en     km
en     km

ដំរី​មួយ​ក្បាល​ឆក់​ខ្សែភ្លើង​ងាប់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​កប់​ហើយ​

Share

ខេត្តព្រះសីហនុ៖ ​សត្វ​ដំរីព្រៃ​ជំទង់​មួយ​ក្បាល​បាន​ឆក់​ស្លាប់​ភា្ល​មៗ​ កាលពី​យប់​ថ្ងៃ​ទី​ ២១​ ខែ​ មីនា​ នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ខ្មោច​ដំរី​នេះ​ត្រូវ​អាជ្ញាធ​កប់​នៅ​ក្នុង​សួនសត្វ​ភ្នំ​តា​ម៉ៅ​ ខេត្តតាកែវ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ ខែមីនា​នេះ​។​

ព្រះសង្ឃធ្វើបែបសាសនា មុននឹងអាជ្ញាធរកប់សត្វដំរី នៅក្នុងសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ។ ប្រភពរូបភាព៖ ហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ។
ព្រះសង្ឃធ្វើបែបសាសនា មុននឹងអាជ្ញាធរកប់សត្វដំរី នៅក្នុងសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ។ ប្រភពរូបភាព៖ ហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ។

​ដំរីព្រៃ​ស្ទាវ​ឈ្មោល​មួយ​ក្បាល​បាន​ងាប់​ភ្លាមៗ​ក្រោយ​ពី​ឆក់​ខ្សែភ្លើង​កាលពី​យប់​រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​ ២១​ ខែ​ មីនា​ ឆ្នាំ​ ២០១៧​ ក្នុង​ឃុំ​អូរ​បាក់រទេះ​ ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះ​សីហ​នុ​។​

​នេះ​គឺជា​ឧ​ប​ទេវ​ហេតុ​ដ៏​កម្រ​មួយ​ដែល​កើតឡើង​ចំពោះ​សត្វព្រៃ​ដែល​ជា​ប្រភេទ​សត្វ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​នេះ​។​

គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅ​ពេល​ដែល​សត្វ​ដំរី​ទៅ​ពិត​នឹង​បង្គោល​ខ្សែភ្លើង​ដែល​ត​ភ្ជាប់​ពី​ទំនប់​វា​រី​អគ្គី​ស​នី​គិរី​រម្យ​ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​។​ បង្គោល​ភ្លើង​ដែល​សត្វ​ដំរី​ស្ទាវ​ទៅ​ពិត​នោះ​បាន​បាក់​ដូ​ល​ទៅ​នឹង​ដី​រួច​បាន​ឆក់​សម្លាប់សត្វ​ដំរី​នោះ​ភ្លាម​។​

​លោក​ ពុំ​ វុ​ទ្ធី​ មន្ត្រីរ​ដ្ឋា​ល​ព្រៃឈើ​ប្រចាំ​ ស្រុក​កំ​ពង​សិលា​ ខេត្ត​ កោះកុង​ បាន​អះអាង​ថា​អាជ្ញាធរ​នៃ​ក្រសួងបរិស្ថាន​បាន​សម្រេច​យក​ដំរី​ឈ្មោល​ជំទង់​នេះ​ទៅ​កប់​នៅ​ក្នុង​សួនសត្វ​ភ្នំ​តា​ម៉ៅ​ ក្នុង​ខេត្ត​ តាកែវ​។​​ «​ឥឡូវ​និង​ថ្នាក់លើ​សម្រេច​យក​ទៅ​កប់​នៅ​សួនសត្វ​ភ្នំពេញ​តា​ម៉ៅ​។​»

ជាមួយ​គ្នា​នេះ​លោក​ ម៉ែ​ង​ ជូ​ ជំទប់​ទី​១​ នៅ​ស្រុក​កំ​ពង​សិលា​ បាន​រៀបរាប់​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ «​ឈ្មោល​ ទៅ​ត្រដុស​អង្អែល​សសរ​គោម​ដែក​(​បង្គោល​អគ្គី​ស​នី​)​រហូត​ដល់​វារ​លំ​ពេល​វារ​លំ​ក៏​ឆក់​»​។​

​សូម​បញ្ជាក់​ថា​ដំរីព្រៃ​បាន​ពិត​ផ្តួល​បង្គោល​ភ្លើង​រលំ​ដួល​ចំនួន​ប្រាំមួយ​មក​ហើយ​ក្នុង​ឃុំ​អូរ​បាក់រទេះ​ នេះ​។​ប៉ុន្តែ​មិន​ដែល​មាន​គ្រោះថ្នាក់​ដល់​ពួក​សត្វ​ទាំងនេះ​ទេ​។ ​វារលែង​ដំរី​ស្ទាវ​នេះ​ប៉ុណ្ណោះ​ដែល​រងគ្រោះថ្នាក់​។​ ​គេ​នៅ​មិន​ទាន់​ដឹង​ពី​វ័យ​របស់​ដំរី​រង​គ្រោះ​នេះ​ទេ​៕​

Share

Image
Image
Image