en     km
en     km

នៅ​មាន​កង្វល់​ពី​ការ​ចម្លង​មេរោគ​អេ​ដស៍​ក្នុង​ចំណោម​ស្ត្រី​ក្នុង​សេវាកម្ម​កំសាន្ត​ (​មាន​សំឡេង​)

Share

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រេវ៉ាឡង់នៃការ ចម្លងមេរោគហ៊ីវ និងជំងឺកាមរោគមានការថយចុះ ប៉ុន្តែមានស្ត្រីដែលកំពុងបម្រើការក្នុងសេវាកំសាន្តរាប់ពាន់នាក់ផ្សេងទៀត នៅតែស្ថិតក្នុងហានិភ័យ នៃការឆ្លងមេរោគអេដស៍ កាមរោគនិងគ្រោះថ្នាក់ពីសុខភាព និងសង្គមផ្សេងទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ របស់អង្គការ ខាន់ណា ដែលវិទ្យុស្ត្រី FM ១០២ ទទួលបាននៅថ្ងៃអាទិត្យទី២១ ខែឧសភា នេះ។

muber
មានស្ត្រីដែលធ្វើការក្នុងសេវាកំសាន្ត ប្រមាណ៤ម៉ឺននាក់ (FEW)នៅប្រទេសកម្ពុជា ក្នុងចំណោមប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយការចម្លងមេរោគអេដស៍។ក្នុងនោះ រួមមានបុរសដែលស្រឡាញ់ភេទដូចគ្នា ស្ត្រីធ្វើការក្នុងសេវាកំសាន្ត និងពលរដ្ឋដែលប្រើប្រាស់គ្រឿងញៀន តាមរយៈការចាក់ថ្នាំញៀនតាមស៊ីរ៉ាំង។
តាមការសិក្សារបស់អង្គការខាន់ណា កាលពីឆ្នាំ២០១៦ លើស្ត្រីដែលបម្រើការងារ ក្នុងសេវាកម្មកំសាន្តចំនួន៤១០៥០នាក់ មានស្ត្រី៩៤នាក់ ដែលបានឆ្លងមេរោគអេដស៍ បានទទួលសេវាថែទាំនិងព្យាបាល។
លោកជួប សុខ ចម្រើន នាយកប្រតិបត្តិអង្គការ ខាណា មានប្រសាសន៍ថាបើទោះបីអាត្រាប្រេវ៉ាឡង់នៅក្នុងចំណោមស្ត្រីដែលបម្រើការនៅក្នុងសេវាកំសាន្តសប្បាយនៅឆ្នាំ២០១៦ មានកម្រិតទាបជាង បើធៀបនឹងការសិក្សានៅឆ្នាំ២០១០ ប៉ុន្តែនៅតែកម្រិតខ្ពស់ បើធៀបនឹងប្រជាជនទូទៅ។
អង្គការខាន់ណា បានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា ជំហានយ៉ាងសំខាន់ត្រូវបាន ធ្វើឡើងប្រឆាំង នឹងការរីករាលដាលនៃមេរោគហ៊ីវនៅប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមស្ត្រីដែលធ្វើការក្នុងសេវាកំសាន្ត។
ហេតុដូច្នេះហើយសិក្ខាសាលាមួយអំពីស្ត្រី ដែលធ្វើការក្នុងសេវាកំសាន្តនិងមេរោគអេដស៍នឹងរៀបចំនៅថ្ងៃចន្ទ័ទី ២២ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ នៅសណ្ឋាគារភ្នំពេញ ដើម្បីដើម្បីស្វែងរកវិធីដោះស្រាយការរីករាលដាលនៃមេរោគអេដស៍និងបញ្ហាសុខភាពរបស់ក្រុមស្ត្រីដែលកំពុងបម្រើការងារក្នុងសេវាកំសាន្ត៕

Share

Image
Image
Image