en     km
en     km

កូរ៉េ​ខាងត្បូង​៖​លោកស្រី​ប៉ាក​នឹង​មានទោស​១០​ឆ្នាំ​តែ​ឃុំ​នៅ​ក្នុង​បន្ទប់​មួយ​ម្នាក់ឯង​

Share

នៅថ្ងៃព្រហស្បតិ៍ ទី៣០ មិនា គឺជាថ្ងៃកំណត់បើកសវនាការជំនុំជម្រះក្ដី លោកស្រី ប៉ាក គុនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ពី បទទទួលប្រាក់សំណូកនិងបំពានអំណាចរដ្ឋដែលនាំអោយលោកស្រី អាចមានទោស ១០ឆ្នាំ ។

korea-sorth

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia លោកស្រី ប៉ាក នឹងត្រូវរដ្ឋអាជ្ញាចេញដីការឃុំខ្លួននៅថ្ងៃទី ៣០ មិនា ថ្ងៃនោះហើយដែលលោកស្រីត្រូវនាំខ្លួនទៅពន្ធនាគារដើម្បីបន្ដសំណុំរឿងក្ដីប្រឆាំងនឹងលោកស្រី ។

ពួករដ្ឋអាជ្ញាបាននិយាយថា លោកស្រី ប៉ាក មិនត្រូវឃុំខ្លួនដូចអ្នកទោសនោះទេ គឺ លោកស្រី អាចឃុំខ្លួននៅបន្ទប់ដាច់ដោយឡែក ដែលមានទំហំ ២ម៉ែត្រ ប៉ុណ្ណោះ ប៉ុន្ដែមានកង្ហារជួយអោយបន្ទប់នោះត្រជាក់បន្ថិច។

លោកស្រី ប៉ាក គុនហេ បានចូលទៅនៅវិមានប្រធានាធិបតី Blue House ចាប់តាំងពីលោកស្រី បានចូលកាន់តំណែងតាមរយៈការបោះឆ្នោតនៅឆ្នាំ ២០១៣ ។

ក្នុងសំណុំរឿងនេះ យ៉ាងតិចមនុស្ស ៣នាក់ទៀតត្រូវបានរដ្ឋអាជ្ញាចាប់ឃុំខ្លួនក្នុងនោះ មានស្ដ្រី ២នាក់ និងបុរសម្នាក់ ជាប្រធានក្រុមហ៊ុនSAMSUNG ។ ពួកគាត់ត្រូវបានចោទពីបទទទួលប្រាក់សំណូក និងផ្ដល់ប្រាក់សំណូកទាក់ទិនទៅនឹងការប្រើប្រាស់អំណាចរបស់លោកស្រី ប៉ាក គុនហេ៕CNA

Share

Image
Image
Image