en     km
en     km

ក្រសួងសុខាភិបាល​អះអាង​ថា​មិន​មាន​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​មាន​មេរោគទេ​(មានសំឡេង)

Share

ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​បាន​ឆ្លើយ​តប​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ទី​២៣​ មីនា​ ចំពោះ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ដែល​ថា​ មាន​ប្រភេទ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ កំពុង​ចរាចរ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្ទុក​ដោយ​មេរោគ​យ៉ាង​គ្រោះថ្នាក់​។​ ​ក្រុម​មន្ត្រី​របស់​ក្រសួង​នេះ​បាន​ពន្យល់​បន្តបន្ទាប់​គ្នា​ថា​ ពុំ​មាន​ថ្នាំ​ប្រភេទ​នោះ​ក្នុង​ទីផ្សារ​កម្ពុជា​នោះ​ទេ​។​ យ៉ាងណា​ក្រុម​មន្ត្រី​បញ្ជាក់​ថា​ នេះ​គឺជា​ការ​ផ្សព្វផ្សាយ​ និង​ចែករំលែក​ត​គ្នា​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។​

នេះជាសេចក្តីប្រកាសអាណាមិកដែលបង្ហាញតាមបណ្តេញសង្គមដាលតឿនឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះថ្នាំប៉ារ៉ាសេតាមុល។រូបភាពពីហ្វេសប៊ុក
នេះជាសេចក្តីប្រកាសអាណាមិកដែលបង្ហាញតាមបណ្តេញសង្គមដាលតឿនឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះថ្នាំប៉ារ៉ាសេតាមុល។រូបភាពពីហ្វេសប៊ុក
​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​លោក​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៣​ មីនា​ថា​ មិន​មាន​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ ប្រភេទ​ P-500​ ដ៏​មាន​គ្រោះថ្នាក់​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា​នោះ​ទេ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មានការ​ផ្សព្វផ្សាយ​ និង​ចែករំលែក​តៗ​គ្នា​ថា​មាន​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ ប្រភេទ​P-500​ នេះ​លក់​ក្នុង​ទីផ្សារ​កម្ពុជា​ហើយ​ថ្នាំ​ប្រភេទ​នេះ​មាន​ពណ៌​ស​ភ្លឺ​ជាង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ធម្មតា​។​ហើយ​ថ្នាំ​នេះ​មាន​បង្កប់​ដោយ​មេរោគ​ម៉ា​ជូ​ប៉ូ​(Machupo)​។​

បើ​តាម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ មេរោគ​ម៉ា​ជូ​ប៉ូ​ ដែល​មាននៅ​ក្នុង​សត្វ​មួយ​ចំនួន​ដូច​ជា​សត្វ​កណ្តុរ​ ទន្សាយ​និង​ប្រភេទ​សត្វ​កកេរ​មួយ​ចំនួន​ទៀត​។​ ហើយ​មេរោគ​នោះ​អាច​បង្ក​ឲ្យ​កើត​ជំងឺគ្រុនឈាម​និង​អាច​បង្ក​ឲ្យ​អ្នក​ឆ្លង​ជំងឺ​នោះ​ស្លាប់​បាន​។​

លោក​រដ្ឋមន្ត្រី​ ម៉​ម​ ប៊ុ​ន​ហេង​ បញ្ជាក់​ថា​ក្រសួងសុខាភិបាល​បាន​តាមដាន​ព័ត៌មាន​អំពី​វត្តមាន​នៃ​ប្រភេទ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​នេះ​ក្នុង​ប្រទេស​យ៉ាង​ដិត​ដល់​ ហើយ​ក្រសួង​បាន​រក​ឃើញ​ថា​មិន​មាន​ថ្នាំ​ប្រភេទ​នេះ​នៅ​ក្នុង​ទីផ្សារ​នោះ​ទេ​។​

នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ​ គណៈ​ឱសថការី​ថា​មិន​មាន​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ ផ្ទុកមេរោគ​ទេ​គណៈ​ឱសថការី​ នៃ​ក្រសួងសុខាភិបាល​ ក៏​បាន​ប្រកាស​ថា​មិន​មាន​ថ្នាំ​ប្រភេទ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ P-500​ ដែល​មាន​ផ្ទុកមេរោគ​អេ​ដស៍​នោះ​ទេ​។​ ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​គឺជា​ប្រភេទ​ឱសថ​សំរាប់​បំបាត់​ការ​ឈឺចាប់​និង​បញ្ចុះ​កំ​ដៅ​។​

​គណៈ​ឱសថការី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​ ថ្នាំ​ paracetamol​ P-500​ នេះ​ ជា​ឱសថ​ដែល​ពុំ​បាន​ចុះបញ្ជី​កា​នៅ​ក្រសួងសុខា ភិបាល​ទេ​។​ ហើយ​វា​ក៏​ពុំ​មាន​ចរាចរ​ណ៏​នៅ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ដែរ​។​

នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ (cdc)​បាន​សេស​រលើ​ហ្វេ​ស​ប៊ុ​ក​ ពន្យល់​អំពី​មេរោគ​ Machupo​ ថា​ វា​ជា​ប្រភេទ​មេរោគ​វីរុស​ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺគ្រុនឈាម​ ហើយ​គេ​រក​ឃើញ​ជំងឺ​នេះ​កើត​មាន​ក្នុង​ប្រទេស​ Bolivia​ ដែល​ជា​ប្រទេស​ស្ថិត​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង​តែ​មួយ​គត់​និង​ ពុំ​មាន​មេរោគ​នេះ​នៅ​ក្នុង​តំបន់​អាស៊ី​យើង​ទេ​ ។​

​ប្រភព​ដ៏​ដែល​បាន​បង្ហាញ​ថា​ មេរោគ​ Machupo​ គេ​រក​ឃើញ​មាន​ផ្ទុក​នៅ​ ក្នុង​ទឹកនោម​ លាមក​ ជំពូក​សត្វ​កកេរ​ ដូច​ជា​កណ្តុរ​ ទន្សាយ​ កំប្រុក​ ជាដើម​។​ មេរោគ​នេះ​អាច​ចំលង​មក​មនុស្ស​តាម​រយៈ​ការ​ប៉ះពាល់​ ទឹកនោម​ លាមក​ ទឹក​សរីរាង្គ​ផ្សេង​ទៀត​របស់​សត្វ​កកេរ​ដែល​មាន​ផ្ទុកមេរោគ​ Machupa​ ហើយ​ជួនកាល​ក៏​អាច​ឆ្លង​តាម​ខ្យល់​ និង​ចំណីអាហារ​ដែល​មាន​ផ្ទុកមេរោគ​បាន​ដែរ​ ។​

បន្ថែម​ពី​នោះ​ទៀត​មេរោគ​ Machupo​ មិន​អាច​រស់នៅ​ក្នុង​កន្លែង​ស្ងួត​បាន​ទេ​ ដូច​ជា​ម្សៅ​ស្ងួត​ ឫ​ក៏​គ្រាប់​ថ្នាំ​ជាដើម​៕

Share

Image
Image
Image