en     km
en     km

នាវាចំបាំងដ៏ធំមួយរបស់ប្រទេសបារាំងបានទៅដល់សមុទ្រជប៉ុនហើយ

Share

ខណៈភាពតានតឹងកំពុងតែផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៅឧបទ្វីបកូរ៉េ ហើយកូរ៉េខាងជើង និងសហរដ្ឋ អាមេរិកគំរាមធ្វើសង្គ្រាម ជា មួយគ្នាមានសេចក្ដីរាយការណ៍មកថា នាវាចម្បាំងដ៏ធំរបស់ប្រទេសបារាំង បានទៅដល់សមុទ្រជប៉ុនហើយនៅថ្ងៃនេះ សារព័ត៌មាន INDEPENDENT បានចុះផ្សាយថា នាវាបារាំងនេះមាន ឈ្មោះថា The Mistral ផ្ទុកឧទ្ធម្ភាចក្រចំនួន ៣៥ គ្រឿងបាន ទៅដល់មូលដ្ឋានកងទ័ពជើងទឹករបស់ជប៉ុន កាលពីរសៀលថ្ងៃសៅរ៍ទី ២៩ មេសា ដែលក្នុងគោលបំណង ដើម្បីធ្វើសមយុទ្ធយោធាជាមួយ សហរដ្ឋអាមេរិក អង់គ្លេស និង ជប៉ុន។

នាវាបារាំងឈ្មោះថា The Mistral ។
នាវាបារាំងឈ្មោះថា The Mistral ។

កាលដែលបារាំងបញ្ជូននាវាចម្បាំងរបស់ខ្លួននេះ ត្រូវបានគេរាយការណ៍ថា បារាំងបានសន្យាពង្រឹងសមត្ថភាពកងទ័ពជើង ទឹករបស់ខ្លួន ជាមួយ អង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិក តាមការស្នើរសុំរបស់រដ្ឋាភិបាលទី ក្រុងតូក្យូ។

គេពុំទាន់មានសេចក្ដីរាយការណ៍មកថា អង់គ្លេស បញ្ជូននាវាចម្បាំងទៅដែរ ឬយ៉ាងណានោះទេ តែប្រទេសអង់គ្លេសកំពុងតែ ពិនិត្យយ៉ាងប្រុងប្រយ័ត្នបំផុតចំពោះទង្វើររបស់កូរ៉េខាងជើង។

កាលពីថ្ងៃសៅរ៍ ទីក្រុង ព្យុងយ៉ាង បានព្យាយាមបានបាញ់កាំជ្រួចរំលងទ្វីបជាថ្មីម្ដងទៀត ប៉ុន្ដែកាំជ្រួចនោះមិនបានហោះដល់ គោលដៅនោះទេ។

កាលដែលទីក្រុង ព្យុងយ៉ាង បាញ់កាំជ្រួចដូចនេះនាំអោយ ប្រធានាធិបតីអាមេរិក ដូណាត្រាំ កាន់តែស្វះស្វែងរកការគាំទ្រពី សម្ព័ន្ធមិត្តរបស់ខ្លួនកាន់តែច្រើនឡើងៗដើម្បីឆ្លើយតបកូរ៉េខាងជើង។

លោក ត្រាំ បានប្រាប់ប្រធានាធិបតី ហ្ស៊ីជីភីញ ថាកូនចឹងរបស់ខ្លួនលែងស្ដាប់អ្នកហើយ។

ករណីនេះប្រទេស ជប៉ុន បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំងហើយបានសន្យាថា នឹងធ្វើការឆ្លើយតបទៅលើទីក្រុង ព្យុង យ៉ាង ដោយការបង្ខំអោយមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរថែមទៀត៕

Share

Image
Image
Image