en     km
en     km

លោក​ សម​ រ​ង្ស៊ី​ អបអរសាទរ​លោក​ កឹ​ម​ សុខា​ ទទួល​បាន​តំណែង​ជំនួស​លោក​

Share

​ភ្នំពេញ​៖​លោក​ សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​រដ្ឋាភិបាល​កម្ពុជា​ ឃា​ឃាំង​ មិន​ឱ្យ​ ចូល​ស្រុក​  បាន​អបអរសាទរ​ជូន​លោក​ កឹ​ម​ សុខា​ ដែល​ទើប​ក្លាយជា​ប្រធាន​បក្ស​ និង​អនុប្រធាន​ ៣​រូប​ទៀត​ មាន​លោកស្រី​អនុប្រធាន​ មូរ​ សុខ​ហួរ​ លោក​អនុប្រធាន​ ប៉ុ​ល​ ហម​ និង​លោក​អនុប្រធាន​ អេ​ង​ ឆៃ​អ៊ា​ង​។​

sam-rangsy

​នេះ​បើ​តាម​ បណ្តាញ​សង្គម​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​  ៖«​អបអរសាទរ​ សមាជ​វិសាមញ្ញ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​ ០២​ ខែមីនា​ ឆ្នាំ​ ២០១៧​។​»

​លោក​ សម​ រ​ង្ស៊ី​ បាន​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ ទី​១១​ កុម្ភៈ​ មុន​ ៣​ថ្ងៃ​ ដែល​ សមាជិក​សភា​ បក្ស​ប្រជាជន​កម្ពុជា​ អនុម័ត​ច្បាប់​វិសោធនកម្ម​ ស្ដី​ពី​គណបក្ស​នយោបាយ​ ដែល​នាំ​ឱ្យ​លោក​ បាត់បង់​ឱកាស​ ជា​ប្រធាន​គណបក្ស​។​

​ភ្លាមៗ​បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពេញ​សិទ្ធិ​ សម្តេច​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ផ្ញើ​សារ​ជូនពរ​លោក​ កឹ​ម​ សុខា​ ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ លោក​ កឹ​ម​ សុខា​ បាន​ឆ្លើយ​តប​ដោយ​ការ​ជូនពរ​ត្រឡប់​ វិញ​។​ ប៉ុន្តែ​សារ​នយោបាយ​ របស់​ សម្ដេច​ នាយក​រដ្ឋមន្ត្រី​ និង​ លោក​ កឹ​ម​ សុខា​ មិន​បាន​និយាយ​ពី​នយោបាយ​អ្វី​ឡើយ​ ៕​

Share

Image
Image
Image