en     km
en     km

Gambia៖​ មេ​គុក​ធ្វើ​ទារុណ​អ្នកទោស​ និង​មេទ័ព​កំពូលៗ​ស្មោះត្រង់​ជន​ផ្ដាច់​ការ​ត្រូវ​បាន​ចាប់ខ្លួន​

Share

ហ្គាំ​ប៊ៀ​៖​ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ Gambia​ លោក​ Adama​ Barrow​ ដែល​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ប្រធានាធិបតី​កាលពី​ខែធ្នូ​ឆ្នាំ​ ២០១៦​ នៅ​ថ្ងៃ​ចន្ទ​ ទី​២៧​កុម្ភៈ​ បាន​សម្រេច​បញ្ចប់​តំណែង​ មេ​គុក​ដ៏​ធំ​ជាងគេ​របស់​ប្រទេស​ ស្រប​ពេល​ឩ​ត្តម​សេនីយ៍​មួយ​ចំនួន​ត្រូវ​ចាប់ខ្លួន​ និង​បញ្ចប់​តំណែង​។​

មេទ័ពប្រទេសហ្គាំប៊ៀ
មេទ័ពប្រទេសហ្គាំប៊ៀ

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ប្រធាន​ពន្ធនាគារ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ ត្រូវ​បញ្ចប់​តំណែង​ ចំណែក​ ប្រធាន​ពន្ធនាគារ​ដ៏​ធំ​ជាងគេ​ នៅ​រដ្ឋ ធានី​ Banjul​ គឺ​លោក​ David​ Colley​ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​មេ​គុ​គ​ និង​មេ​គុង​រង​ ៩​នាក់​ទៀត​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ស​ប្ដា​ហ៍​មុន​នេះ​។​ ពួក​គាត់​រង​ការ​ចោទប្រកាន់​ ករណី​បញ្ជា​ឆ្មាំ​គុក​ធ្វើ​ទារុណ​អ្នកទោស​។​

​ដោយឡែក​ ឧត្តមសេនីយ៍​ ២០​នាក់​ទៀត​ ត្រូវ​បាន​ចាប់ខ្លួន​ដែល​ពួក​គេ​ជា​អ្នក​ចេញ​មុខការ​ពារ​ អតីតជន​ផ្ដាច់​ការ​ Yahya​ Jammeh​ ឱ្យ​បន្ត​ក្រាញ​អំណាច​ រហូត​ដល់​ទ័ព​អន្តរជាតិ​គាំទ្រ​ដោយ​ អង្គការសហប្រជាជាតិ​ មក​អន្តរាគមន៍​បណ្ដេញ​ពី​តំណែង​។​

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ មេបញ្ជាការ​កងទ័ព​ឧត្តមសេនីយ៍​ Ousman​ Badjie​ មិន​ត្រូវ​បាន​ចាប់ខ្លួន​ទេ​ តែ​លោក​ត្រូវ​ផ្ទេរតំណែង​។​ ឧត្តមសេនីយ៍​ Ousman​ Badjie​ គឺជា​មេទ័ព​សម័យ​ លោក​ Jammeh​ តែ​លោក​ជា​មេទ័ព​ដែល​ប្រកាន់​ជំហរ​អ​ព្យា​ក្រិ​ត្យ​។​

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ អនុសេនីយត្រី​ Kemo​ Kanuteh​ និយាយ​ថា​  មាន​នាយ​ទា​ហ៊ាន​ ១០​នាក់​ផ្សេង​ទៀត​ ក៏​បាន​ដង​ហូត​តំណែង​ដែរ​។​ ឧត្តមសេនីយ៍​ Massaneh​ Kinteh​  ដែល​ធ្លាប់​ជា​ នា​សេនាធិការ​ កងទ័ព​របស់​ Jammeh​ ត្រូវ​បាន​តែងតាំង​ជំនួស​ លោក​ Ousman​ Badjie​ ។

ឧត្តមសេនីយ៍​ Kinteh​  ជា​មេទ័ព​ម្នាក់​រត់​ភៀសខ្លួន​ ទៅ​ក្រៅប្រទេស​ដោយសារ​មិន​អាច​ធ្វើ​ការងារ​ជូន​លោក​Jammeh​។​

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ នាយទាហាន​ ២០​នាក់​ដែល​ រៀបចំ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ដើម្បី​ ទម្លាក់​ លោក​Jammeh​ កាលពី​ឆ្នាំ​ ២០១៤​ ត្រូវ​បាន​ ប្រកាស​តែងតាំង​ឱ្យ​ចូល​កាន់​តំណែង​វិញ​។​

កាលពី​ស​ប្ដា​ហ៍​មុន​ ប្រធានាធិបតី​ Adama​ Barrow​ បាន​ដាក់​ផែនការ​រយៈពេល​ ១០០​ថ្ងៃ​ ក្នុង​ការ​រុះរើ​ ប្រព័ន្ធ​តុលាការ​ ដែល​ជា​កំអែល​របស់​អតីត​ប្រធានាធិបតី​ Jamme​។​

Gambia​ ជា​ប្រទេស​តូច​មួយ​នៅ​ភាគ​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក​ មាន​ប្រជាជន​ជិត​ ពីរ​លាន​នាក់​។​ ប្រជាជន​ប្រទេស​នេះ​ភាគច្រើន​ធ្វើ​ចំណាកស្រុក​ទៅ​ស៊ី​ឈ្នូ​ល​ធ្វើ​ពលកម្ម​ឲ្យ​ប្រទេស​ជិតខាង​។​ Gambia​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ Jammeh​ រយៈពេល​ ២២​ឆ្នាំ​ដែល​ ពោរពេញ​ដោយ​ ការ​រំលោភសិទ្ធិ​មនុស្ស​ និង​ ការ​បំបាត់​សំឡេង​ របស់​ក្រុមប្រឆាំង​៕​ ប្រភព​:Reuters

Share

Image
Image
Image