en     km
en     km

នាវាចម្បាំង​ដ៏​ធំ​មួយទៀត​របស់​អា​មេ​រិ​ក​ទៅ​ដល់​សមុទ្រ​កូរ៉េ​ខាងត្បូង​ហើយ​

Share

អាមេរិក ៖ កងទ័ពជើងទឹកអាមេរិក បាន និយាយថា នាវាចម្បាំងដ៏ធំ មួយទៀត គឺនាវា Ronald Regagan បានទៅដល់ សមុទ្រ ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃ សុក្រ ទី១៩ ឧសភានេះ ដើម្បីចាប់ដៃគ្នាជាមួយ នាវាចម្បាំងដ៏ធំ Carl Vinson ដែលបានចតរង់ចាំរួចហើយនោះ។

usa-nort-korea

បណ្ដាញផ្សាយព័ត៌មាន CNN បានរាយការណ៍ថា នាវាចម្បាំង នាវា Ronald Reagan បានទៅដល់ សមុទ្រ កូរ៉េខាងត្បូង ដោយបើកចេញពី មូលដ្ឋាន មួយនៅ សមុទ្រជប៉ុន។តាមប្រភពដដែលនាវានេះ ត្រូវបើកធ្វើសមយុទ្ធយោធា ជាមួយនាវា Carl Vinson ដែលបាន ទៅសមុទ្រកូរ៉េតាំងពី ចុងខែមេសា។

ការបញ្ជូននាវាដ៏ធំនេះទៀត ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចរយៈចំងាយឆ្ងាយ បានដោយជោគជ័យ កាលពីថ្ងៃ អាទិត្យ ទី១៤ ឧសភា ដែលនាំឱ្យមានការថ្កោលទោស យ៉ាងខ្លាំង ពី សហគមន៍អន្តរជាតិ ជាពិសេស អាមេរិក ជប៉ុន និង កូរ៉េខាងត្បូង។មានការព្រមានថា បើនាវា Ronald Reagan របស់អាមេរិក ធ្វើសមយុទ្ធ ជាមួយនាវា Carl Vinson គឺជា ការបង្កភាពតានតឹងលើឧបទ្វីបកាន់តែធ្ងន់ធ្ងរ៕

Share

Image
Image
Image