en     km
en     km

ក្រសួងមហាផ្ទៃ​ថា​សមាជ​CNRP​មិន​ខុស​ទេ​គឺ​ខុស​ថ្នាក់ដឹកនាំ​ តែ​CNRP​ថា​គ្មាន​ខុស​ឡើយ​(មានសំឡេង)

Share

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី២៩ មីនា នេះ តំណាងក្រសួងមហាផ្ទៃនឹងតំណាងគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាគ្នា ដោយផ្តោតលើរបៀបវារៈ គឺ តំណែង ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលក្រសួងអះអាងថា ខុសនឹងលក្ខន្តិកៈតែពុំមានលទ្ធផលរួមឡើយ។

(ពីឆ្វេង) សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
(ពីឆ្វេង) សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប

របៀបវារៈនេះ គឺដោយសារក្រសួងមហាផ្ទៃ បានជូនដំណឹងប្រាប់ គណបក្សសង្គ្រោះជាតិថា សមាជកាលពីថ្ងៃទី២ មីនា ជ្រើសតាំង លោកកឹមសុខា ជាប្រធាន លោកប៉ុលហំម លោកស្រី មួរសុខហូរ និង លោកអេងឆៃអ៊ាង ជាអនុប្រធាន មិនស្របតាម លក្ខន្តិកៈតែរបស់ បក្សឡើយ ។ មិនត្រឹមតែរឿងនេះទេ គឺ ករណីពាក្យស្លោកដកមេឃុំបំរើបក្ស ដាក់មេឃុំបំរើ រាស្ត្រ ក៏ក្រសួងបានស្នើឱ្យដូរដែរ។

បន្ទាប់ពី ជំនួបតំណាងភាគីទាំងពីរ បាន ប្រាប់អ្នកសារព័ត៌មានដោយ សំអាងហេតុរៀងៗខ្លួនថា សុទ្ធតែមាន ទឡ្ហីករណ៍ត្រឹមត្រូវ។ តែទីបំផុត មិនមានដំណោះស្រាយឡើយ។

លោក អេង ឆៃអ៊ាង បាននិយាយថា មិនអាចកែប្រែតាមការទាមទាររបស់ក្រសួងមហាផ្ទៃបានទេ ព្រោះគ្មាន ខុស អ្វីនឹងលក្ខន្តិកៈរបស់បក្សឡើយ ។

លោក ថា បក្សនិមួយៗសុទ្ធតែមាន ច្បាប់របស់ខ្លួន ហើយ ការធ្វើសមាជវិសាមញ្ញនេះមាន២លើក មកហើយ គឺគ្មានបញ្ហា ។ លោកថា មានការគោរពតាមត្រឹមត្រូវ និងគ្មានការជំទាស់ឡើយ។ តែសម្រាប់ ពាក្យស្លោក លោកថា បក្ សអាច ពិចារណា បើទោះជាមិនមានច្បាប់ហាមក៏ដោយ ។

ចំណែកលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង     មហាផ្ទៃ អះអាងដែរ ដោយ គិតថា បក្សសង្គ្រោះជាតិ ធ្វើសមាជគឺ ត្រឹមត្រូវតាមលក្ខន្តិកៈតែ ខុសនោះ គឺក្បាលម៉ាស៊ីនថ្នាក់ដឹកនាំ បក្សនេះ ។

យ៉ាងណាក៏ដោយក្នុងរឿងនេះ ភាគីទាំងពីរ មិនមានការណាត់ជួបគ្នាម្ដងទៀតនោះទេ ៕

 

Share

Image
Image
Image