en     km
en     km

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ទទូច​សុំ​ព្រឹទ្ធសភា​ អនុម័ត​ឱ្យ​ Montenegro​ជា​សមាជិក​Nato

Share

​រដ្ឋមន្ដ្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ Rex​ Tillerson​ បាន​សរសេរ​លិខិត​ទៅ​មេដឹកនាំ​ព្រឹទ្ធសភា​ដោយ​ទទូច​ឱ្យ​ផ្ដល់​សច្ចាប័ន​ប្រទេស​ Montenegro​ ជា​សមាជិក​ថ្មី​ នៃ​អង្គការ​យោធា​ណា​តូ​ ដោយ​និយាយ​ថា​ វា​មាន​អត្ថប្រយោជន៍​សម្រាប់​សហរដ្ឋអាមេរិក​។​

north-korea

​ក្នុង​លិខិត​របស់​លោក​ ចុះ​នៅ​ថ្ងៃ​ទី​ ០៧​ មិ​នា​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ កាលពី​ថ្ងៃ​អង្គា​រ៍​ ទី​២១​ បាន​សរសេរ​ថា​ ៖«​អា​មេ​រិ​ក​គួរតែ​គាំទ្រ​ ការ​ធ្វើ​សមាហរណកម្ម​ប្រទេស​ Montenegro​ អោយ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​ អោយ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដែល​លោក​ថា​ ប្រទេស​តូច​មួយ​នេះ​ ក៏​ជា​កំលាំង​មួយ​ផង​ដែរ​របស់​ណា​តូ​។​

​ប្រទេស​ Montenegro​ ជា​ផ្នែក​មួយ​នៃ​ទ្វីបអឺរ៉ុប​ ។​ ប្រទេស​នេះ​ ចាប់ផ្ដើម​កែទម្រង់​ការ​ដឹកនាំ​តាម​បែ​ប្រជាធិបតេយ្យ​នឹង​ប្រព័ន្ធ​ការពារ​ជាតិ​យក​លំនាំ​សហភាព​អឺរ៉ុប​។​ ប៉ុន្ដែ​អ្វី​ដែល​នាំ​អោយ​អា​មេ​រិ​ក​មានការ​ចាប់អារម្មណ៍​លើ​ប្រទេស​តូច​មួយ​នេះ​ គឺ​ដោយសារ​តែ​រុ​ស្ស៊ី​ជា​មហាអំណាច​មួយ​ផង​ដែរ​ កំពុង​តែ​មាន​ម​ហ្ឆិ​ច​តា​ចង់​ច្បាម​យក​ប្រទេស​តូច​នេះ​ជា​សម្ព័ន្ធភាព​របស់​ខ្លួន​។​

បច្ចុប្បន្ន​អង្គការ​ណា​តូ​ មាន​ ២៨​ប្រទេស​ តែ​អង្គការ​នេះ​ អា​មេ​រិ​ក​ជា​អ្នក​នាំមុខ​គេ​ បន្ទាប់​មក​អង់គ្លេស​ បារាំង​ និង​កា​ណា​ដា​ ដែល​ជា​សម្ព័ន្ធភាព​យោធា​លោក​ខាងលិច​៕​ Reuters

Share

Image
Image
Image