en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ជឿ​អ្នកនយោបាយ​ភូតភរ​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អំពាវនាវ​ដល់​ពលរដ្ឋ​កុំឱ្យ​ជឿ​អ្នកនយោបាយ​ ដែល​ដើរ​ឃោស​ នា​ភូតភរ​នៅ​ក្នុង​រដូវ​ឃោសនា​រក​សំឡេង​ឆ្នោត​ នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​នេះ​។​ 

ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បញ្ចុះ​ខ័​ណ្ឌ​សីមា​ នៅ​វត្ត​សិរី​សាគរ​ ហៅ​វត្ត​កំពង់ត្របែក​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។​

សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបញ្ចុះខ័ណ្ឌសីមា នៅវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបញ្ចុះខ័ណ្ឌសីមា នៅវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។
ក្នុង​ឱកាស​នោះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ ការ​ឃោសនា​ភូតភរ​ពេញ​និយម​នៅ​ពេល​ការ​បោះ​ឆ្នោត​មក​ដល់​។​ សម្ដេច​បាន​លើក​ជា​ឧទាហរណ៍​មួយ​ថា​ ការ​សន្យា​នេះ​ សន្យា​នោះ​ ថាបើ​គេ​ឈ្នះ​ឆ្នោត​គេ​ ធ្វើ​បាន​ តែ​ធាតុ​ពិត​ គ្មាន​អ្វី​ទុកចិត្ត​បាន​ទេ​។​ សម្ដេច​ថា​ ពេល​គេ​ទៅ​ដល់​ស្រុក ស្រែ​គេ​ថា​ ស្រូវ​ថោក​ម្លេះ​ ចាំ​ជួយ​តំឡើង​ថ្លៃ​ ហើយ​ដល់​គេ​ចូល​ផ្សារ​ គេ​ថា​ម្ដេច​បាន​អង្ករ​ថ្លៃ​ចាប់​ជួយ​ឱ្យ​ចុះថ្លៃ​។​ ការ​សន្យា​នេះ​គឺ​អំពើ​ភូតភរ​។​

សម្ដេច​ថា​ បើ​គេ​ភូត​បាន​ ៣​ដង​ គឺ​ពិតជា​ល្ងង់​អ្នក​ទទួល​ការ​សន្យា​ត្រូវ​គេ​បោក​ហើយ​។​ សម្ដេច​ ហ៊ុន​ សែន​៖«​អ្នក​ភូត​ ភូត​បាន​កន្លះ​ម៉ោង​បាន​ ២​ កន្លែង​ហើយ​អ្នក​ដែល​ទទួល​បានការ​ញ៉ុ​ស​ញ៉ុ​ង​ភូត​ ចេះ​តែ​ចាំតែ​ជឿ​ទៅ​។​ចេះ​បើ​គេ​បោក​បាន​ម្តង​អ្នក​ភូត​ជា​អ្នក​ខុស​ភូត​បាន​លើក​ទី​ ២​ អ្នក​ភូត​ខុស​ប៉ុន្តែ​បើ​គេ​ភូត​បាន​លើក​ទី​ ៣​ គឺ​អ្នក​ភូត​គេ​អត់​ខុស​ទេ​តែ​យើង​ទេ​ជា​អ្នកជា​ល្ងង់​ អាការ​សន្យា​នឹង​តិច​ទៀត​មក​ដល់​ហើយ​។​»

​ទោះជា​យ៉ាងណា​ សម្ដេច​ ហ៊ុន​ សែន​ មិន​បាន​និយាយ​ចំ​ឈ្មោះ​បក្ស​ប្រឆាំង​ណាមួយ​ទេ​។​ ការ​ជំរុញ​របស់​នាយក​រដ្ឋមន្ត្រី​មិន​ឱ្យ​ពលរដ្ឋ​ជឿ​អ្នក នយោបាយ​បក្ស​ប្រឆាំង​ ធ្វើ​ឡើង​នៅ​ពេល​នេះ​ គឺ​នៅ​សល់​ជិត​ ៣​ខែ​ទៀត​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤​ មីនា​នឹង​ចាប់ផ្ដើម​ហើយ​។​

សម្រាប់​លោកស្រី​ មួរ​ សុខ​ហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​មិន​បាន​ប្រតិកម្ម​ នឹង​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ដែរ​។​ លោកស្រី​មាន​ប្រសាសន៍​ ថា​គណបក្ស​ណា​ក៏​ដោយ​ ត្រូវ​តែ​មាន​គោ​លន​យោ​ បាយ​របស់​ខ្លួន​ ទៅ​កាន់​ម្ចាស់​ឆ្នោត​ តែបើ​បក្ស​នោះ​មិន​បាន​អនុ​វ​តុ្ត​ទៅ​តាម​កិច្ចសន្យា​របស់​ខ្លួន​ ពេល​ខ្លួន​ ដឹកនាំ​រដ្ឋាភិបាល​ ទើប​ជា​ការ​ភូតភរ​ម្ចាស់​ឆ្នោត​។

​លោកស្រី​ មួរ​ សុខ​ហួរ​៖«​ជា​គោលនយោបាយ​នយោបាយ​របស់​បក្ស​ណា​ ក៏​ត្រូវ​មាន​គោល​និ​យោ​បាយ​  ហើយ​គោល​និ​យោ​បាយ​គេ​និយាយ​អំពី​ការ​ចាត់វិធានការ​ គោល​វិ​យោ​បាយ​នៃ​រដ្ឋ​ភិ​បាល​ក៏​មាន​ ថា​ធ្វើ​ផ្លូវ​។​ បក្ស​ឈ្នះ​ឆ្នោត​ត្រូវ​បំពេញ​តាម​ការ​សន្យា​។​ពេល​ឃោសនា​យើង​ជម្រាប​ទៅ​ប្រ ជាពលរដ្ឋ​វិញ​ថា​ ពេល​យើង​ឈ្នះ​ឆ្នោត​យើង​នឹង​ធ្វើ​ តែបើ​យើង​ ឈ្នះ​ឆ្នោត​ហើយ​យើង​អត់​ធ្វើ​ ទើប​គេ​ហៅ​ថា​ការ​សន្យា​ខ្យល់​។​»

លោកស្រី មូរ សុខហួរ បានទៅប្រទេសថៃ ដើម្បីអំពាវនាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃមកចុះឈ្មោះបោះឆ្នោត។
លោកស្រី មូរ សុខហួរ បានទៅប្រទេសថៃ ដើម្បីអំពាវនាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃមកចុះឈ្មោះបោះឆ្នោត។
​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​ ៤​ មិថុនា​ ឆ្នាំ​២០១៧​នេះ​  មាន​គណបក្ស​នយោបាយ​ ចំនួន​ ១២​ ចូលរួម​ប្រកួត​។​ គណបក្ស​ទាំងនោះ​ សុទ្ធតែ​មាន​គោលនយោបាយ​របស់​ខ្លួន​ ទៅ​កាន់​ម្ចាស់​ឆ្នោត​ ហើយ​ គោលនយោបាយ​ណា​ទាក់ទាញ​ ទើប​ជា​ការ​ទុកចិត្ត​ពី​ម្ចាស់​ឆ្នោត​។​ ចំពោះ​ការ​ផ្ញើ​សារ​ មុន​ការ​បោះ​ឆ្នោត​ គឺជា​រឿង​ធម្មតា​។​

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​ ដែល​ជា​សង្គម​ស៊ី​វិល​ ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ យល់​ថា​ អ្វី​ដែល​សម្ដេច​នាយក​រដ្ឋ មន្ត្រី​បាន​ផ្ញើ​សារ​ជូន​ពលរដ្ឋ​ដូចនេះ​ គឺជា​ទម្លាប់​ទៅ​ហើយ​។​ តែ​លោក​ថា​សំខាន់​ពេល​ឃោសនាបោះឆ្នោត​ ត្រូវ​តែ​ផ្ដល់​ឱកាស​អោយ​បក្ស​ផ្សេងៗ​មាន​លទ្ធភាព​នៃ​ការ​ផ្ញើ​សារ​ទៅ​ម្ចាស់​ហើយ​គួរ​ជ​ជែង​វែកញែក​គោលនយោបាយ​តទល់​គ្នា​។​ លោក​ គល់​ បញ្ញា​៖«៥​ ឆ្នាំ​ទល់​៥​ ឆ្នាំ​គេ​និយាយ​រហូត​មាន​បញ្ហា​អ្វី​  ពេល​ឃោសនាបោះឆ្នោត​គេ​ឲ្យ​សិទ្ធ​កាត់​តែ​ច្រើន​ ជា​ពិសេស​ការ​ហែរ​ក្បួន​ ធ្វើ​សកម្មភាព​ឃោ​ សនា​ឲ្យ​បាន​ទូលំទូលាយ​ហើយ​រដ្ឋ​ធ្វើ​យ៉ាង​ម្ដេច​ឲ្យ​គេ​ប្រើប្រាស់​ទីធ្លា​សាធារណៈ​ ដោយ​បង្កើត​សេរីភាព​ដល់​បក្សនយោបាយ​។​»

ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែមិថុនា​ ខាង​មុខ​នេះ​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​ ខាង​កិច្ច​បោះ​ឆ្នោត​ ចាត់​ទុក​ថា​ ជា​ព្រឹត្តិការណ៍​សំខាន់​ ជាង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ ២០១២​ ព្រោះ​ពេល​នេះ​ប្រព័ន្ធ​ឃោសនា​តាម​បណ្ដាញ​សង្គម​គឺជា​ការ​ទាក់ទាញ​បំផុត​ដល់​ម្ចាស់​ឆ្នោត​៕​ 

Share

Image
Image
Image