en     km
en     km

មេដឹកនាំ​គណបក្ស​ធំៗ​២​ អះអាង​ថា ​ខ្លួន​មាន​សន្ទុះ​ខ្លាំង​ក្នុង​ការ​បោះ​ឆ្នោត​ ឃុំ​-សង្កាត់​

Share

ភ្នំពេញ៖ សម្តេចហ៊ុន សែន បានបង្ហោះសារលិខិត តាមរយៈ ហ្វេសប៊ុករបស់សម្តេចផ្ទាល់ ដែលបានសរសេរបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជា នៅតែជាគណបក្សមានប្រជាប្រិយក្នុងការដឹកនាំរដ្ឋាភិបាលអណត្តិក្រោយ។

cpp-and-cnrp

សម្តេច ហ៊ុន សែន បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាននូវសន្ទុះនៃការគាំទ្រខ្លាំងជាងមុន ព្រោះគណបក្សខ្លួនបានទទួលជ័យជម្នះទៅលើគណបក្ស ប្រឆាំង ដោយលទ្ធផលបោះឆ្នោតបឋម គឺ ១១៦៣ ឃុំ-សង្កាត់ បានទៅលើគណបក្ស ប្រជាជន ខណៈគណបក្សសង្គ្រោះជាតិ ទទួលបាន ៤៨២ ឃុំ-សង្កាត់។

សម្តេចបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា បានទទួលសម្លេងឆ្នោត ខ្លាំងជាងមុន បើធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣ ព្រោះថា អ្នកទៅបោះឆ្នោតមានចំនួនជាង ៦លាន៧សែនសម្លេង ក្នុងនោះគណបក្សប្រជាជនទទួលបានចំនួនជាង ៣លាន ៥សែននាក់សម្លេង ស្មើ ៥១,៣៩% កើនឡើងជាង ៣០ម៉ឺនសម្លេង ប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣។

ស្របពេលនេះដែរ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បានចេញសារលិខិតថ្លែងអំណរគុណដល់អ្នកគាំទ្រ និង សកម្មជនគណបក្សសង្គ្រោះជាតិដែលបានសម្រេចចិត្តបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិផងដែរ។

លោក កឹម សុខា បានអះអាងថា គណបក្សសង្គ្រោះជាតិទទួលបានសន្ទុះសម្លេងខ្លាំង ដែលទទួលបានជាង ៥០០ ឃុំសង្កាត់ ច្រើនជាងការបោះឆ្នោត កាលពីអណត្តិ ទី ៣ ព្រោះពេលនោះ គណបក្សសម រង្សី និងគណបក្សសិទ្ធិមនុស្សទទួលបានត្រឹមតែ ៤០ សង្កាត់ ប៉ុណ្ណោះ ហើយគឺកើនឡើង ១២ដង ។ គួរបញ្ជាក់ផងដែរ ថាលទ្ធផលបណ្ដោះអាសន្នដែលចេញផ្សាយដោយគណបក្សប្រជាជនកម្ពុជា គឺ គណបក្សនេះ ទទួលបាន ១១៦៣ ឃុំ-សង្កាត់ ឬ ឯគណបក្សសង្គ្រោះជាតិទទួលបាន ៤៨២ ឃុំ-សង្កាត់៕

Share

Image
Image
Image