en     km
en     km

ប្រធានសហភាពការងារបារម្ភការប៉ះទង្គិចគ្នាថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិនាពេលខាងមុខ

Share

ភ្នំពេញញ៖ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ព្រួយបារម្ភពីការប៉ះទង្គិចគ្នានៅថ្ងៃទិវាពល កម្មអន្តរជាតិ ខណៈសាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យអ្នកចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិជួប ជុំគ្នានៅសួនច្បារសាធារណៈ ឬដង្ហែរក្បួនទៅកាន់រដ្ឋសភា។

រូបកម្មការិនីកំពុងដែរសម្លៀកបំពាក់នៅរោងចក្រមួយ
រូបកម្មការិនីកំពុងដែរសម្លៀកបំពាក់នៅរោងចក្រមួយ

 លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្តីនៅថ្ងៃ ទី ២៩ ខែមេសា ឆ្នំា២០១៧ នេះថា ទោះបីជាមានការហាមប្រាមពីសាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យសហភាពការងារ កម្ពុជា និងអ្នកចូលរួមផ្សេងៗទៀត ជួបជុំគ្នាដើម្បីហែក្បួនដាក់ញ្ញត្តិទៅកាន់រដ្ឋសភាក៏ដោយ ក៏លោកនៅតែ ប្រកាន់គោលជំហរជួបជុំគ្នានៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍ជនបទ ឬជួបជុំគ្នានៅខាងមុខរដ្ឋសភាដដែល។ លោក អាត់ ធន់ សង្កត់ធ្ងន់ថា ទាក់ទងនឹងការហាមប្រាមនេះ លោកក៏មានការព្រួយបារម្ភ ពីផលប៉ះពាល់ ក្នុងថ្ងៃប្រាព   រព្ធទិវាពលកម្មអន្តរជាតិផងដែរ។ «យើងនៅតែរក្សាធ្វើតាមគោលជំហរយើងដដែលហើយ ការធ្វើហ្នឹងបើយើងហែបានយើងហែ បើយើងហែមិនបានយើងមកជុំគ្នានៅរដ្ឋសភា។ យើងនៅតែង មានការបារម្ភខ្លះហើយចំពោះការមិនអនុញ្ញាតតែយើងមិនព្យាយាមអីប្រឈមមុខជាមួយអាជ្ញាធរនោះទេគេធ្វើអីបានគេធ្វើហ្នឹងទៅបើធ្វើបានយើងមកដល់ណាយើងនៅកន្លែងតែម្តង។

at-ton

 ចំណែកប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានឱ្យដឹងតាមរយៈសេចក្តីជូនដំណឹង របស់ខ្លួនចុះថ្ងៃទី ២៩ ខែមេសា ឆ្នំា២០១៧នេះដែរថា សហភាពចលនាកម្មករកម្ពុជាក៏នឹង រៀបចំប្រារព្ធខួប អនុស្សាវរីយិ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ នៅទីស្នាក់កណ្តាលសហភាពចលនាកម្មករកម្ពុជា ដែលមានទីតំាងនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង ៨ ព្រឹកដែលមានអ្នកចួលរួមប្រមាណ១៥០០នាក់។

យោងតាមលិខិតរដ្ឋបាលសាលារាជធានីភ្នំពេញចុះថ្ងៃទី ២៧ ខែមេសា ឆ្នំា២១០៧ ឱ្យដឹងថារដ្ឋបាលរាជ ធានីភ្នំពេញអនុញ្ញាត្តិឱ្យរៀបចំពិធីនៅក្នុងបរិវេណពហុកីទ្បាដ្ឋានអូទ្បាំពិកដោយមិនអនុញ្ញត្តិឱ្យហែក្បួន ទ្បើយ។ តែករណីធ្វើការជួបជុំនៅក្រៅបរិវេណពហុកីទ្បាដ្ឋានអូទ្បំាពិក ឬហែក្បួនតាមដង ផ្លូវដែលបណ្តាល ឱ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ គឺត្រូវទទួលខុសត្រូវទំាងស្រុងចំពោះមុខ ច្បាប់។

 

 

 

 

 

 

 

 

Share

Image
Image
Image