en     km
en     km

ប្រធានាធិបតី​ហ្វី​លី​ពី​ន​ពិចារណា​ ដាក់​ច្បាប់អាជ្ញាសឹក​ទូ​ទាំង​ប្រទេស​

Share

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយថា ច្បាប់អាជ្ញាសឹកដែលដាក់នៅលើកោះ Mindanao គឺអាចពង្រីកនៅទូទាំងប្រទេសដោយសារតែត្រូវបោះសំអាតពួកសកម្មប្រយុទ្ធឥស្លាម។

ទាហានយាមការពារនៅលើកោះ  Mindanao  ប្រទេសហ្វីលីពីន ។
ទាហានយាមការពារនៅលើកោះ Mindanao ប្រទេសហ្វីលីពីន ។

លោក Duterte បានបញ្ជាក់ថា ការដែលពួកឧទ្ទាមកាត់ក្បាលប៉ូលីសម្នាក់ នៅលើកោះភាគខាងត្បូងនេះ ហើយសម្លាប់កងសន្ដិសុខ ៣នាក់ គឺជាអំពើឃោរឃៅបំផុត ។

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ លោក Duterte បានដាក់ច្បាប់អាជ្ញាសឹកនៅលើកោះ Mindanao គឺបន្ទាប់ពីមានការវាយប្រយុទ្ធគ្នារវាងពួកមូស្លីមបំបែករដ្ឋដែលសហការជាមួយពួកឧទ្ទាមបានវាយប្រហារនិងកងទ័ពរាជរដ្ឋាភិបាល ។ការវាយប្រយុទ្ធគ្នានៅលើកោះ Mindanao បានបណ្ដាលឱ្យពលរដ្ឋរត់ភៀសខ្លួនជាច្រើនពាន់នាក់។

លោក Duterte បានបញ្ជាក់ថា បើស្ថានភាពនៅកោះ Mindanao មិនអាចបញ្ចប់បាននៅពេលឆាប់ៗនេះ គឺ ត្រូវដាក់ច្បាប់គ្រាមានអាសន្ននៅទូទាំងប្រទេស។ កាលពីថ្ងៃអង្គារ៍ លោក Duterte ឋានៈជាប្រធានាធិបតីហ្វីលីពីន បានដាក់ច្បាប់អាជ្ញាសឹកនៅ Mindanao រយៈពេល ៦០ថ្ងៃ៕BBC

Share

Image
Image
Image