en     km
en     km

អង្គការសហប្រជាជាតិរិះគន់​ច្បាប់​គណបក្ស​នយោបាយថ្មី(មានសំឡេង)

Share

ភ្នំពេញ ៖ ក្រៅពីសង្គមស៊ីវិលនិងគណបក្សប្រឆាំង នៅថ្ងៃនេះ អង្គការសហប្រជាជាតិវិញម្តងបានរិះគន់លើច្បាប់ស្តីពី គណ បក្សនយោបាយថ្មីដែលទើបតែត្រូវបានអនុម័តនិងចូលជាធរមានកាលពីដើមខែមិនានេះ។

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមួយរូបបានថ្លែងការពារច្បាប់នេះ។

លោក កឹម សុខា និងសម្ដេច ហ៊ុន សែន
លោក កឹម សុខា និងសម្ដេច ហ៊ុន សែន

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានស្តីបន្ទោសដល់ការអនុម័តច្បាប់ ស្តីពីគណបក្សនយោបាយថ្មី។ ច្បាប់ដែលត្រូវដាក់ឲ្យប្រើប្រាស់កាលពី ដើមខែមិនានេះ ទទួលរងការរិះគន់ថាបានដាក់ សម្ពាធ រឹតត្បិតដល់គណបក្សប្រឆាំង។

នៅក្នុងការវិភាគលើសិទ្ធិមនុស្សស្តីពីច្បាប់ស្តីពីគណបក្សនយោបាយដែលទើបតែត្រូវបានធ្វើវិសោធនកម្មដែលផ្សព្វផ្សាយនៅថ្ងៃពុធនេះ ការិយាល័យអង្គការសហប្រជាជាតិលើកឡើងថាច្បាប់ដែលផ្តល់សិទ្ធិដល់ក្រសួងមហាផ្ទៃចាត់វិធានការណ៍ រំលាយគណបក្សនយោបាយ«ផ្ទុយនឹងស្តង់ដារច្បាប់អន្តរជាតិ»។

ក្នុងរបាយការណ៍វិភាគកម្រាស់៣២ទំព័រ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានគូស បញ្ជាក់ថា«ច្បាប់អន្តរជាតិទាមទារឲ្យអង្គត្រួតពិនិត្យគឺជាអង្គឯករាជ្យពីអំណាចប្រតិបត្តិ»។ បន្ថែមពីនោះការិយាល័យសិទ្ធិ មនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានសង្កត់ធ្ងន់ថា «ការព្រួយបារម្ភខ្លាំងបំផុតនោះគឺច្បាប់គណបក្សនយោ បាយថ្មីនេះមិនបានហាមប្រាមសមាជិករាជរដ្ឋាភិបាល មន្ត្រីយោធាជាន់ខ្ពស់ និងបុគ្គលិករដ្ឋ រួមទាំងសមាជិកអង្គតុលាការ មិនឲ្យដឹកនាំបក្សនយោបាយនោះទេ។»

ច្បាប់ស្តីពីគណបក្សនយោបាយថ្មីមាន១១ជំពូកនិង៥០មាត្រា។ ច្បាប់នេះបានទទួលរងការរិះគន់ជាច្រើនថាជាច្បាប់ដែល មានគោលដៅដាក់សម្ពាធលើគណបក្សប្រឆាំង។

នៅក្នុងរបាយការណ៍វិភាគនេះ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានទាញយកមាត្រាមួយម្តងៗស្ទើរតែទាំង អស់មកវិភាគវែកញែកនិងធ្វើសេចក្តីអត្ថាធិប្បាយ។

ស្ថាបន័កំពូលរបស់ពិភពលោកដដែលនេះសោកស្តាយដោយមិនមានការពិគ្រោះយោបល់ជាសាធារណៈចំពោះការធ្វើ វិសោធនកម្មច្បាប់នេះដោយសារការពិគ្រោះយោបល់អាចនឹងផ្តល់ឲ្យមានការពិនិត្យមើលស៊ីជម្រៅ។

អង្គការសហប្រជាជាតិបានលើកឡើងថា«អធិបតេយ្យភាពនៃការបោះឆ្នោតក្នុងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស មិនអាច ធានាបានទេប្រសិនបើគណបក្សនយោបាយមិនអាចអនុវត្តន៍សិទ្ធិបញ្ចេញមតិរាប់បញ្ចូលទាំងសិទ្ធិស្វែងរកព័ត៌មាន សិទ្ធិ ទទួលព័ត៌មាននិងសិទ្ធិផ្តល់ព័ត៌មាន។»

ក្នុងន័យនេះ អង្គការសហប្រជាតិផ្តល់អនុសាសន៍ថាប្រទេសកម្ពុជា«គួរធានាតម្លាភាពក្នុងនិតិវិធីនិងពិចារណាដាក់សេចក្តី ព្រាងច្បាប់នានាជាសាធារណៈដើម្បីឲ្យមានការពិភាក្សាជាសាធារណនិងកិច្ចពិភាក្សាដោយប្រជាពលរដ្ឋ។

លោក ឈាង វុន តំណាងរាស្ត្រគណបក្សនិងជាអ្នកនាំពាក្យតំណាងឲ្យគណបក្សប្រជាជនក្នុងរដ្ឋសភាច្បាប់នេះមិនខុសនឹង នីតិ ក្រមអន្តរជាតិនោះទេ ។លោកពន្យល់ថាច្បាប់នេះគ្រាន់តែផ្តល់សិទ្ធិឲ្យក្រសួងមហាផ្ទៃរៀបចំឯកសារប្តឹង ទៅតុលាការ ដើម្បី រំលាយគណបក្សតែប៉ុណ្ណោះ។

ដោយឡែកលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិងលោក យឹម សុវណ្ណ តំណាងរាស្ត្រនិងជាអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។

ទោះជាបែបណា ការិយាល័យអង្គការសហប្រជាជាតិសំរាប់សិទ្ធិមនុស្សនៅកម្ពុជាបានលើកពីចំណុចវិជ្ជមាន មួយចំនួនក្នុង ច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះដូចជាការដោះស្រាយក្នុងការរំលាយគណបក្សគឺត្រូវធ្វើនៅក្នុងកម្រិតតុលាការ និងការត្រួតពិនិត្យមូលនិធិនយោបាយដែលបានមកពីក្រៅប្រទេសជាដើម។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិចាត់ទុកថាគោលការណ៍នេះឆ្លើយតបនឹងគោលការណ៍អន្តរជាតិ៕

 

Share

Image
Image
Image