en     km
en     km

CNRP​ ស្នើ​ជួប​ក្រសួងមហាផ្ទៃ​ករណី​ថា​ CNRP​ ជ្រើសតាំង​ប្រធាន​ និង​ អនុប្រធាន​ខុសច្បាប់​?

Share

​ភ្នំពេញ​៖​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២៣​ មីនា​នេះ​ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​ក្រសួង មហាផ្ទៃ​ ដើម្បី​ជួប​ជជែក​ជាមួយ​ក្រសួង​ និង​ស្នើ​សុំ​ឲ្យ​បំភ្លឺ​ករណី​ដែល​ក្រសួង​ជូនដំណឹង​ថា​ សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០២​ មីនា​ ២០១៧​ ជ្រើសរើស​ប្រធាន​ និង​អនុប្រធាន​គណបក្ស​ថ្មី​ខុស​នឹង​លក្ខន្តិកៈ​។​ ករណី​នេះ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​យល់​ថា​ សមាជ​នេះ​មិន​មាន​ខុសច្បាប់​ធ្ងន់ធ្ងរ​ទេ​។

yim-h
លោក យឹម សុវណ្ណ រូបខាងឆ្វេង

​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​២៣​ មីនា​នេះ​ មន្ដ្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យឹ​ម​ សុវណ្ណ​ បាន​បញ្ជាក់​ថា​ គណបក្ស​មិន​ទាន់​អាច​ឆ្លើយ​បាន​ទេ​ ថា​តើ​ត្រូវ​ទទួលយក​ ឬ​ក៏​បដិសេធ​ចំពោះ​សេចក្ដីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ ដែល​ថា​សមាជ​វិសាមញ្ញ​ជ្រើសតាំង​ប្រធាន​ និង​អនុប្រធាន​ថ្មី​ របស់​គណបក្ស​នេះ​ កាលពី​ពេល​កន្លង​ទៅ​គឺ​ខុសច្បាប់​។​ លោក​ យឹ​ម​ សុវណ្ណ​ បាន​បន្ត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​លិខិត​មួយ​ច្បាប់​ ស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​ជួប​ជជែក​ជាមួយ​ក្រសួង​ និង​ឲ្យ​ក្រសួង​បកស្រាយ​បំភ្លឺ​ចំពោះ​ករណី​នេះ​។​

​លោក​ យឹ​ម​ សុវណ្ណ​៖​ «​ឥឡូវនេះ​គណបក្ស​បាន​សរសេរ​លិខិត​មួយ​ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​សុំ​ជួប​សម្ដេច​ ឧបនាយករដ្ឋមន្ដ្រី​ ឬ​មន្ដ្រី​តំណាង​ក្រសួង​ ដើម្បី​ជជែក​គ្នា​ចំពោះ​បញ្ហា​នេះ​ ពីព្រោះ​យើង​ក៏​ចង់​ឲ្យ​ក្រសួង​បំភ្លឺ​ករណី​នេះ​ដែរ​។​»

​លិខិត​របស់​ក្រសួងមហាផ្ទៃ​ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ ស​ ខេ​ង​ ផ្ញើ​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ បើ​ផ្អែក​តាម​លក្ខន្តិកៈ​របស់​គណបក្ស​ ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៣​ សមាជ​វិសាមញ្ញ​បោះ​ឆ្នោត​ជ្រើសតាំង​លោក​ កឹ​ម​ សុខា​ ជា​ប្រធាន​ លោក​ ប៉ុ​ល​ ហំ​ម​ លោកស្រី​ មូរ​ សុខ​ហួរ​ និង​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ជា​អនុប្រធាន​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​  ដោយ​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​៤៧​ ត្រេ​ទី​២​ នៃ​លក្ខន្តិកៈ​គណបក្ស​។​ លិខិត​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ សមាជ​នេះ​ខុស​លក្ខន្តិកៈ​ដោយ​អាណត្តិ​នៅ​សល់​មាន​រយៈពេល​ តិច​ជាង​ ១៨​ខែ​ គិត​ត្រឹម​កាល​បិ​រ​ច្ឆេ​ទ​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​លាលែង​ចេញពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​។​

sam-kuntheamy
លោក សំ គន្ធាមី

​ជុំវិញ​រឿង​នេះ​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្ដិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ យល់​ឃើញ​ថា​ សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្វើ​ឡើង​កាលពីដើម​ខែមីនា​ គឺ​មិន​ខុស​អ្វី​ទេ​បើ​មើលទៅ​លើ​ស្ថានការណ៍​ជាក់ស្ដែង​។​  ត្រង់​ចំណុច​នេះ​លោក​បង្ហាញ​ច​ម្ង​ល់​ថា​ តើ​ហេតុ​អ្វី​បានជា​ក្រសួងមហាផ្ទៃ​ទើបតែ​បញ្ជាក់​ថា​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​សម​ស្រប​ទៅ​តាម​លក្ខន្ដិកៈ​ដែល​លោក​ចាត់​ទុក​ថា​ ជា​រឿង​ចំឡែក​មួយ​។​  លោក​ សំ​ គ​ន្ធា​មី​៖«​ខ្ញុំ​គិត​ថា​ (​បើ​ក្រសួង​ចេញ​ប្រកាស​អ​ញ្ចឹ​ង​)​ វា​អាច​នឹង​ (​មានការ​លំបាក​បាន​)​ ព្រោះ​អី​វិសោធនកម្ម​លក្ខន្ដិកៈ​ធ្វើ​ហើយ​ ផ្ញើ​ទៅ​ឲ្យ​ក្រសួង​ហើយ​ ធ្វើ​សមាជ​ហើយ​ ទើប​ក្រសួង​មក​ប្រកាស​ថា​ ខុសច្បាប់​ នេះ​វា​ចម្លែក​ដែរ។​»​​

​តែ​សូម​រម្លឹក​ថា​នៅ​ពេល​លោក​ កឹ​ម​ សុខា​ បាន​ឡើង​ឋានៈ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ រយៈ​អង្គ​សមាជ​វិសាមញ្ញ​នេះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​ផ្ញើ​សារ​មួយ​ចូលរួម​អបអរសាទរ​ប្រធាន​គណបក្សប្រឆាំង​ថ្មី​រូប​នេះ​ផង​ដែរ​៕

Share

Image
Image
Image