en     km
en     km

ក្រុមប្រឹក្សាសន្តិសុខ UN រួមគ្នាទាមទារឱ្យកូរ៉េបញ្ឈប់ការបាញ់គ្រាប់នុយក្លេអ៊ែរ

Share

UN ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី២០ មេសា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើងដែលបន្តគំរាមកំហែងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដោយទាមទារឱ្យបញ្ឈប់ជាបន្ទាន់។

ក្បាលនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
ក្បាលនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខធ្វើទ្បើងក្នុងកិច្ចប្រជុំជាបន្ទាន់មួយ លើកទៀតតាមការកោះប្រជុំរបស់សហរដ្ឋអាមេរិក ដោយក្នុងនោះសេចក្តីថ្លែងការណ៍បើប្រើពាក្យថាសកម្មភាពរបស់ក្រុង ព្យុងយ៉ាង គឺជាអំពើខុសច្បាប់។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានប្រាប់អ្នករាយការណ៍ព័ត៌មានថា អាមេរិកចាប់ផ្តើមពិនិត្យមើលការដាក់ទណ្ឌកម្ម ឬក៏សកម្មភាពណាផ្សេងទៀតតាមដែលអាចធ្វើទៅបានដើម្បីបញ្ឈប់សកម្មភាពទំាងទ្បាយរបស់កូរ៉េខាងជើង។

ចាប់តាំងពីប្រធានធិបតី គីម ជុងអ៊ុន ទ្បើងកាន់តំណែងជំនួសឪពុកតាំងពីឆ្នំា ២០១១ មកមេដឹក នំាក្មេងរូបនេះបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដែលជាអាវុធប្រល័យលោកបាន ៥ លើករួចមកហើយទោះជា រងការ ថ្កោលទោសពីសហគមន៍អន្តរជាតិក៏ដោយ។ សហរដ្ឋអាមេរិកគំរាមថា បើមានការសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីទៀតនោះ គឺអាមេរិកនឹងបាញ់ទម្លាក់៕ CNA

 

Share

Image
Image
Image