en     km
en     km

សម្តេច ​ហ៊ុន​ សែន​ ឱ្យ​ស្ថាប័នព័ត៌មាន​ចុះ​ផ្សាយ​ថា​មីក្រូហិរញ្ញវត្ថុ​មិនមែន​ជា​របស់​រដ្ឋ​

Share

ភ្នំពេញ៖ ​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ព្រមាន​ធ្ងន់ៗ​ដល់​ស្ថាប័ន​សារព័ត៌​ណា​ ដែល​មិន​ព្រម​ចេញ​សារ​ ណែនាំ​ ប្រជាពលរដ្ឋ​ ឱ្យ​យល់​ថា​មីក្រូហិរញ្ញវត្ថុ​មិនមែន​ជា​របស់​រដ្ឋ​ទេ​។​ 

សម្តេច ហ៊ុន សែនថ្លែង ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសកល វិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) នៅថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០១៧។
សម្តេច ហ៊ុន សែនថ្លែង ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសកល វិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) នៅថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០១៧។

​សម្តេច​ ហ៊ុន​ សែន​ថ្លែង​ដូចនេះ​ ក្នុង​ពិធី​ ប្រគល់​សញ្ញាបត្រ​ ដល់​និស្សិតស​កល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​(PPIU)​ នៅ​ថ្ងៃ​ទី​ ២២​ កុម្ភៈ​ ឆ្នាំ​២០១៧​។​

​ក្នុង​ឱកាស​នេះ​សម្តេច​ហ៊ុន​សែន​ បាន​បញ្ជា​ គ្រប់​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​ មាន​សារព័ត៌មាន​ ទូរទស្សន៍​  វិទ្យុ​  ការ​សែត​ ឬ​ សារព័ត៌មាន​ on​ line​ ត្រូវ​សរសេរ​ អក្សរ​លើ​អេ​ក្រង់​ ទូរទស្សន៍​ ឬ​ គេហទំព័រ​ របស់​ស្ថា​ប​ន័​ខ្លួន​ដោយ​ត្រូវ​រត់​ពាក្យ​ថា​ «​មីក្រូ​ហិរញ្ញ​ទាំងអស់​ជា​របស់​ឯកជន​ មិនមែន​ជា​រដ្ឋ​ទេ​»​ ។​

​លោក​បន្ត​ថា​ ការ​ធ្វើ​បែប​នេះ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ យល​ច្រឡំ​ថា​ធនាគា​ដែល​ ផ្តល់​ ប្រាក់​កម្ចី​ ជា​របស់​រដ្ឋ​ ព្រោះ​បាន​ឲ្យ​ប្រជា​ពលរ​ដ្ដ​បន្ត​ខ្ចីប្រាក់​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​។​

​សម្តេច​ សន្យា​តាម​ឃាំ​មើល​ស្ថាប័ន​ទាំង​អស់នោះ​ថា​បាន​ចូលរួម​ អនុវត្តន៍​បាន​ត​ម្រិ​ត​ណា​។​ 
​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បង្គាប់​ ឲ្យ​អង្គភាព​ខាង​លើក​ដំណើរការ​នូវ​យុទ្ធនាការ​នេះ​រយៈពេល​១​ឆ្នាំ​៕

Share

Image
Image
Image