en     km
en     km

ផលិតផលឧស្សាហកម្មនៅវៀតណាមកើនឡើង ៥,៧ ភាគរយ

Share

ទីក្រុងហាណូយ៖ នៅក្នុងខែឧសភានេះ សន្ទុះនៃសន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងប្រទេស បានកើនឡើងបាន ៥,៧ ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិទូទៅ។

កំពុងផែន វៀតណាម
កំពុងផែន វៀតណាម

ការិយាល័យស្ថិតិទូទៅ ក៏បានឲ្យដឹងថា កំណើនផលិតកម្មឧស្សាហកម្មគឺខ្ពស់ជាង ៥,១ ភាគរយ ក្នុងរយៈពេលបួនខែដំបូង និង ការកើនឡើងទ្វេដងនៅក្នុងរយៈពេលពីរខែដំបូង។ តួលេខនេះបានបង្ហាញថាផលិតកម្មឧស្សាហកម្មជាតិវៀតណាមគឺមានសន្ទុះខ្លាំងជាងមុន។

ឧស្សាហកម្មកែច្នៃ និងផលិតកម្មដែលមានសន្ទុះកើនឡើងជាង ៧០ ភាគរយនៃទិន្នផលឧស្សាហកម្មសរុប បានកើនឡើង ប្រចាំឆ្នាំ ៩,៧ ភាគរយ។

ផលិតកម្មឧស្សាហកម្មដែលហក់ឡើងជាងគេ ក្នុងរយៈពេលប្រាំខែសម្ភារៈទូរទស្សន៍ ៤២,៨ ភាគរយ ដែកថែប ២៩,៦ ភាគ រយ ។ សារធាតុ អ៊ុយរ៉េ ១៨,៥ ភាគរយ, ក្រណាត់ ១៥,៣ ភាគរយនិងទឹកដោះគោម្សៅ ១០.៤ភាគរយ៕ Vietnam Net

Share

Image
Image
Image