en     km
en     km

ក្រសួង​ម​ហ​ផ្ទៃ​ប្រកាស​ថា​មិន​មាន​គ្រឿងញៀន ​និង ​ល្បែង​ស៊ីក្នុង​ពន្ធនាគារ​

Share

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​អគ្គនាយក​ពន្ធនាគារ​ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​បំភ្លឺ​ ឆ្លើយ​តប​ទៅ​និង​អតីត​អ្នក​ជាប់​ឃុំ​បាន​បរិហា​ពី​ការ​ប្រើប្រាស់​គ្រឿ​ញៀ​ និង​ល្បែងស៊ីសង​ ថា​គ្មាន​ឡើយ​នៅ​ក្នុង​ពន្ធនាគារ​។​ អគ្គនាយក​ពន្ធនាគារ​ អះអាង​ថា​ គ្រឿងញៀន​ និង​ល្បែងស៊ីសង់​គឺជា​រឿង​ខុសច្បាប់​នៅ​ក្នុង​ពន្ធនាគារ​។​

ស្តាប់សំឡេង៖

 

រូបភាពពីហ្វេសប៊ុក ឆាយ សុផល។
រូបភាពពីហ្វេសប៊ុក ឆាយ សុផល។
អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​ច្រានចោល​សេចក្តីរាយការណ៍​ព័ត៌មាន​ដែល​ថា​មានការ​ប្រើប្រាស់​គ្រឿងញៀន​និង​ការ​លេង​ល្បែងស៊ីសង​នៅ​ក្នុង​មន្ទីរឃុំឃាំង​។​

​ការ​បដិសេធ​នេះ​ ក្រោយ​ពី​អតីត​អ្នកទោស​ លោក​គង់​ រ៉ៃ​យ៉ា​ បាន​ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​ លោក​បានឃើញ​ពិរុទ្ធជន​រាប់រយ​នាក់​ បាន​ប្រើប្រាស់​គ្រឿង​ញឿ​ន​ និង​លេងល្បែង​ស៊ីសង​នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​អណាធិបតេយ្យ​។​ អតីត​និស្សិត​រូប​នេះ​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ រយៈពេល​ ១៨​ខែ​ ក្រោម​បទ​ចោទ​ថា​លោក​បាន​ញោះ​ញ​ង់​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​តាម​រយៈ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

លោក​គង់​ រ៉ៃ​យ៉ា​ ត្រូវ​បាន​ដោះ​លែងអោយ​មាន​សេរីភាព​វិញ​កាលពី​ថ្ងៃ​ពុធ​ទី​២២​ខែកុម្ភៈ​។​

​នៅ​ក្នុង​លិខិត​បំភ្លឺ​ នៅ​ថ្ងៃ​ទី​ ២​ ខែ​ មីនា​ ឆ្នាំ​ ២០១៧​នេះ​ លោក​នុ​ត​ សវ​នា​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បាន​បញ្ជាក់​ថា​ «​គ្រឿងញៀន​ និង​ល្បែងស៊ីសង់​គឺជា​រឿង​ខុសច្បាប់​នៅ​ក្នុង​ពន្ធនាគារ​និង​គឺជា​អ្វី​ពន្ធនាគា​បាន​ហាមឃាត់​។​»

លោក​ នុ​ត​ សវ​នា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ មានការ​ជក់បារី​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ខ្លះ​ ប៉ុន្តែ​មិន​មានការ​ប្រើប្រាស់​គ្រឿងញៀន​ឬ​ល្បែងស៊ីសង​នោះ​ទេ​។​
«​ជាក់ស្តែង​គិត​ទៅ​តែ​ ២៦​ នាក់​ ដែល​មាន​ផ្ទុក​សារជាតិ​ញៀន​ ជា​ជន​ជាប់​ឃុំ​ បើ​យើង​គិត​ជា​ភាគរយ​ពាក់កណ្តាល់​មួយ​ភាគ​។​ វា​ក៏​ធ្ងន់ធ្ងរ​ដែរ​ ទោះបី​មាន​ចំនួន​តិចតួច​ក្តី​ ប៉ុន្តែ​យើង​អត់ឱន​ឲ្យ​បាន​ទេ​ យើង​ធ្វើការ​ពង្រឹង​រឹត​បណ្តឹងបន្ថែម​ទៀត​ ការ​នាំ​ចូល​របស់​ហាមឃាត់​ហ្នឹង​»​។​

លិខិត​ក្រសួងមហាផ្ទៃ​ដដែល​ បញ្ជាក់​ថា​ កាលពី​ពាក់​កណ្តាលខែ​ មក​រា​ ឆ្នាំ​ ២០១៧​ មន្ត្រី​ជំនាញ​ ក្រសួងមហាផ្ទៃ​ បាន​ចុះ​ពិនិត្យ​ទឹក​ម៉ូត​អ្នក​ជាប់​ឃុំ​ ដើម្បី​រក​សារធាតុ​ញៀន​ ហើយ​ បាន​រក​ឃើញ​ថា​ អ្នក​ជាប់​ឃុំ​ផ្ទុក​សារជាតិ​ញៀន​សរុប​ចំនួន​ ៦៩​ នាក់​ក្នុង​ចំណោម​អ្នកទោស​ សរុប​ចំនួន​៥០៩៧​ នាក់​។​

នៅ​ក្នុង​ចំណោម​អ្នក​ផ្ទុក​សារធាតុ​ញៀន​ទាំង​៦៩​ នាក់​ មាន​៤៣​ នាក់​ គឺ​ ជា​អ្នកទោស​ដែល​ទើបនឹង​ចាប់​ប​ញ្ចូ​ន​ទៅ​ឃុំខ្លួន​ ហើយ​អ្នកទោស​ចាស់​មាន​ផ្ទុក​សារជាតិ​ញៀន​ ចំនួន​ ២៦​ នាក់​។​

លោក​អំ​ សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ មាន​ប្រសាសន៍​ថា​មិន​អាច​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​លើ​ការ​ប្រើ ប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​នោះ​ទេ​ដោយសារ​អង្គការ​របស់​លោក​មិន​អាច​ចូល​ទៅ​ស្រង់​របាយការណ៍​អំពី​ការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធ នាគារ​បាន​។​

ដោយឡែក​លោក​ពិន​ សុខុម​ អ្នកសម្របសម្រួល​កម្មវិធី​សង្គ្រោះ​ជីវិត​របស់​អង្គការ​មិត្តសំឡាញ់​ដែល​ធ្វើ​កិច្ចការ​លើ​កុមារ​ញៀន​គ្រឿងញៀន​នៅ​តាម​ផ្លូវ​ជា​ច្រើន​ក៏​មិន​អាច​អធិប្បាយ​អំពី​ករណី​សេព​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​បែប​ណា​នោះ​ដែរ​។​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​បូក​សរុប​លទ្ធ ផល​ការងារ​ឆ្នាំ​ ២០១៦​ បាន​បង្ហាញ​ថា​ មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ចំនួន​ ១៥៧​ កញ្ចប់​ ដែល​ប៉ង​យក​ចូល​ទៅ​ក្នុង​ពន្ធ នាគារ​ ហើយ​ក្នុង​នោះ​ មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ ៣៥​ កញ្ចប់​ ពី​អ្នក​ទៅ​សួរសុខទុក្ខ​អ្នកទោស​។​

ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជិត​ ២​ពាន់​ករណី​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​បាន​ជាង​ ៧០០០​ នាក់​ និង​រឹម​អូស​វត្ថុ​តាំំ​ង​សារធាតុ​ញៀន​ ១០០​ គីឡូក្រាម​៕

Share

Image
Image
Image