en     km
en     km

សហភាព​អឺ​រ៉ុ​ប​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​🔊

Share

ភ្នំពេញ​៖​សហភាព​អ៊ឺ​រ៉ុ​ប​ត្រៀម​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧​នេះ​ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​ដំណើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កាន់តែ​ទទួល​បាន​ភាព​ជោគជ័យ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​នៅ​សាល​ស្និ​សិទ្ធ​ គ​.​ជ​.​ប​។​

 

nec-puthea
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

​ថ្លែង​ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តី​ពី​នីតិវិធី​នៃ​ការ​សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​ ឆ្នាំ​២០១៧​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ មាន​ប្រសាសន៍​ថា​សហភាព​អឺរ៉ុប​នឹង​បញ្ជូន​អ្នក​សង្កេត ការណ៍​មក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ខាង​មុខ​នេះ​។​

​លោក​ ហង្ស​ ពុទ្ធា​ មាន​ប្រសាសន៍​ថា​ គ​.​ជ​.​ប​ សាទរ​ដែល​សហភាព​អ៊ឺ​រ៉ុ​ប​ត្រៀម​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ចូលរួម​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​ លោក​បន្ត​ថា​ការ​បោះ​ឆ្នោត​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​ត្រូវ​មាន​អ្នក​សង្កេតការណ៍​តាមដាន​ពី​សកម្មភាព​នៃ​ដំណើរការ​បោះ​ឆ្នោត​ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​បោះ​ឆ្នោត​កាន់តែ​ទទួល​បាន​ភាព​ជោគជ័យ​។​ «​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ហ្នឹង​លោក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុ្ង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ហ្នឹង​ គឺ​មាន​ចំនួន​តិចតួច​ ទេ​បាន​ន័យ​ថា​តែ​ប៉ុន្មាន​នាក់​ទេ​ដើម្បី​ឃ្លាំមើល​សភាពការណ៍​ទាំងមូល​តែ​ម្តង​ប៉ុន្តែ​ដោយ​ទ្បែ​ក​អាច​ជា​ទ្រង់ទ្រាយ​ធំ​សម្រាប់​ការ​បោះ​ឆ្នោត​២០១៨​ ថ្នាក់​ជាតិ​»​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ទ្បើ​យ​ទេ​ ថា​សហភាព​អឺរ៉ុប​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ប៉ុន្មាន​រូប​មក​សង្កេតការណ៍​នោះ​ទេ​។

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ឱ្យ​ដឹង​ថា​ គ​.​ជ​.​ប​ បាន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​នៅ​កម្ពុជា​ លោក​ ច​ច​ អេ​ដ​ហ្គឺ​ និង​ឯក អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ លោក​ ហៃ​ដឺ​ហ៊ី​សា​ ហូ​រី​នូ​ឈី​ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧​។​

​លោក​ ច​ច​ អេ​ដ​ហ្គឺ​ បានឱ្យ​ដឹង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា​ សហភាព​អ៊ឺ​រ៉ុ​ប​នឹង​បន្ត​ទំនាក់ទំនង​ការងារ​ និង​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ប្រសិនបើ​ គ​.​ជ​.​ប​ ត្រូវការ​ ដើម្បី​ឱ្យ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ខាង​មុខ​នេះ​ ទទួល​បាន​ជោគជ័យ​។​ បន្ថែម​ពី​នេះ​ទៀត​លោក​ថា​ សហភាព​អឺរ៉ុប​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​មួយ​ចំនួន​មក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​នៅ​កម្ពុជា​។​ចំណែក​ លោក​ ហៃ​ដឺ​ហ៊ី​សា​ ហូ​រី​នូ​ឈី​ មាន​ប្រសាសន៍​ដែរ​ថា​ ជប៉ុន​ពេញចិត្ត​ការ​សន្យា​របស់​ គ​.​ជ​.​ប​ នឹង​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ប្រកបដោយ​ សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ និង​តម្លាភាព​។

kol-panhaa
លោក​ គល់ បញ្ញា នាយកប្រតិបត្ដិអង្គការ ខុមហ្រ្វែល

​ជុំវិញ​នឹង​ការ​លើក​ទ្បើ​ង​នេះ​ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​ លោក​ គល់​ បញ្ញា​ គាំទ្រ​ចំពោះ​វត្តមាន​អន្តរជាតិ​ដែល​ធ្វើ​ជា​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​។​ លោក​បន្ត​ថា​ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ស្រុក​មាន​មួយ​ក្រុម​ដើម្បី​ចូលរួម​ឃ្លាំមើល​ការ​បោះ​ឆ្នោត​។​ លោក​ គល់​ បញ្ញា​ គូសបញ្ជាក់​ថា​ការ​ចូលរួម​របស់​សហគមន៍​អន្តរជាតិ​ គឺ​សាក្សី​សំខាន់​ក្នុង​បោះ​ឆ្នោត​នៅ​កម្ពុជា​។​«​ក្នុង​ន័យ​នយោបាយ​វា​អាច​ពង្រឹង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​ ទី​២​ គេ​ជា​អ្នក​សាក្សី​អន្តរជាតិ​គេ​មាន​តួនាទី​សំខាន់​ណាស់​ដើម្បី​ផ្តល់​ជា​មតិ​ ឬ​ក៏​ត្រូវ​វាយតម្លៃ​មួយ​ថា​តើ​ការ​បោះ​ឆ្នោត​យើង​វា​ស្របច្បាប់​ត្រឹមត្រូវ​អត់​គេ​មាន​បច្ចេក ទេស​ គេ​មាន​ធនធាន​ដើម្បី​ពិនិត្យ​ស៊ីជម្រៅ​ទៅ​លើ​ដំណើរការ​ចាត់ចែង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​»​។​

​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ ឱ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​មាន​ចំនួន​ ៧១​គណបក្ស​។​ កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤​មិថុនា​ ២០១៧​ នេះ​ និង​ឈាន​ទៅ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៦​នៅ​ ២០១៨៕

Share

Image
Image
Image