en     km
en     km

អង្គការ​ ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ នឹង​ រៀបចំ​កម្មវិធី​សប្បុរសធម៌​ប្រចាំឆ្នាំ​

Share

​ភ្នំពេញ​៖​អង្គការ​ ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ហៅ​កាត់​ថា​ (​ប៉េ​ អេស​ អឺ​)​ នឹង​ រៀបចំ​កម្មវិធី​សប្បុរស ធម៌​ប្រចាំឆ្នាំ​ដែល​ព្រឹត្តិការណ៍​នោះ​ គឺ​ “​ពិព័រណ៍​ម្ហូបអាហារ​អាស៊ាន​”​នៅ​ថ្ងៃ​ទី​ ១​ -​ ២​ ខែមេសា​ ឆ្នាំ​២០១៧​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ចាប់ពី​ម៉ោង​ ៥​ រសៀល​តទៅ​។​

pse

​តាម​សេចក្ដីជូនដំណឹង​ គឺ​កម្មវិធី​នោះ​នឹង​មានការ​ដាក់​តាំង​ មុខម្ហូប​ជាង​ ៧០​មុខ​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ រួម​ទាំង​ការ​សម្តែង​សិល្បៈ​ប្រចាំ​ប្រទេស​នីមួយៗ​ផង​ដែរ​។​ ភ្ញៀវ​ជាតិ​និង​អន្តជាតិ​អាច​ចូលរួម​ក្នុង​កម្មវិធី​នោះ​បាន​ ដោយ​ចំណាយ​ ៣​ដុល្លា​ សម្រាប់​សំបុត្រ​មួយ​ដែល​អាច​រក​ទិញ​បាន​នៅ​ភោជនីយដ្ឋាន​ លូ​ទូ​ស​ប្លង់​ ប៉េ​ អេស​ អឺ​ និង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។​

​លោក​ សាន​ សា​ម៉េ​ត​ ប្រធាន​កម្មវិធី​អប់រំ​របស់​ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ មាន​ប្រសាសន៍​ថា​ ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​នេះ​ត្រូវ​យក​ទៅ​ផ្គត់ផ្គង់​សម្រាប់​កុមារ​ ដែល​កំពុង​រស់នៅ​ ក្នុង​អង្គការ​នេះ​។​ លោក​បន្ត​ថា​ នៅ​ពេល​នេះ​អង្គការ​កំពុង​ត្រូវការ​ជំនួយ​ដើម្បី​ជួយ​កុមារ​ទាំងនោះ​។​

​អង្គការ​ ដើម្បី​ភាព​ញញឹម​នៃ​កុមារ​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​បង្កើត​ឡើង​កាលពី​ខែមេសា​ ឆ្នាំ​១៩៩៥​។​ ស្ថាបនិក​នៃ​អង្គការ​នេះ​គឺ​ លោក​ គ្រី​ស្យ​ង់​ និង​អ្នកស្រី​ ម៉ា​រី​ហ្វ្រ​ង់​ ដេ​ប៉ា​លី​យ៉ែ​រ​។​ អង្គការ​នេះ​បាន​ជួយ​ដល់​កុមារ​កម្ពុជា​ កំព្រា​ ក្រីក្រ​ កុមារ​អនាថា​ រាប់​ពាន់​នាក់​ដែល​រស់នៅ​លើ​គំនរ​សំរាម​ ឲ្យ​បាន​សិក្សា​មានចំណេះ​ដឹង​ជា​ច្រើន​៕

Share

Image
Image
Image