en     km
en     km

តុលាការ​ផ្ដន្ទាទោស​ជួប​សម្លាប់​អស់​មួយ​ជីវិត​ករណី​ឃាតកម្ម​លើ​លោក​កែម​ ឡី​

Share

ភ្នំពេញ​៖​ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​ ២៣​ មិ​នា​នេះ​ បាន​សម្រេច​ផ្ដន្ទាទោសលើ​ជនចោទ​ ជួប​ សម្លាប់​ ដោយ​មានទោស​អស់​មួយ​ជីវិត​ ករណី​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​ កែម​ ឡី​។​

សាកសពលោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០កក្ដដា កន្លងទៅ។
សាកសពលោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០កក្ដដា កន្លងទៅ។

​លោក​ កែម​ ឡី​ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ស្ដា​ម៉ាត​កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ កាលពី​ឆ្នាំ​ ២០១៦​ ដែល​ភ្លាមៗ​នោះ​ ជន​ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ហើយ​ជនជាប់ចោទ​នេះ​ អះអាង​ថា​ ខ្លួន​ពិតជា​បាន​សម្លាប់​លោក​កែម​ ឡី​ ដោយសារ​ជំពាក់​លុយ​ ៣​ពាន់​ដុល្លារ​។​

​ក្នុង​ការ​ប្រកាស​សាលក្រម​ព្រឹក​មិ​ញ​នេះ​ គឺ​ នៅ​ចំពោះ​មុខ​លោក​ ជួប​ សម្លាប់​ និង​មេធាវី​របស់​លោក​។​

​លោក​ យ៉ុ​ង​ ផានិត​ មេធាវី​របស់​ខ្មាំ​ន់​កាំភ្លើង​នេះ​ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ បើ​ទោះជា​លោក​ជួប​សម្លាប់​ទទួលយក​សាលក្រម​នេះ​ក៏​ដោយ​ ប៉ុន្ដែ​ លោក​ មេធាវី​ចង់ឱ្យ​តុលាការ​សម្រេច​សម្រាលទោស​តិចតួច​ដល់​ជនជាប់ចោទ​ ព្រោះ​ជនជាប់ចោទ​បាន​សហការ​ជាមួយ​តុលាការ​។​

​យ៉ាងណា​ក៏​ដោយ​ សាលក្រម​នេះ​ ពុំ​បាន​ធ្វើ​អោយ​ភ្ញាក់ផ្អើល​ដល់​អ្នក​សង្កេតការណ៍​ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នោះ​ទេ​ ដោយសារ​តែ​ពួក​គេ​មិន​មាន​ជំនឿ​ថា​ ជនជាប់ចោទ​នេះ​ ប្រព្រឹត្ត​ដោយ​អារម្មណ៍​ខ្លួនឯង​នោះ​ទេ​។​

​លោក​ ជួប​ សម្លាប់​ ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី
​លោក​ ជួប​ សម្លាប់​ ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី

​ទោះបី​យ៉ាងណា​ គ្រួសារ​លោក​កែម​ ឡី​ ពុំ​បាន​ពឹងពាក់​មេធាវី​ដើម្បី​តតាំង​រឿង​ក្ដី​នេះ​ទេ​ ។​ស្រប​ពេល​នេះ​ដែរ​ លោក​ សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឱ្យ​តុលាការ​ផ្អាក​ការ​ចេញ​សាលក្រម​នេះ​ ដោយសារ​តែ​ក្រុមហ៊ុន​ Cheveron នៅ​អា​មេ​រិ​ក​អាច​នឹង​ចេញ​វី​ដេ​អូ​កាំ​មេ​រ៉ា​សុវត្ថិភាព​ អំពី​ ឃាតកម្ម​លើ​លោក​កែម​ ឡី​ ដែល​ត្រូវ​បាន​ថត​ ដោយ​កាំ​មេ​រ៉ា​សុវត្ថិភាព​ក្នុង​ពេល​កើតហេតុ​៕

Share

Image
Image
Image