en     km
en     km

សស​យក​ នឹង​រៀន​ចំ​ ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថ្ងៃ​១៩​កុម្ភៈ​

Share

​សៀមរាប៖ សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ នឹង​រៀន​ចំ​ ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​ នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​  នៅ​ម៉ោង​ ៧:០០​ ព្រឹក​ នៅ​បរិ​វេន​ទី​លានជល់ដំរី​ ខេត្តសៀមរាប​។ ​នេះ​បើ​យោង​តាម​ សេចក្តី​ ជូន​ព័ត៌មាន​របស់​ (​សស​យក​)​ ដែល​បាន​ផ្សាយ​នៅ​ ថ្ងៃ​ទី​ ១៨​ កុម្ភៈ​ឆ្នាំ​២០១៧​ ។​

ប្រជាពលរដ្ឋខេត្តសៀមរាប ចូលរួមពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នំា ២០១៧។ ប្រភពរូបភាពៈហ្វេសប៊ុកសហភាពសហពន្ធ័យុវជនកម្ពុជា  ចូលរួមពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នំា ២០១៧។ ប្រភពរូបភាព​៖​ហ្វេសប៊ុកសហភាពសហពន្ធ័យុវជនកម្ពុជា។

កម្មវិធី​នេះ​រៀបចំ​ឡើង​ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ ទស​បរ​មី​សុំ​សេចក្តីសុខ​ ក្នុង​ការ​រៀបចម​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៧​។​ កម្ពុជា​បាន​រៀបចំ​កម្មវិធី​អង្គ​រស​ង្ក្រា​ន​ តាំងពី​ឆ្នាំ​ ២០១៣​ មក​ ។​

ព្រឹត្តិ​កាណ៍​បាន​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ ការ​ចាប់អារម្មណ៍​ចូលរួម​ពី​ភ្ញៀវ​ជាតិ​ និង​ អន្តរជាតិ​ជា​ច្រើន​មក​ទស្សនា​រាប់ម៉ឺននាក់ជា​រៀង​រាល់​ឆ្នាំ​។ កម្មវិធី​ អង្គ​រស​ង្ក្រា​ន​ តែងតែ​រៀបចំ​ឲ្យ​មាននូវ​ផ្ទាំង​ទស្សនី​ភាព​ ល្អ​ ដូច​ ជា​តន្ត្រីបុរាណ​ខ្មែរ​ របាំ​ ល្បែង​ប្រជាប្រិយ​ផ្សេងៗ​  ។​

កន្លង​ទៅ​មានការ​រៀបចំ​មាន​ព្រឹ​តិ្ត​ការណ៍​ជា​ច្រើន​ ដូច​ជា​ ការ​ប្រកួត​ស្ដេច​អុក​  ក្បាច់គុន​ល្បុ​ក្កតោ​   ល្បែង​ទាញ​ព្រ័ត​ អ​ន្ស​មយ​ក្យ ​ជាដើម​។​ ព្រឹត្តិ​កាណ៍​អង្គ​រស​ង្ក្រា​ន​ នេះ​តែងតែ​ធ្វើ​ឡើងជា​រៀង​រាល់​ ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។​

ក្នុង​ឆ្នាំ​២០១៧​នេះ​ ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ ឆ្នាំ​ រកា​ ត្រូវ​ចូល​នៅ​ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែមេសា​ឆ្នាំ​ ២០១៧​៕

 

Share

Image
Image
Image