en     km
en     km

សម្ដេចសង្ឃកាតូលិក Pope Francis អំពាវនាវឱ្យមានដំណោះស្រាយ បញ្ហាកូរ៉េខាងជើង

Share

បុរីវ៉ាទីកង៖ សម្ដេចសង្ឃកាតូលិក Pope Francis អំពាវនាវឱ្យជួយបញ្ចប់ វិបត្តិនៃប្រទេសកូរ៉េខាងជើង ដោយព្រះអង្គទទូចឱ្យមានការការចរចា រវាងសហរដ្ឋអាមេរិកនិង កូរ៉េខាងជើង។

pope-thom

តាមបណ្ដាញផ្សាយព័ត៌មានBBC ការអំពាវនាវរបស់ សម្ដេចសង្ឃកាតូលិក ធ្វើឡើង ចំពេលស្ថានការណ៍ យោធា នៅលើ ឧបទ្វីប កាន់តែតានតឹង ដោយសាតែ កូរ៉េខាងជើងបាន បាញកាំជ្រួចជាថ្មីទៀត កាល់ពីព្រឹកថ្ងៃសៅរិ៍ទី ២៩ ខែមេសា ដែលនាំឱ្យ សហរដ្ឋអាមេរិកបង្កើនវត្តមានយោធា នៅលើទឹកដីកូរ៉េខាងត្បូង កាន់តែខ្លាំងខ្លាឡើង។

ព្រះអង្គបានព្រមានថា វិបត្តិនេះអាចនឹងនាំទៅរកសង្រ្គាម ដ៏ខ្លាំងខ្លាមួយ ហើយបញ្ហាមនុស្សជាតិអាចនឹងត្រូវបានបំផ្លាញ ។

សម្ដេចសង្ឃកាតូលិក Pope Francis ដែលអំពាវនាវដូចនេះគឺជាលើកដំបូង ខណៈពញរះអង្គជាមេដឹកនាំសាសនា កាតូលិក ពិភពលោក ចង់ឃើញសន្តិភាពនៅឧបទ្វីបកូរ៉េ។

យ៉ាងណាក៏ដោយ សកម្មភាពកងទ័ពរវាងកូរ៉េខាងជើង និងអាមេរិក នៅរយៈពេលមួយសប្តាហ៍ដចុងក្រោយនេះ កាន់តែមានសភាពការណ៍ធ្ងន់ធ្ងរ ដោយសារតែកូរ៉េចាងជើង បានធ្វើសមយុទ្ធកាំភ្លើងធំ ឆ្លើយតប អាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធរួមគ្នាដែរនោះ ។

ចិន និងរុស្សីដែលជាប្រទេសមហាអំណាចក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក អត់ធ្មត់ឱ្យបានធខ្ពស់បំផុត ហើយ វិលមករកតុចរចា អំពីកម្មវិធីអាវុធនុយក្លេរអ៊ែររបស់កូរ៉េខាងជើងឡើងវិញ៕

Share

Image
Image
Image