en     km
en     km

សហរដ្ឋអាមេរិក​ព្រមាន​ចិន​ជា​ថ្មី​ទៀត​ករណី​កាន់កាប់​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​

Share

អាមេរិក៖រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក James Mattis បានព្រមានជាថ្មីទៀតទៅលើប្រទេសចិនដែលព្យាយាមកាន់កាប់ឯកតោភាគី តំបន់ប្រជុំកោះនៃសមុទ្រចិនខាងត្បូង ដោយនិយាយថា សហរដ្ឋអាមេរិកមិនអាចទទួលយកបានទេកោះសិប្បនិម្មិតដែលចិនបានបង្កើតឡើងនៅតំបន់នោះ។

us

ការថ្លែងរបស់រដ្ឋមន្ដ្រីការបរទេសអាមេរិកធ្វើឡើងនៅឯសន្និសីទមួយស្ដីពីសន្ដិសុខតំបន់នៅប្រទេសសិង្ហបុរី កាលពីថ្ងៃម្សិលមិញ(ថ្ងៃអាទិត្យ ទី៤ មិថុនា )។

ក្នុងសន្និសីទនេះ លោករដ្ឋមន្ដ្រីបាននិយាយថា សកម្មភាពរបស់ប្រទេសចិនកំពុងតែបំផ្លាញស្ថេរភាពតំបន់ ។

លោកបានបញ្ជាក់ទៀតថា បញ្ហាជាច្រើនដែលចិនត្រូវធ្វើនៅពេលនេះ គឺបញ្ហាកូរ៉េខាងជើងដែលធ្វើយ៉ាងណាគៀបសង្កត់ប្រទេសនេះឱ្យបញ្ឈប់ការបាញ់សាកល្បងកាំជ្រួច។

ចិនមានជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បួងជាមួយនិងប្រទេសមួយចំនួននៅសមាគមអាស៊ីអាគ្នេយ៍ក្នុងនោះ ប្រទេស ហ្វីលីពីន វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ ផងដែរ។

សហរដ្ឋអាមេរិកបានទាមទារតំបន់សមុទ្រចិនខាងត្បូងជាខ្សែទឹកអន្ដរជាតិ ។ ក្នុងរឿងនេះ ហើយ ដែលអាមេរិកកាលពីសប្ដាហ៍មុនបានបញ្ចូននាវាចម្បាំងឆ្លងកាត់នៅតំបន់នោះ នាំអោយទីក្រុងប៉េកាំងប្រតិកម្មយ៉ាងខ្លាំង៕

Share

Image
Image
Image