en     km
en     km

ទស្សនៈ៖ តស៊ូដើម្បីសេរីភាព រស់ដើម្បីសេរីភាពតែកុំធ្វើអត្តឃាតនយោបាយដើម្បីសេរីភាព(មានសំឡេង)

Share

​បទវិភាគ៖ ពាក្យស្លោក​ ទាំងនេះ​ គួរតែ​ចង​ចាំ​ហើយ​ យក​ទៅ​សិក្សា​មើល​ថា​តើ​ ទិដ្ឋភាព​សង្គម​ នា​ពេល​នេះ​ អាច​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការ​ពិត​របស់​អ្នកនយោបាយ​ដែរ​ឬទេ​។​ នៅ​ក្នុង​សង្គម​របស់​មនុស្ស​ មហិច្ឆតា​ របស់​អ្នកនយោបាយ​ មាន​ច្រើន​ណាស់​ គឺ​មិន​អាច​គណនា​ បាន​ឡើយ​ ។​អ្នកខ្លះ​ចង់​ បាន​ ត្រឹមនេះ​ អ្នកខ្លះ​ចង់បាន​លើស​នេះ​។​តែ​អ្នកខ្លះ​មិន​ត្រឹម​ ចង់បាន​តំណែង​ទេ​គឺ​ថែម​ទាំង​ចង់បាន​ លុយកាក់​ ទៀត​ផង​។​អ្នកនយោបាយ​ខ្លះ​ទៀត​ លក់​ឧត្ដមគតិ​ខ្លួន​ ដើម្បី​ បំរើ​ មហិច្ឆតា​ របស់​គេ​ ទៀត​ផង​ដែល​ទីបំផុត​អ្នក​នោះ​ក្លាយជា​អ្នកនយោបាយ​លក់​ឧត្តមគតិ​។​ តែ​ ក៏​មាន​អ្នកនយោបាយ​ខ្លះ​ ស្មោះត្រង់​ និង​ មាន​ស្មារតី​និយម​ របស់​ខ្លួន​ច្បាស់លាស់​ដែរ​។​ ​តើ​ទស្សនៈ​នៃ​ពាក្យស្លោក​ទាង​នេះ​មាន​ន័យ​ដូច​ម្ដេច​?​

តទៅ​នេះ​ សូម​ស្ដាប់​ ការ​ធ្វើ​អត្ថាធិប្បាយ​ របស់​លោក​នួន​ បូ​រិ​ន​ ដូច​តទៅ​៖

cnrpand-cpp-ok

សង្គម​ណា​ក៏​ដូច​សង្គម​ណា​ដែរ​ ឱ្យ​តែ​មានកា​រវិ​វត្ត​នយោបាយ​ចម្លែក​អ្វីមួយ​ ឬ​ក៏​អ្នកនយោបាយ​មួយរ​ត់ទៅ​បក្ស​មួយទៀត​ គឺ​ពេល​នោះ​ គេ​ហៅ​ថា​ មានការ​ទិញ ​ឬ​លក់​ឧត្តមគតិ​ ដើម្បី​ជា​ថ្នូរ​អ្វីមួយ​ ឬ​ ដើម្បី​ឱ្យ​ខ្លួន​គេ​បាន​សុខ​សុវត្ថិភាព​ជៀស​ផុត​ពី​ការ​គំរាមកំហែង​ដោយ​ទទួលយក​តួនាទី​ថ្មី​។​ អ្នកនយោបាយ​ដោះ​ដូរ​ឧត្តមគតិ​នេះ​ ត្រូវ​គេ​មើលឃើញ​ថា​ ជា​មនុស្ស​គិត​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជាង​ផលប្រយោជន៍​រួម ​។

អ្នកនយោបាយ​បែប​នេះ​ គេ​សង្កេត​ឃើញ​មាន​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ តែ​យ៉ាងណា​ក៏​ដោយ​ ក៏​មាន​អ្នកនយោបាយ​ខ្លះ​មិន​បាន​លក់​ឧត្តមគតិ​ទាំងស្រុង​ឱ្យទៅ​ភាគី​ម្ខាង​ដែរ​។​ ​អ្នកនយោបាយ​នោះ​ មាន​ល្បិច​មិន​អាច​ឱ្យ​គេ​ទិញ​បាន​ងាយៗ​ទេ​ហើយ​ក៏​មិន​អាច​ជាប់​សន្ទូច​គេ​ងាយៗ​ដែរ​។​

​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​អ្នក​បំបែក​មុខ​អ្នកនយោបាយ​លក់​ឧត្តម​គតិ​

នា​សម័យ​ហ្វេ​ស​ប៊ុ​ក​នេះ​បើ​គេ​ដឹង​ថា​ អ្នកនយោបាយ​នោះ​ លក់​ឧត្តម​គកតិ​របស់​ខ្លួន​ គឺ ​អ្នក​នោះ​ ពិតជាបាក់​មុខ​យ៉ាង​ខ្លាំង ​។​ 
​អ្នក​បណ្ដាញ​សង្គម​នឹង​បង្ហោះ​រូប​បុគ្គល​នោះ​ ព្រោងព្រាត​ហើយ​ គេ​នាំ​គ្នា​រិះគន់ឥតសំចៃ​គ្រប់ៗ​គ្នា​។​ 

​កន្លង​មក​គេ​សង្កេត​ឃើញ​អ្នកនយោបាយ​ក្រុម​បក្ស​ប្រឆាំង​ច្រើន​តែរ​ត់ទៅ​នៅ​ជាមួយ​បក្ស​កាន់​អំណាច​ ដែល​អ្នក​បណ្ដាញ​សង្គម​ចាប់ផ្ដើម​បង្ហាញមុខ​ពួក​គេ​ ហើយ​គេ​បញ្ចេញ​ប្រវត្តិរូប​បុគ្គល​នោះ​ទៀត​ផង​។​ 

​អ្នកនយោបាយ​នេះត្រូវ​គេ​ឱ្យ​លាក់​មុខ​ ហើយរង់​ចាំ​ឱកាស​មក​ដល់ គេ​ឱ្យ​វាយប្រហារ​មេដឹកនាំ​ ឬ​គណបក្ស​ដែល​ខ្លួន​ធ្លាប់​ជ្រកកោន​។​ ការ​ធ្វើ​ដូចនេះ​ ជា​ការ​វាយ​បន្ថោក​លើ​អតីត​មេដឹកនាំ​របស់​ខ្លួន​ដើម្បី​ឱ្យ​បាក់មុខបាក់មាត់​ហើយ​យ៉ាង​ហោច​ណាស់​ក៏​ចំណេញ​ ទៅ​ឱ្យ​ភាគី​ដែល​ទិញ​បុគ្គល​នេះ​បាន​ខ្លះ​ដែរ​។​តែបើ​គេ​ប្រើ​លែង​មាន​ប្រសិទ្ធភាព​ហើយ​នោះ​ គឺ​អ្នកនយោបាយ​នោះ​ក៏​គេ​លែងឱ្យ​ធ្វើ​សកម្មភាព​អ្វី​ដែរ​។​ យូរៗ​ទៅ​ អ្នកនយោបាយ​លក់​ឧត្តមគតិ​នោះ​ បាត់បង់​ទាំងស្រុង​ នូវ​តួនាទី​និង​សកម្មភាព​ជួយ​សង្គម​និង​ប្រទេស​ជាតិ​ហើយ​សូ​ម្បី​តែ​គ្រួសារ​របស់​បុគ្គល​នោះ​ ក៏​មិនសូវ​គេ​រាប់អាន​ដែរ​។​  

​អ្នកនយោបាយ​បញ្ញើក្អែក​

​មុន​ចូល​ដល់​ចំណុច​នេះ​ គឺ​អ្នក​ត្រូវ​ស្វែង​យល់​សិន​នូវ​ពាក្យ​ថា​ បញ្ញើក្អែក ​។​ តាម​សៀវភៅ​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ​ជួនណា​ត​ ពាក្យ​ថា ​បញ្ញើក្អែក​ គឺជា ​រុក្ខជាតិ​ម្យ៉ាង​មាន​សណ្ឋាន​ជាវ​ល្លិ៍ ​។​ រុក្ខជាតិ​នេះ​ វា​រស់ ​និង​ធំធាត់​បាន ​ដោយសារ​ដើមឈើ​ដែល​វា​ពឹង​អាស្រ័យ​។​ គេ​ធំ​ វា​ក៏​ធំ​ គេ​ស្វិត​ វា​ក៏​ស្វិត​ដែរ​។​គេ​រំលំ ​វា​ក៏​រលាយ​ដែរ​។​ បើ​និយាយ​អំពី​មនុស្ស​វិញ​ គឺ​អ្នក​នោះ​មាន​កិត្តិយស​ល្បីឈ្មោះ​បាន​ដោយសារ​គេ​ជួយ​ជ្រោមជ្រែង​ ដោយ​ការដាក់​ជណ្ដើរ​ ឬ​គេ​ធ្វើ​រធ្នើរ​ឱ្យ​តោង​ ដើម្បី​បាន​ខ្ពស់​មុខ​ខ្ពស់​មាត់​នឹង​គេ​។​

មនុស្ស​ប្រភេទ​នេះ​ក៏​ងាយ​ភ្លេចគុណ​ម្ចាស់​ដែរ ​។​ មនុស្ស​នេះ​ បើជា​អ្នក​រមិលគុណ​វិញ​ គេ​ថា​ កែ​មិន​ឡើងឡើយ​។​ អ្នកនយោបាយ​បែប​នេះ​ក៏​មាន​ច្រើន​ដែរ​ ក្នុង​សង្គម​យើង​បច្ចុប្បន្ន​នេះ​។​

​អ្នកនយោបាយ​នេះ​ ច្រើន​តែ​ទៅ​សម្ងំ​ដើម្បី​បាន​សុខ​ដោយសារ​គេ​ ។​ តែ​ក៏​ងាយ​ក្បត់​ម្ចាស់​ដែរ​។​ ចង់​មិន​ចង់ ​អ្នកនយោបាយ​បញ្ញើក្អែក​នេះ​ ក៏​អាច​ វាយ​កម្ទេច​សំបុក​ដែល​ខ្លួនធ្លាប់​ជ្រកកោន​ ឱ្យ​រលាយ​បាន​ដែរ​ បើ​គេ​ទិញ​ឧត្តមគតិ​អ្នក​នោះ​បាន ​។​ 

​តែ​ផ្ទុយ​ទៅ​វិញ​ មិនមែន​សឹងតែ​ទាំ​អស់​ទេ​ ដែល​អ្នកនយោបាយ​បែប​នេះ​ ត្រូវ​គេ​ទិញ​បាន​ គឺ​ អ្នកខ្លះ​មិន​អាច​ទិញ​បាន​ ហើយ​កាន់តែ​ស្មោះត្រង់​ នឹង​ម្ចាស់ខ្លួន​ ដែល​ខ្លូ​ន​មក​ជ្រកកោន​ខ្លាំង​ជាង​មុន​ទៀត​ផង​ ។​ អ្នកនយោបាយ​នេះ​គេ​ថា​ ចេះ​កែខ្លួន​ហើយ​រស់នៅ​ក្នុង​សង្គម​បាន​ទៀត​ផង​។​ 

​អ្នកនយោបាយ​សុខចិត្ត​ជាប់​ពន្ធនាគារ​ ឬ​ គេចខ្លួន​ដើម្បី​បន្ត​សិទ្ធិ​ធ្វើ​នយោបាយ​

​ក្នុង​សង្គម​របស់​មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ​ គេ​អាច​បែប​ចែក​ជា​ពីរ​ប្រភេទ​ ប្រភេទ​អ្នក​នយោបាយ​ចង់​រស់​ដើម្បី​សេរីភាព​ និង​និង​អ្នកនយោបាយ​តស៊ូ​ដើម្បី​សេរីភាព​។​ ត្រង់​ចំណុច​នេះ​ យើង​ពន្យល់​ថា​ អ្នកនយោបាយ​នេះ​ មិន​ព្រម​លក់​ឧត្តមគតិ​ឱ្យ​គេ​ឡើយ​។​ អ្នកនយោបាយ​នេះ​ សុខចិត្ត​ដេក​គុក​ ឬ​ រត់​ចោល​ប្រទេស​ដើម្បី​បន្ត​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​តស៊ូ​ ខាង​ផ្លូវ​នយោបាយ​ទៀត​។​

​អ្នកនយោបាយ​បែប​នេះ​ គេ​អាច​ចាត់​ទុក​ថា​ មាន​ឧត្តមគតិ​រឹង​មាំ​ ដោយ​មិន​យល់ព្រម​តាម​ការ​គាប​ស​ង្គ​ត់​របស់​ភាគី​ម្ខាង​ទៀត​ឡើយ​។ ​អ្នកនយោ បាយ​នេះ​ ត្រូវ​រង់ចាំ​ពេលវេលា​មក​ដល់​ដើម្បី​ប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ​។​ ​តែ​យ៉ាងណា​ក៏​ដោយ​ អ្នកនយោបាយ​ គួរ​ចង​ចាំ​ថា​ «​ តស៊ូ​ដើម្បី​សេរីភាព​ រស់​ដើម្បី​សេរីភាព​ ​កុំ​ធ្វើ​អត្តឃាត​នយោបាយ​ដើម្បី​សេរីភាព​»៕​ 

Share

ព័ត៌មានទាក់ទង

Image