងទ្វេរភាគីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺសំដៅស្វែងរកយុទ្ឋសាស្ត្រទូលំទូលាយនៅគ្រប់ផ្នែក ជាពិសេសកិច្ចសហប្រតិបត្តិការអំពីវប្បធម៌ និងទេសចរណ៍ រួមទាំងការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន។

ក្នុងឱកាសនេះ លោកក៏បានយាងព្រះចៅអធិរាជជប៉ុនឲ្យមកធ្វើការទស្សនកិច្ចជាថ្មីនៅវៀតណាមក្នុងឆ្មាំ ២០១៨ ស្របពេលប្រទេសទាំងពីរមានគំរោងរម្លឹកខួបចំណងមិត្តភាពលើកទី ៤៥។

ព្រះចៅអធិរាជជប៉ុន និងព្រះរាជនីបានបញ្ជាក់អំពីទឹកចិត្ត សោមនស្សរីករាយ និងថ្លែងអំណរគុណដល់មេដឹកនាំប្រទេសវៀត ណាម ដែលបានស្វាគមន៏យ៉ាងយកចិត្តទុកដាក់អំឡុងពេលព្រះអង្គបានទៅទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីឆ្នាំទៅមិញ។

ព្រះចៅអធិរាជជប៉ុនមានព្រះរាជបន្ទូលថា ព្រះអង្គរំពឹងពីចំនងមិត្តភាពរវាងប្រទេសទាំងពី ថា នឹងមានការផ្លាស់ប្តួររវាងប្រជាជន និងប្រជាជន ជាពិសេសនៅពេលដែលប្រទេសទាំងពីរបានប្រារព្ធនូវពិធីគម្រប់ខួបមិត្តភាពលើកទី ៤៥ នៅឆ្នាំក្រោយនេះ៕

 

Share

Image
Image
Image