en     km
en     km

លោក​ត្រាំ​៖​មិន​ទទួលស្គាល់​កូរ៉េ​ខាងជើង​ជា​រដ្ឋ​នុយក្លេអ៊ែរ​ដាច់ខាត​

Share

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានអនុម័តមិនទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរស្របច្បាប់ឡើយ។ការបញ្ជាក់ដូចនេះ ធ្វើឡើងក្នុងសេចក្ដីសម្រេចមួយលើគោលនយោបាយសេតវិមាន ៤ចំ នុចទៅលើកូរ៉េខាងជើង ។

នាវាចម្បាំងរបស់អាមេរិក
នាវាចម្បាំងរបស់អាមេរិក

សេចក្ដីសម្រេចទាំង ៤ចំនុចនោះ រួមមាន ៖ ទីមួយ.កូរ៉េខាងជើងមិនអនុញ្ញាតឱ្យកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ ទីពីរ.ត្រូវបង្ខំដាក់ទណ្ឌកម្មឱ្យធ្ងន់ធ្ងរលើប្រទេសនេះ ទីបី.មិនស្វែងរកការផ្លាស់ប្ដូររបបនៅក្រុងព្យុងយ៉ាង និងទីបួន.ដោះស្រាយបញ្ហាទាំងឡាយដោយការចរចា តែជម្រើសចុងក្រោយគឺសង្គ្រាម បើទីក្រុងព្យុងយ៉ាងនៅតែបន្ដវាយប្រហារកាំជ្រួច ឬការធ្វើទ្ទេសអាវុធនុយក្លេអ៊ែរគំរាមកំហែងសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មានកូរ៉េខាងត្បូងយុនហាប់។

កាលពីថ្ងៃម្សិលមិញ ប្រភពសារព័ត៌មានអាមេរិក New York Times បានចុះផ្សាយថា សេតវិមានត្រៀមបញ្ចូននាវាចម្បាំងធំៗពីរគ្រឿងទៀតទៅសមុទ្រនៃឧបទ្វីបកូរ៉េ។នាវាដែលបម្រុងបញ្ចូននោះមានឈ្មោះ USS Theodore Roosevlt និង USS Nmitz ។ នាវាចម្បាំងធំពីរគ្រឿងនេះ អាចផ្ទុកយន្ដហោះរាប់សិនគ្រឿង និងកាំជ្រួចរាប់រយដើម។

បើនាវាចម្បាំងនេះ ទៅដល់សមុទ្រនៃប្រទេសកូរ៉េនាំអោយនាវាចម្បាំងសហរដ្ឋអាមេរិកដែលទីដល់ទីនោះមានចំនួន ៥គ្រឿងហើយ។អ្នកវិភាគព្រមានថា សញ្ញានៃការផ្ទុះសង្គ្រាមរវាងអាមេរិក និងកូរ៉េខាងជើងកាន់តែជិតចូលមកដល់ហើយ ប្រសិនបើទីក្រុងព្យុងយ៉ាងបដិសេធមិនរំលាយអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

 

Share

Image
Image
Image