en     km
en     km

ក្រុម​ប្រជាពលរដ្ឋ​ស្នើ​ព្រះរាជ​អន្តរា​គម​ដើម្បី​បញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ៥០នាក់មកពីសហគម៍ជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញចំនួនបួននៅព្រឹកថ្ងៃទី២៤ ខែមេសានេះ បានបន្តដាក់ញត្តិទៅកាន់ព្រះបរមរាជវាំង ដើម្បីស្នើសុំ  ព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ឲ្យជួយអន្តរាគន៍ដោះស្រាយករណីទំនាស់ដីធ្លីរបស់ពួកគេ។ ទំនាស់នេះដែលបានអូលបន្លាយជាច្រើនឆ្នាំមកហើយ។

សកម្មភាពពលរដ្ឋនៅខាងមុខព្រះបរមរាជវាំង
សកម្មភាពពលរដ្ឋនៅខាងមុខព្រះបរមរាជវាំង

ប្រជាពលរដ្ឋនៃសហគមន៍ទាំងបួនរួមមានសហគមន៍បឹងកក់  បុរីកីឡា អតីតបឹងកក់ និងសហគមន៍ព្រលានយន្តហោះ បានទូលថ្វាយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ថាអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុន បានបូមខ្សាច់ពន្លិច ដីធ្លី និងផ្ទះសម្បែង និងទ្រព្យសម្បត្តិពួកគេចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១២។ ហើយពលរដ្ឋជាច្រើនគ្រួសារបានបាត់ទីជំរក។ ម្យ៉ាងវិញទៀតរហូតមកដល់ពេលនេះពលរដ្ឋចំនួន ១០គ្រួសារនៅមិនទាន់ទទួលបានការដោះស្រាយ និងផ្តល់សំណងឡើយ។

ក្រុមប្រជាពលរដ្ឋបញ្ជាក់ក្នុងញត្តិនោះថា រហូតមកដល់ពេលនេះ អាជ្ញាធរនៅតែបន្តគម្រាមកំហែង និងមិនដោះស្រាយបញ្ហាឲ្យពួកគេ។ មន្ត្រីរដ្ឋបាលនៃព្រះបរមរាជវាំងបានចេញមកទទួលញត្តិនេះដោយសន្យាថា នឹងថ្វាយញត្តិនេះដល់ព្រះមហាក្សត្រ។ នេះបើផ្អែកតាមការឲ្យដឹងរបស់ក្រុមប្រជាពលរដ្ឋសហគន៍ទាំងបួន៕

Share

Image
Image
Image