en     km
en     km

​បក្ស​សង្គ្រោះ​ជាតិ​រំពឹង​នឹង​ឈ្នះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​(មានសំឡេង)

Share

ភ្នំពេញ​ ៖​ លោក​កឹ​ម​ សុខា​ ដែល​ទើបនឹង​ឡើងជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទស្ស​ទាយ​ថា​គណបក្ស​របស់​លោក​អាច​ដណ្តើម​បាន​អ​សនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​រហូត​ដល់​ ៦០​ភាគរយ​។​

​ប៉ុន្តែ​ អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​គិត​ថា​គណបក្សប្រឆាំង​មិន​ទាន់​អាច​ឈាន​ដល់​ជ័យ​ជំនះ​នេះ​ទេ​។​

 

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
មេដឹកនាំ​គណបក្សប្រឆាំង​រំពឹង​ថា​នឹង​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​នេះ​។​ការ​បោះ​ឆ្នោត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៤​ ខែមិថុនា​ ឆ្នាំ​២០១៧​នេះ​។​

លោក​កឹ​ម​ សុខា​ ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​សំរាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ទី​ស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចក្រ​អង្រែ​ ក្រុងភ្នំពេញ​។​

លោក​កឹ​ម​ សុខា​ អះអាង​ដូច្នេះ​ដោយ​សំអាង​លើ​សន្ទុះ​នៃ​ការ​គាំទ្រ​គណបក្សប្រឆាំង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៣​។​

មាន​គណបក្ស​នយោបាយ​ចំនួន​១២​នឹង​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ថ្មី​នេះ​។​ គណបក្ស​ទាំងនេះ​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​គ្រប់គ្រង​ឃុំ​សង្កាត់​ចំនួន​១៦៤៦​ និង​អ​សនៈ​ក្រុមប្រឹក្សា​ចំនួន​១១៥៧២​នាក់​។​

ទោះជា​យ៉ាងណា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ លោក​សុខ​ ឥ​សាន​ មាន​ប្រសាសន៍​ថា​ គណបក្ស​និ​មួយៗ​សុទ្ធតែ​មាន​ក្តី​សង្ឃឹម​ទុកជា​មុន​រៀងខ្លួន​មុន​ការ​បោះ​ឆ្នោត​មក​ដល់​។​ ប៉ុន្តែ​ក្តី​សង្ឃ​ម​ទាំងនោះ​មិនមែន​ជា​កត្តា​កំណត់​ជ័យ​ជំនះ​ទេ​។​ «​ការ​សង្ឃឹម​របស់​គួរ​ប្រកួត​នីមួយ​ មិនមែន​ជា​កត្ត​កំណត់​នោះ​ទេ​ អ្វី​ដែល​ជា​ការ​កំណត់​ គឺ​នៅ​លើ​ស្នាដៃ​ គុណសម្បត្តិ​ដែល​គាត់​ធ្វើ​ បម្រើ​ប្រជាពលរដ្ឋ​បាន​ប៉ុន្មាន​ បម្រើ​ជាតិ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់​សេចក្តី​ទុកចិត្ត​បោះ​ឆ្នោត​ឲ្យ​គាត់​ ។​»

​ដោយឡែក​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​នៃ​គណកម្មាធិការ​អ​ព្យា​ក្រិ​ត្យ​និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​និក​ហ្វិ​ក​ យល់​ឃើញ​ថា​គណបក្សប្រឆាំង​ទំនងជា​ពិបាក់​ដណ្តើម​យកជ័យ​ជំនះ​ផ្តាច់មុខ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​នេះ​។​មូលហេតុ​ដោយសារ​គណបក្ស​នេះ​កំពុង​មាន​វិបត្តិ​ផ្ទៃក្នុង​និង​ការ​ផ្លាស់​ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​និង​ជម្លោះ​ជាមួយ​គូប្រជែង​។​

កាលពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០១២​ មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន​១០​។​ក្នុង​នោះ​គណ បក្ស​ប្រជា​ជនក​ម្ពិ​ជា​ដណ្តើម​បាន​មេឃុំ​និង​ចៅសង្កាត់​ចំនួន​ ១៥៩២​មេឃុំ​ និង​មាន​ក្រុមប្រឹក្សា​៨២៩២​នាក់​។​ ដោយឡែក​គណបក្ស​សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​បច្ចុប្បន្ន​ច្របាច់​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មួយ​កាន់កាប់​ឃុំ​សង្កាត់​ចំនួន​៤០​ និង​ក្រុមប្រឹក្សា​ចំនួន​២៩៥៥​នាក់​៕

Share

Image
Image
Image